សម្លស្ពៃក្តោបជើងជ្រូក មានភាពសាមញ ងាយស្រួលចម្អិននិងរសជាតិពិសេសដែលប្រជាជនខ្មែរ មិនថានៅតាមជនបទឬទីប្រជុំជនទេតែងតែនិយមបរិភោគ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបជើងជ្រូក ជើងជ្រូកកាត់ជាដុំៗចំនួន 0.9kg ខ្ទឹមបារាំងហាន់ជាកង់ៗចំនួនកន្លះផ្លែ ទឹកចំនួន៦កែវ ស្ពៃក្តោបចំនួន១ចំហៀងកាត់ជាដុំរួចលាងទឹកឲ្យស្អាត ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១កូនស្លាបព្រាកាហ្វេ ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមនិងជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ជើងជ្រូក ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ជើងជ្រូកឆ្អិនល្អ ដាក់ស្ពៃក្តោបរួចចម្អិនរហូតដល់ស្ពៃក្តោបឆ្អិន ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លជើងជ្រូកនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លជើងជ្រូកផ្សិតចំបើង – ម្ហូបខ្មែរ
អានបន្ត »