Thursday , April 11 2024

វិមានអ្នកក្រ – កំណាព្យខ្មែរ

វិមានអ្នកក្រ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

វិមានអ្នកក្រ – កំណាព្យខ្មែរ

វិមានអ្នកក្រ – កំណាព្យខ្មែរ

វិមានអ្នកស្រែក្បែរជើងភ្នំវាលស្រូវចុងភូមិជិតដងអូរ
ដីឥដ្ឋចំបើងបូកអាចន៍គោយក៍បិទជញ្ជាំងឫស្សីខ្ទាស់។
ដំបូលប្រក់ស្បូវច្រូតពីព្រៃសង់ផុតពីដីអណ្តែតខ្ពស់
ការពារទឹកជន់ឥតស្រណោះលិចអស់ខាននៅខានដេកជ្រក។
ទ្វារចងខ្សែព្រាលអូសង៉េតង៉តបង្អួចស្លឹកត្នោតដោតដើមពក
ក្រោមផ្ទះជ្រូកទាដេកគរគោកមាន់ញីមាន់គកជ្រកនៅដែរ។
នៅសំយាបផ្ទះចងអង្រឹងយប់ឡើងបោះស្នឹងច្រើនហូរហែ
ជាក្រោលចងគោកិច្ចការស្រែម្ចាស់ដេកនៅដែរយាមមាន់ទា។
ក្រោមដើមពុទ្រាមានត្បាល់បុកស្រិតអង្ករទុកគ្រាន់ភោក្តា
ដើមអំពិលទឹកវឹកផ្លែផ្កាបេះបានចែកគ្នាឆីវក់វី។
វស្សាលុយទឹកភក់ប៉ិចប៉ាច់ពេលប្រាំងដើរធ្មេចហុយធូលី
យប់ភ្លៀងរងារអង្គអញ្ជលីយប់មេឃល្អជាដេកមើលផ្កាយ។
នេះហើយវិមានអ្នកក្រីក្រជីវិតបវរឥតជិនណាយ
គ្មានទេសក្តិយសគ្មានលុយចាយតែរស់សប្បាយនឹងធម្មជាតិ៕

កំណាព្យពេញនិយមបន្ទាប់ ៖ រសៀលម៉ោងប្រាំ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *