Wednesday , April 17 2024

រសជាតិជីវិត – កំណាព្យខ្មែរ

រសជាតិជីវិត – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

រសជាតិជីវិត – កំណាព្យខ្មែរ

រសជាតិជីវិត – កំណាព្យខ្មែរ

ក្រមុំកម្លោះកបកាយសម្រស់លីវលាស់កម្លាំង
កម្លោះក្រមុំក្លាក្លំខ្លួនខ្លាំងគ្មានអ្នកតតាំង
រស់រានសេរី ។
ប្រុសមានប្រពន្ធបន្ថែមទម្ងន់ក្លាយជាបតិ
ជាម្ចាស់ជីវិតរួមរឹតមេត្រីអង្គឯងជាប្តី
ម្ចាស់ចិត្តប្រពន្ធ ។
ក្រមុំមានប្តីក្រឹត្យក្រមជាស្រីទាក់ទូលធ្ងរធ្ងន់
ចំណងភក្ដីចងប្តីប្រពន្ធមានក្រគាប់គុណ
ធ្ងន់ទាំងអស់គ្នា ។
ប្រៃសាបជូរចត់ភ្លែមភ្លាវប្រាកដខ្វះផ្អែមមិនជា
ល្វីងប្រហាតពិតជីវិតគ្រប់គ្នាអំណត់ធន់ធារ
មង្គលជីវិត ។

កំណាព្យពេញនិយមបន្ទាប់ ៖ រស់រីករាយ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *