Friday , April 3 2020

ប័ណ្ណសារស្លាកៈ ត្រលាច

សម្លត្រលាចត្រីសមុទ្រចំហុយ – ម្ហូបខ្មែរ

សម្លត្រលាចត្រីសមុទ្រចំហុយ – ម្ហូបខ្មែរ

សម្លត្រលាចត្រីសមុទ្រចំហុយ គឺជា ម្ហូបខ្មែរ ពិសេសម៉្យាងដែលប្រជាជនខ្មែរភាគច្រើនមិនដែលស្គាល់និងមិនបានសាកល្បង ម្ហូបមួយនេះមានប្រភពពីប្រជាជនខ្មែរនៅកម្ពុជាក្រោម។ មនុស្សភាគច្រើនគេនិយមប្រើត្រីសមុទ្រឥតឆ្អឹងក្នុងការចំអិនព្រោះវាធ្វើឲ្យម្ហូបនេះកាន់តែឆ្ងាញ់។ ត្រលាច ៖ វាដំណាំម៉្យាងដែលងាយដាំ ហើយឆាប់បានទទួលផល ផ្លែត្រលាចគេនិយមយកមកធ្វើជាម្ហូបអាហារ ជាបង្អែម ជាចង្អាប និងភេសជ្ជៈបានតាមតំរូវការ ព្រោះវាមានឱជារស់ឆ្ងាញ់ពិសារ ។ មិនតែប៉ុណ្នោះត្រលាចគឺជារុក្ខជាតិម៉្យាងដែលមានសារៈសំខាន់ណាស់ដល់សុខភាព ព្រោះវាជួយដល់ការរំលាយអាហារ ទប់ស្កាត់កាទល់លាមក កាត់បន្ថយកំដៅ ផ្តល់សំណើមដល់ស្បែក ធ្វើឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចត្រីសមុទ្រចំហុយ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៣ក្លែប ត្រីសមុទ្រចំហុយចំនួន២ក្បាល ទឹកចំនួន៤កែវឬទឹកស៊ុបមាន់ចំនួន២កំប៉ុង ត្រលាចចំនួន១ ចិតសំបករួចហាន់ជាកង់ៗល្មមដែលញ៉ាំបាន ទឹកត្រីចំនួន២ស្លាបព្រា អំបិលកន្លះស្រាបព្រាតូច ស្ករសចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច របៀបធ្វើ សម្អាតត្រីឲ្យស្អាត រួចកាត់ក្បាលត្រីនិងគ្រឿងក្នុងចោល យកកូនកាំបិតស្រួចវះយកឆ្អឹងនៅពីលើខ្នងត្រីចេញថ្នមៗដើម្បីឲរក្សាសភាពដើមរបស់ត្រីទុកឲ្យស្អាត កំដៅខ្ទះឲ្យក្តៅ ពេលខ្ទះក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស លីងរហូតដល់ខ្ទឹមប្រែពណ៍ត្នោតប្រយ័ត្នមិនត្រូវឲ្យខ្ទឹមខ្លោចទេ រួចដួសខ្ទឹមលីងដាក់កូនចាន បន្ទាប់មកដាក់ត្រីសមុទ្រចំហុយ ចូលចៀនរហូតដល់ត្រីសមុទ្រប្រែពណ៍ត្នោតទាំងសងខាងរួចដួសទុកម្ខាង ដាក់ត្រលាចនិងទឹក​ …

អានបន្ត »

សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ

សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ

សម្លត្រលាចជាមួយត្រី ដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរផ្សំឡើយដោយជាពិសេសអំពីត្រលាចដែលជាបន្លែសំបូរបែបក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ី។ សម្លត្រលាចជាមុខម្ហូបដែលងាយស្រួលចំអិននិងមានតម្លៃថោកព្រមទាំងគ្រឿងផ្សំសំបូរស្ទើរគ្រប់ផ្ទះពីព្រោះប្រជាជានតាមជនបទស្ទើរគ្រប់ផ្ទះចូលចិត្តដាំត្រលាចសម្រាប់បរិភោគ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចជាមួយត្រី ទឹកចំនួន៤កែវ ត្រីអណ្តែងចំនួន១ប្រហែល១គីឡូ លាងសម្អាតរួចកាត់ជាកង់ៗ ត្រលាច១ចិតសំបករួចហើយហាន់ជាដុំៗ អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ចំនួនកន្លះស្លាបព្រាតូច របៀបធ្វើ ចាក់ទឹកចូលឆ្នាំងរួចដាំរហូតដល់ទឹកពុះបន្ទាប់មកដាក់ត្រីនិងត្រលាចចូលក្នុងទឹកដែលកំពុងពុះ ហើយស្លោរហូតដល់ត្រីឆ្អិនល្អ ថែមរសជាតិដោយដាក់អង្ករលីងកិនម៉ត់ ទឹកត្រីនិងស្ករ ដាក់ស្លឹកខ្ទឹមនិងម្រេចជាការស្រច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ

អានបន្ត »

សម្លត្រលាចសាច់ជ្រូក – ម្ហូបខ្មែរ

សម្លត្រលាចសាច់ជ្រូក – ម្ហូបខ្មែរ

សម្លត្រលាចសាច់ជ្រូក ចិញ្ចាំនិងបង្គាមានរសជាតិពិសេសនិងងាយស្រួលចម្អិន​ វាជាមុខម្ហូបដ៏សាមញដែលប្រជាជនចូលចិត្តចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចសាច់ជ្រូក សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg បង្គាចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួន១កូនចានតូច ទឹកចំនួន៤កែវ ត្រលាច១ផ្លែទំងន់ប្រហែល១គីឡូ ស្ករសចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំ បង្គាចិញ្ចាំ ទឹកត្រី ម្រេចនិងខ្ទឹមបារាំងចូលគ្នារួចទុកម្ខាង ដាក់ទឹកចូលឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ ពូតសាច់ចិញ្ចាំជាមួយស្លាបព្រាដើម្បីធ្វើជាប្រហិតហើយដាក់ចូលក្នុងទឹកដែលកំពុងពុះ បន្តធ្វើរហូតដល់អស់សាច់ចិញ្ចាំបន្ទាប់មកចម្អិនរហូតដល់សាច់ឆ្អិនល្អ ដាក់ត្រលាចចូលហើយស្ងោរហូតដល់ត្រលាចឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »