រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ ៖ ធ្វើដំណើរទៅ ខេត្តកោះកុង លោកអ្នកគួរទៅលេងទឺកជ្រោះតាចាកឲ្យបានម្ដង ដោយសារជារមណីយដ្ឋានថ្មីមួយ ដែលមានទឹកធ្លាក់ថ្លាឈ្វេង ត្រជាក់ដូចអម្រឹត។
ទឹកធ្លាក់ពីទីខ្ពស់ ប៉ះប្របលើផ្ទាំងថ្ម មានទឹកហូរល្មមអាចលេងនិងងូតបានយ៉ាងសប្បាយ។ ទេសភាពស្រស់ត្រកាលពណ៌បៃតងខ្ចីនារដូវវស្សា កាន់តែធ្វើឲ្យតំបន់នេះ ប្រៀបដូចស្ថានសួគិ៍ អាចបំបាត់ទុក្ខបានទាំងអស់។ លោកអ្នកអាចខ្ចប់អាហារមកញ៉ាំក្រោមដើមឈើម្លប់ត្រឈឹងត្រឈៃក៏បាន ឬអាចកុម្មង់អាហារនៅទីនោះផ្ទាល់ក៏បាន ដែលមានតម្លៃសមរម្យ ប៉ុន្តែកុំភ្លេចសម្អាតនិងចោលសំរាមក្នុងធុងផង។
ទឹកជ្រោះតាចាក មានទីតាំងនៅឃុំទួលគគី ស្រុកមណ្ឌលសីមា ដែលមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីទីរួមក្រុងខេមរភូមិន្ទ៕
អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ