Thursday , April 11 2024

រឿងចៅសុក្រនិងចៅសៅរ៍ – រឿងព្រេងខ្មែរ

រឿងចៅសុក្រនិងចៅសៅរ៍ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានមានបុរស2នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា។ បួសយូរបន្តិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា “បើអ្នកណាក្រត្រូវ ជួយគ្នា ” ហើយបុរសទាំងពីនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ល្ងង់ខ្លៅ​ក្រលំបាកហើយ​ប្រពន្ធមានសហាយផង។ ចៅសុក្រដឹងថាប្រពន្ធចៅសៅរ៍មានសហាយ ហើយ ក្រលំបាកដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ក្រលំបាកមែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយ ថា “ត្រូវឯងតាមពាក្យអញ” ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្តារ មឈូសលក់។ ចៅសៅរ៍តាមពាក្យចៅសុក្រក៏ព្រមទៅជាមួយគ្នា។ ឯកូនសេដ្ធី​ដែលមានសហាយនឹងនាងប៉ិចជាប្រពន្ធ ចៅសៅរ៍ឃើញចៅសៅរ៍មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រនិងចៅសៅរ៍ ធ្វើបានក្តារមឈូសមួយ ក៏យកមក​ដាក់ក្នុងផ្ទះហើយទៅធ្វើក្តារមឈូសទៀត។ កូនសេដ្ធីក៏ទៅដេកនឹងនាងប៉ិចទៀត។ ដល់ពាក់កណ្តាលផ្លូវអាធ្រាតចៅសុក្រ និង ចៅសៅរ៍មកផ្ទះវិញ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅ ប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ។ ឯកូនសេដ្ធីក៏ភិតភ័យរត់ពុំរួច នាងប៉ិចឲ្យសហាយចូលដេកក្នុងក្តារមឈូស ហើយទៅ បើកទ្វារឲ្យចៅសុក្រ ចៅសៅរ៍ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា “ដូចមេ្តចបានជាវិលមកវិញ”។ ចៅសៅរ៍ប្រាប់ថា “ចៅសុក្រឈឺក្បាលហៅវិលមកវិញ”។ ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឲ្យដណ្តាំបាយស៊ី ស៊ីបាយរួចហើយ ដោយចៅ សុក្រដឹងថា សហាយនាងប៉ិចដេកក្នុងក្តារមឈូស ក៏ប្រាប់ទៅចៅសៅរ៍ថា “រកផ្តៅចងក្តារមឈូសទុកក្រែងចោរលួច ” ចៅសៅរ៍ក៏យកផ្តៅមកចងក្តារមឈូសទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្តៅទៅចងរួចស្រេច ហើយយកដែកគោល បោះថែមទៀត។ ឯចៅសៅរ៍ពុំដឹងថា ប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់។ លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឲ្យទៅទិញឥវ៉ាន់ ហើយនាងប៉ិចហួសទៅប្រាប់សេដ្ធីថា “ឲ្យឪពុកម្តាយចាំទិញមឈូស ត្បិតកូនសេដ្ធីនៅ ដេកនឹង្ត ប្តីខ្ញុំមកទាន់វារត់ទៅដេកក្នុងមឈូស ឥឡូវនេះប្តីខ្ញុំ សែងយកមកព្រឹកនេះហើយ។ ” ប្រាប់ហើយនាងប៊ិច ក៏ត្រឡប់ទៅផ្ទះវិញ ចៅសុក្រនិងចៅសៅរ៍ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់។ សេដ្ធីឲ្យខ្ញុំមួយនាក់ចាំមើល ផ្លូវផ្តាំថា “បើឃើញអ្នកណាសែងក្តារមឈូសមកលក់ឲ្យរត់ទៅហៅយើង”។ ចៅសុក្រនិងចៅសៅរ៍សែងក្តារមឈូស ទៅដល់ផ្ទះសេដ្ធី ស្រែកពពាយនាយថា “អ្នកណាទិញក្តារមឈូសទេ?”។ សេដ្ធីឭសួរថា “លក់តមៃ្លប៉ុន្មាន?”។ ចៅសុក្រប្រាប់ថា “ឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងមឈូស”។ សេដ្ធីសុំតមៃ្ល ចៅសុក្រមិនព្រម។ សេដ្ធីក៏ប្រើខ្ញុំកំដរ ឲ្យទៅ យកប្រាក់មកចាក់ស្មើនឹងមឈូស ហើយចៅសុក្រនិងចៅសៅរ៍យកប្រាក់ទៅផ្ទះចែកគ្នា។ សេដ្ធីគាស់មឈូសយកកូន ចេញ ក្រោយមកចៅសៅរ៍ យកនាងប៉ិចធ្វើប្រពន្ធដូចដដែលវិញ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងដូនចាស់ក្នុងឃ្លោក – រឿងព្រេងខ្មែរ

រឿងចៅសុក្រនិងចៅសៅរ៍ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *