Friday , April 3 2020

ប័ណ្ណសារស្លាកៈ ត្រប់

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ មានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា ម្សៅការីចំនួន១ស្លាបព្រា ប្រេងឆាចំនួន២ស្លាបព្រា ទឹក១កែវ ខ្ទិះដូង១កែវ ទឹកត្រី១ស្លាបព្រា អំបិលកន្លះស្លាបព្រាតូច ស្ករកន្លះស្លាបព្រា ត្រីផ្ទក់ចំនួន១លាងសម្អាតហើយកាត់ជាកង់ៗ ត្រប់ទ្រវែងចំនួន២ហាន់ជាកង់ៗ របៀបធ្វើ ដំខ្ទឹមស ស្លឹកគ្រៃ ម្ទេស ម្សៅម្ទេសបាគ្រីកានិងម្សៅការីត្បាល់ឬម៉ាស៊ីនកិនឲ្យម៉ត់ កំដៅខ្ទះឲ្យក្តៅ ពេលខ្ទះក្តៅហើយ ចាក់ប្រេងឆានិងគ្រឿងម្ទេសចូលហើយកូរឲ្យស៊ប់រួចហើយចាក់ទឹកនិងខ្ទិះដូងចូលតាមក្រោយ ថែមគ្រឿងដោយដាក់ទឹកត្រី អំបិលនិងស្កររួចកូរច្របល់ទាល់តែស៊ប់បន្ទាប់ដាក់ត្រីនិងត្រប់ទ្រវែងចូលក្នុងសម្លការី គ្របកំរបហើយចំអិនដោយភ្លើងតិចៗ ឩស្សាហ៏ត្រលប់ត្រីនិងត្រប់ឲ្យបានញឹកញ៉ាប់ ចំអិនរហូតដល់ត្រប់ឆ្អិនល្អ កត់សម្គាល់ សម្លការីជាទូទៅគេនិយមបរិភោគជាមួយបាយនិងនំបញ្ចុកបឬនំប៉័ងទៅតាមការចូលចិត្ត។ ម្ហូបនេះគេនិយមធើ្វសម្រាប់តែកម្មវីធីជួបជុំបងប្អូន ចូលឆ្នាំ និងវិធីបុណ្យផ្សេងៗ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

អានបន្ត »