សាលារៀន – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
សាលារៀន – កំណាព្យខ្មែរ | ||
១ | សម្លេងអឺងកងសព្វទិសា | ខ្ញៀវខ្ញារអស្ចារ្យដូចប្រក្រតី |
គេសង្កេតឃើញសិស្សប្រុសស្រី | នាំគ្នាស្រដីពេលចេញលេង។ | |
២ | សិស្សប្រុសចម្រុះលាយសិស្សស្រី | ក្រៅពីការស្ដីហើយលេងល្បែង |
សិស្សនៅក្នុងថ្នាក់ខំប្រឡែង | ជាមួយគ្នាឯងយ៉ាងសប្បាយ។ | |
៣ | មិត្តរួមថ្នាក់មានច្រើនក្រៃ | លេងសើចសប្បាយឥតកិច្ចកែ |
លេងយ៉ាងសប្បាយសើចហូរហែរ | គ្មានឡើយការខ្វែរខ្វល់ចិន្តា។ | |
៤ | រីផ្ទុយទៅវិញពេលរៀនសូត្រ | នាំគ្នាស្រូតរូតចូលសាលា |
មិននៅអល់អែលឈររេរា | យើងនាំឃ្នីឃ្នាចូលសិក្សា។ | |
៥ | សម្លឹងក្ដាខៀនមិនព្រិចភ្នែក | គិតគូរវែកញែកពិភាក្សា |
តាមសុចិបុលិនេះណា | ទើបហៅជាការល្អប្រពៃ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ វប្បធម៌ខ្មែរ – កំណាព្យខ្មែរ