ស្តី និង ស្តាប់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ស្តី និង ស្តាប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ឆ្ងាយពន្លឺ | ភ្លឺមិនដល់ | ខ្វល់ងងឹត |
ប្រដូចពិត | គិតម្នាក់ឯង | ស្ដែងស្តីខុស | |
ឆ្ងាយពីប្រាជ្ញ | អាចមិនដឹង | ប្រឹងមិនដុះ | |
ស្តីចម្រុះ | ឆ្លុះមិនយល់ | ពុលធុញថប់ ។ | |
២ | ស្តាប់បានច្រើន | កើនបញ្ញា | ថ្លាគំនិត |
មើលស្តាប់គិត | រឹតសញ្ជឹង | រឹងដល់ចប់ | |
រៀនបានច្រើន | កើនចំណេះ | ចេះប្រសប់ | |
តាំងចិត្តស្ងប់ | ចប់ឱនអាប់ | ចាប់មង្គល ។ |