Sunday , December 22 2024

រឿងត្មាតបោកដំរីស – រឿងព្រេងខ្មែរ

រឿងត្មាតបោកដំរីស – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេងនាយ​មាន​សេ្តច​ត្មាត​មួយ មាន​ពួក​ពល​បរិវារ​ជា​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ យប់​មួយ​សេ្តចត្មាតនោះដេក​ទៅ​យល់សប្តិ​ឃើញ​ថា​បាន​ចាប់​សេ្តចដំរីស​។ ពួក​សេនា​រេហ៏ពល​ក៏​ហើរ​សំដៅ​ទៅ​លំនៅ​សេ្តច​ដំរី​ស​នោះ ដល់​ហើយ​ក៏​ស្រែក​ហៅ​សេ្តច​ដំរី​ស​ថា បង​ដំរី! ម្ចាស់​យើង​ឲ្យ​ហៅ​បង​ដំរី​ឯង​ទៅ​ឯ​លំនៅ​យើង​យ៉ាងឆាប់ ដោយ​ម្ចាស់​យើង​យល់​សប្តិថា “បាន​ស៊ី​សាច់​បង​ដំរី​ឯង”​។ ដំរី​ឮ​ដូច្នោះ ក៏​ភ័យ​ញ័រ​ឥតឧបមា យំ​បណ្តើរ លា​ប្រពន្ឋ​កូន និង​ពល​សេនា​បណ្តើរ ដើម្បី​ទៅ​តាម​ពល​ត្មាត​តាម​បញ្ជា​របស់ សេ្តច​ត្មាត លុះ​មក​ដល់​កណ្តាល​ផ្លូវ បាន​ជួប​នឹង​សុភាទន្សាយៗ​ក៏​សួរ​ទៅ​សេ្តច​ដំរី​ថា “យើ ! បង​ដំរី​ទៅ​ណា​មក​ណា ក៏​រលះ​រលាំង ថែម​ទាំង​យំ​សស្រាក់​យ៉ាង​នេះ?” ដំរី​ឆ្លើយ​ថា “ឱ បងសុភា​អើយ ! សេ្តច​ត្មាត​គេ​យល់​សប្តិ​ឃើញ​ថា បាន​ស៊ី​សាច់​ខ្ញុំ ឥឡូវ​នេះ​ខ្ញុំ​ទៅ​ឲ្យ​គេ​ស៊ី​ខ្ញុំ​ហើយ” ទន្សាយ​ឆ្លើយ​ថា “យើ ! បង​ដំរី រូប​ប៉ុន​បង​ឯង​មេ្តច​សុខចិត្ត ទៅ​ឲ្យ​អា​សត្វត្មាត​ស៊ី​ទទេៗ​យ៉ាង​នេះ ចាំ​ខ្ញុំ​ជួយ​ដោះ​ទុក្ខ​បង​ឯង​ឲ្យ​រួច​រស់​បាន”​។ សេ្តច​ដំរី​បាន​ឮ​ដូច្នោះ មាន​ចិត្ត​ត្រេក​អរ​ណាស់ ក៏​ហៅ​ទន្សាយ​ឡើង​ជិះ​លើ​ខ្នង​ដើរ​សំដៅ​ទៅ​លំ​នៅ​សេ្តច​ត្មាត​។ លុះ​ឃើញ​ដំរី​ដើរ​មក​ដល់​ហើយ សេ្តច​ត្មាត អរ​ញញឹម​ញញែម រួច​និយាយ​ទៅ​កាន់​ដំរី​ថា “អឺ ! បងដំរី​មក​ដល់​ហើយ យើង​ត្រូវ​ស៊ី​បង​ឯង​ក្នុង​ថៃ្ង​នេះ ព្រោះ យើង​យល់​សប្តិ​ឃើញ​ថា បាន​ស៊ី​សាច់​បង​ឯង” នៅ​ពេល​ដែល​ដំរី​ជួប​នឹង​សេ្តច​ត្មាត​នោះ ទន្សាយ​ធើ្វ​ពុត​ជា​ដេក​លក់ លើ​ខ្នងដំរី។ ស្តេច​ត្មាត​ក៏​ស្រែក​ទៅ​កាន់​ទន្សាយ​ថា “នែ ! បង​សុភា ម៉េច​មក​ដេក​លក់​លើ​ខ្នង​ដំរី​ដូចេ្នះ? ចុះ​ចេញ​ឲ្យ​ឆាប់ យើង​នឹង​ស៊ី​ដំរី​ឥឡូវនេះ”​។ ទន្សាយ​ឆ្លើយ​ថា “ឈប់​ៗ កុំ​អាលសិន! បង​និយាយ​ជាមួយ​ដំរី​ដូចមេ្តចខ្លះ អម្បាញ់​មិញ​យើង​មិន​បាន​ស្តាប់ ព្រោះ​រវល់​តែង​ងុយ​ពេក” សេ្តច​ត្មាត​ឆ្លើយ​ថា “យើង​យល់​សប្តិ​ឃើញ​ថា បាន​ស៊ីសាច់ ដំរីស”​។ ទន្សាយ​ថា “អឺ! មែន​ហើយ​អម្បាញ់​មិញ ខ្ញុំ​ដេក​លក់​មួយភាំង​ទៅ​យល់​សបិ្ត​ថា “បាន​ស្រលាញ់​ប្រពន្ឋ​សេ្តច​ត្មាត​ឯង”​។ សេ្តច​ត្មាត​ឆ្លើយ​ថា “យើ បង​សុភា ! យើង​មិន​ត្រូវ​ការ​ឲ្យ​ព្រន្ឋ​យើង​ទៅ​បង​សុភា​ឯង​ទេ”​។ ទន្សាយ​ថា “បើ​បង​ឯង​មិន​ឲ្យ ការ​យល់​សប្តិ​របស់​បង​ត្មាត​ឯង​ក៏​ឥត​បាន​ការ​អី្វ​ដែរ ដំរី​ក៏​ខ្ញុំ​មិន​ឲ្យ​បង​ត្មាត​ឯង​ស៊ី​ដូចគ្នា”​។ ត្មាត​ក៏​ខាន​បាន​ស៊ី​សាច់​ដំរី ដោយ​ចាញ់​កល​ឧបាយ​សុភាទន្សាយ ដំរី​ក៏​វិល​ទៅ​លំនៅ​ខ្លួន​វិញ​ទៅ។ ទន្សាយ​ក៏​បោល​ចូល​ព្រៃ​ទៅ​បាត់​ដែរ​។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងបឹងទុំលែង – រឿងព្រេងខ្មែរ

រឿងត្មាតបោកដំរីស – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *