Saturday , December 21 2024

សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ

សម្លត្រួយសណ្តែកនិងត្រីប្រា គឺយកត្រួយសណ្តែកជាទូទៅគេនិយមហៅត្រួយវ័ល្សសណ្តែកផ្សំជាមួយស៊ុបត្រីប្រាគឺជាសម្លខ្មែរមួយមុខពេញនិយមនិងឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរនៅតាមជនបទ។​

សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ

ប្រជាជនខ្មែរចូលចិត្តបរិភោគត្រួយសណ្តែកពីព្រោះងាយស្រួលរកនិងមានតំលៃថោកព្រមទាំងមានរស់ជាតិឆ្ងាញ់ប្លែក និងជាបន្លែម៉្យាងមានសារៈសំខាន់សម្រាប់ដល់សុខភាព។ ប្រជាជនតាមតំបន់ខ្ឡះចូលចិត្តចំអិនសម្លនេះដោយដាក់ថែមម៉ាំមឬប្រហុកដើម្បីធ្វើឲ្យសម្លនេះកាន់តែមានរសជាតិទៅតាមការនិយមចូលចិត្ត។

ត្រីប្រាគឺប្រភេទត្រីទឹកសាបដងខ្លួនមានរាងមូលហើយជាមធ្យមមានទំហំប្រហែល ៤០ សង់ទីម៉ែត្រ និងទំងន់ប្រហែល៤០០ក្រាមដែលប្រជាជនខ្មែរចូលចិត្តចិញ្ចឹមធ្វើអាជីវកម្ម ព្រោះវាមិនមិនរើសចំណីនិងងាយស្រួលចិញ្ចឹម និងឆាប់ផ្តល់ផលចាប់ពីរយៈពេល៦ខែ ទៅ ៨ខែ។

ផ្អក់ធ្វើឡើងពីត្រី​ឬ​សាច់​ផ្សំ​នឹង​គ្រឿង​ផ្សេង​ៗ ដាក់​ញាត់​ផ្អាប់​ទុក​ក្នុង​ពាង, ក្រឡ, ឪទឹន ឲ្យ​ឡើង​បាយ​ស្រា​កើត​ជា​រស​ជូរ​សម្រាប់​ចម្អិន​ប្រើ​ជា​ម្ហូប : ផ្អក​ត្រី​ប្រៃ, ផ្អក​កំពឹស, ផ្អក​ត្រី​ព្រួល ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រួយសណ្តែកនិងត្រីប្រា

  1. ទឹក៤កែវ
  2. ស្លឹកគ្រៃស្រស់ហាន់រួចឬគ្រាមក៏បានចំនួន១ចានតូច
  3. បន្ទះសាច់ត្រីប្រាឬត្រីអណ្តែងហាន់ជាកង់ៗចំនួន២ខាំកន្លះ
  4. ត្រួយសណ្តែកលាងសម្អាតរួចចំនួន៥ខាំ
  5. ម្រេចចំនួនកន្លះស្លាបព្រាតូច
  6. ស្ករចំនួន១ស្លាបព្រា
  7. អង្ករលីងកិនម៉ត់ចំនួន១ស្លាបព្រា
  8. ទឹកត្រីចំនួន២ស្លាបព្រា ប្រសិនជាដាក់ប្រហុកឬផ្អក់ដាក់ទឹកត្រីតែ១ស្លាបព្រាបានហើយ
  9. ស្លឹកខ្ទឹមហាន់រួចចំនួន១ចានតូច
  10. ផ្អក់ឬប្រហុកចំនួន១ស្លាបព្រា មិនដាក់ក៏បានប្រសិនជាអ្នកមិនចូលចិត្ត

របៀបធ្វើ

  1. ស្ងោទឹកជាមួយស្លឹកគ្រៃក្នុងឆ្នាំងរហូតដល់ទឹកពុះ ដាក់ត្រីចូលក្នុងទឹកដែលកំពុងពុះហើយស្ងោរហូតដល់ត្រីឆ្អិនល្អរួចហើយដាក់ត្រួយសណ្តែកចូលហើយច្របល់ឲ្យស៊ប់
  2. ថែមរសជាតិដោយដាក់ម្រេច ស្ករ អង្ករលីងកិនម៉ត់ និងទឹកត្រី។ ប្រសិនអ្នកចូលចិត្តរសជាតិផ្អកដាក់ផ្អកត្រីចូល តែបើសិនអ្នកចូលចិត្តរសជាតិប្រហុកដាក់ប្រហុកចូលតាមចំណង់ចំណូលចិត្ត
  3. ដាក់ស្លឹកខ្ទឹមពីលើជាការស្រេច។

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ហើយប្រជាជនខ្មែរភាគច្រើនចិត្តរសជាតិប្រហុក ចំណែកខ្មែរកម្ពុជាក្រោមចូលចិត្តរសជាតិផ្អក់។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រលាចត្រីសមុទ្រចំហុយ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *