Tuesday , December 10 2024

ប័ណ្ណសារស្លាកៈ គ្រឿងសមុទ្រ

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី – ម្ហូបខ្មែរ

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី – ម្ហូបខ្មែរ

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី គឺជាម្ហូបឆ្នាំងភ្លើងមួយបែបដែលប្រជាជនខ្មែរនិយមចូលចិត្តពិសារ ព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។ ម្ហូបនេះផ្សំឡើងពី បង្គា ត្រី និងសាច់ជ្រូកបីជាន់ ហើយទឹកស៊ុបផ្សំឡើងពីស៊ុបផ្អកកំប៉ុង។ មុខម្ហូបខ្មែរ ដ៏ពេញនិយមនេះ ត្រូវបានប្រជាជនខ្មែរ ពិសារពេលមានការជួបជុំបងប្អូន ក្រុមគ្រួសារ និងក្នុងកម្មវីធីផ្សងៗ ពីព្រោះវាគឺជា មុខម្ហូប មួយដែលងាយស្រួលចំអិន ព្រមទាំងមានឱជារសឆ្ងាញ់ ដែលធើ្វឲ្យប្រជាជនខ្មែរចូលចិត្តស្ទើរគ្រប់គ្នា។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី ផ្អកត្រីអត់ឆ្អឹងចំនួន១ខាំកន្លះ ប្រេងឆាចំនួន២ស្លាបព្រា សាច់ជ្រូកបីជាន់ហាន់ស្តើងៗចំនួន១ខាំកន្លះ ទឹក២កែវ ខ្ទឹមសចំនួន៤ក្លែប ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានដែលហាន់រួចចំនួន១ពែង ម្ទេសចំនួន២ ខ្ទឹមបារាំងចំនួនមួយចំហៀង ស្ករសចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ម្រេសចំនួន១ស្លាបព្រា ត្រីអណ្តែងហាន់ជាកង់ៗចំនួនកន្លះខាំ បង្គាបកសំបករួចចំនួនកន្លះខាំ របៀបធ្វើ ក្នុងកូនឆ្នាំងដាក់ទឹកចំនួន២កែវហើយស្លោម៉ាំត្រីរហូតដល់ណែមត្រីផុយ យកប្រដាប់ចម្រោះដាក់លើចានគោមរួចចាក់ទឹកម៉ាំត្រីក្នុងដំរងដើម្បីច្រោះយកឆ្អឹងចេញរួចទុកនៅម្ខាង កំដៅឆ្នាំងស៊ុបរាងធំបន្តិច នៅពេលទឹកស៊ុបក្តៅ ចាក់ប្រេងឆា សាច់ជ្រូកចិញ្ចាំមជាមួយខ្ទឹមស សឹ្លកគ្រៃ ម្ទេស​ និង​ ខ្ទឹមបារាំងចូល ថែមរសជាតិដោយដាក់ស្ករ ទឹកត្រី​និងម្រេច ចាក់ទឹកចំនួន៦កែវនិងទឹកម៉ាំមត្រីចូលក្នុងឆ្នាំងស៊ុបហើយស្លោរហូតដល់សាច់ផុយ ដាក់ត្រីចូលរួចស្លោរហូតសាច់ត្រីផុយ …

អានបន្ត »

ឆ្នាំងភ្លើងគ្រឿងសមុទ្រ – ម្ហូបខ្មែរ

នាំងភ្លើងគ្រឿងសមុទ្រ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងគ្រឿងសមុទ្រ ពិសេសត្រូវបានប្រជាជនខ្មែរនិយមចូលចិត្តបរិភោគនៅក្នុងកម្មវិធីពិសេសៗ ដូចជាពិធីមង្គលការ ពិធីបុណ្យផ្សេងៗ ការជួបជុំគ្រួសារ ពិធីចូលឆ្នាំថ្មី ឬក្នុងពិធីទទួលភ្ញៀវពិសេស។ នៅក្នុងប្រទេសកម្ពុជាប្រជាជនខ្មែរចូលចិត្តធ្វើប្រហិតត្រីនិងប្រហិតត្រីចៀនដោយខ្លួនឯងសម្រាប់ពិសារជាមួយស៊ុបដែលមានរស់ជាតិឆ្ងាញ់ពិសេសនេះ។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រ ឆ្អឹងកមាន់ចំនួន 0.50 kg ឆ្អឹងកជ្រូក 0.50 kg សាច់ភ្លៅជ្រូក 0.5០ kg មឹងគ្រៀមចំនួន ឆៃថាវចំនួន 0.50​ kg ខ្ទឹមបារាំងចំនួន​ 1 ផ្លែ ខ្ទឹមសចំនួន ៤ ខ្លែប ទឹកចំនួន ៨ កែវ ទឹកត្រីចំនួន ២ស្លាបព្រា ស្ករចំនួន ១ ស្លាបព្រា អំបិលចំនួន ១ ស្លាបព្រា ម្រេចម៉ត់ចំនួន កន្លះស្លាព្រាតូច ទឹក ៦ កែរ ប្រហិតត្រីចំនួន ១ កញ្ចប់ ថ្លើមជ្រូក …

អានបន្ត »