សម្លតាំងហ៊ុនសាច់ជ្រូក និងស្បែកជ្រូកបំពងមានរសជាតិឆ្ងាញ់ពិសេសរបស់ជនជាតិខ្មែរ ជាទូទៅម្ហូបមួយមុខនេះភាគច្រើនគេចំអិនសម្រាប់ទទួលទេវតាឆ្នាំថ្មីក្នុងរដូវចូលឆ្នាំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លតាំងហ៊ុនសាច់ជ្រូក តាំងហ៊ុនចំនួន១កញ្ចប់ ស្បែកជ្រូកបំពងចំនួន១ខាំ សាច់មាន់ចំនួន៥ខាំ ទឹកចំនួន៥កែវ សាច់ជ្រូកហាន់ស្តើងៗចំនួន២ខាំកន្លះ ខ្ទឹមបារាំងហាន់ជាដុំចំនួន១ ការ៉ុងចិតសំបកចេញហើយកាត់ជាដុំចំនួន១ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួន១កូនចានតូច ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ត្រាំតាំងហ៊ុននិងស្បែកជ្រូកបំពងជាមួយទឹកក្តៅល្មមក្នុងចានផ្សេងគ្នារហូតដល់វាទន់ ស្រង់តាំងហ៊ុនរួចកាត់ជាពីរហើយលើកទុកម្ខាង ស្រង់ស្បែកជ្រូកហើយកាត់ជាដុំតូចៗរួចទុកនៅម្ខាង ដាក់សាច់មាន់ចូលក្នុងឆ្នាំងស៊ុបហើយស្ងោររហូតដល់សាច់មាន់ឆ្អិនរួចស្រង់សាច់មាន់ចេញពីឆ្នាំង ដាក់សាច់ជ្រូក ខ្ទឹមបារាំង ការ៉ុតនិងស្បែកជ្រូកចូលហើយចំអិនរហូតដល់សាច់ឆ្អិន ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់តាំងហ៊ុនចូលទៅឆ្នាំងសម្លដែលកំពុងពុះរួចកូរឲ្យស៊ប៊ ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច កត់សម្គាល់ សម្លតាំងហ៊ុនសាច់ជ្រូកគេនិយមបរិភោគជាមួយបាយ វាជាម្ហូបសាមញដែល ជាទូទៅគេនិយមធ្វើសម្លនេះក្នុងការបរិភោគប្រចាំថ្ងៃ ប្រសិនបើសម្លរាងខាប់អ្នកអាចថែមទឹកបាន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ
អានបន្ត »