សម្លមើមត្រាវជាមួយបង្គា គឺជា អាហារខ្មែរ មួយដែលពេញនិយមមិនថាប្រជាជននៅតាមទីជនបទឬទីប្រជំុជនតែងតែចូលចិត្តគ្រប់ៗគ្នា វាគឺម្ហូបដែលងាយស្រួលចំអិនហើយសាមញថែមទាំងមានរសជាតិឆ្ងាញ់ពិសារ។ ចំណាំ៖ នៅក្នុងមើមត្រាវ មានសារធាតុសរសៃ ដែលវាជួយដល់ការរំលាយអាហារ ក៏ដូចជារក្សា លំនឹងមានច្រើនជាងដំឡូង បារាំងជិត៣ដង។បន្ថែមពីលើនេះទៀត សារធាតុសរសៃ ក៏អាចធ្វើឱ្យអ្នកទទួលទានឆ្អែតបានយូរ តែមានកាឡូរីតិចតួច។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លមើមត្រាវជាមួយបង្គា ទឹក៥កែវ មើមត្រាវចិតសំបកនិងកាត់ជាកង់តូចៗចំនួន៧ខាំ បង្គាបកសំបកហើយនិងវះសម្អាតរួចចំនួន២ខាំកន្លះ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ Put taro root and water in a soup pot, cook till taro root tender. ដាក់មើមត្រាវនិងចាក់ទឹកចូលក្នុងឆ្នាំងរួចស្ងោររហូតដល់មើមត្រាវផុយនិងឆ្អិនល្អ ដាក់បង្គាហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ …
អានបន្ត »