Friday , July 19 2024

ប័ណ្ណសារស្លាកៈ ស្លឹកងុប

សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកងុបសាច់ជ្រូក គឺមុខ ម្ហូបខ្មែរ ងាយស្រួលចម្អិននិងរសជាតិឆ្ងាញ់ពិសេស ជាទូទៅប្រជាជននៅតាមជនបទតែងតែស្លសម្លនេះជាមួយសាច់ដែលពួកគេចាប់បានតាមវាលស្រែ ដូចជាត្រី អន្ទង់ ក្តាមជាដើម​ ហើយគេតែងតែប្រើទំពាំងស្រស់ក្នុងការចម្អិន សម្រាប់អ្នកចូលចិត្តប្រហិកក៏អាចដាក់បានដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្លឹកងុបសាច់ជ្រូក សាច់ជ្រូកសុទ្ធកាត់ជាដុំតូចៗចំនួន 0.6 kg ស្លឹកគ្រៃកាត់ប្រវែងប្រហែលមួយចំអាមចំនួន១គុម្ព ទឹកចំនួន៦កែវ ទំពាំងស្រស់កាត់ជាដុំចំនួន១ ស្លឹកង៉ុបលាងសម្អាតរួចចំនួន 0.45 kg អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់ ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនបន្ទាប់មកយកស្លឹកគ្រៃចេញពីសម្ល ដាក់ទំពាំងចូលក្នុងសម្លដែលកំពុងពុះបន្តស្ងោរហូតដល់ទំពាំងទន់ល្អ ដាក់ស្លឹកងុបនិងអង្ករលីងកិនម៉ត់ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »