ស៊ុត សាច់ បន្លែ ផ្លែឈើ រលួយ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ស៊ុត សាច់ បន្លែ ផ្លែឈើ រលួយ – កំណាព្យខ្មែរ | |||
| ១ | អាហារផ្អូមជូរ | ផុតកាលប្រើយូរ | គ្មានអនាម័យ |
| កុំបរិភោគ | កើតរោគចង្រៃ | ចៀសរោគខ្សោយក្ស័យ | |
| ដាក់ធុងសំរាម ។ | |||
| ២ | ស៊ុតសាច់បន្លែ | ផ្លែឈើជាំប៉ែ | រុយរោមដិតដាម |
| រលួយច្របល់ | បន្សល់រោគតាម | ពុកម៉ែយើងហាម | |
| កុំបរិភោគ ។ | |||
| ៣ | ផ្អូមមុខក្រញូវ | ក្រគ្រប់រដូវ | រស់រងទុក្ខរោគ |
| ក្រញាតិឆ្ងាយជិត | ក្រមិត្តក្នុងលោក | រស់គ្មានជ័យជោគ | |
| អាប់អន់រាល់ថ្ងៃ ។ | |||
| ៤ | ក្រញូវគេស្អប់ | មិនចង់ប្រសព្វ | ទោះជួបមិនថ្លៃ |
| អាហារខូចខុស | ផ្អូមចុះតម្លៃ | ខ្វះគ្រប់វិស័យ | |
| ខូចទាំងសុខភាព ។ | ។ | ||
កំណាព្យពេញនិយមបន្ទាប់ ៖