Tuesday , March 26 2024

រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ ៖ ភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុងហើយ ច្រើនតែមើលរំលងកោះស្តេច ។ តាមពិតកោះស្តេចគឺជារមណីយដ្ឋានដែនកោះ ដ៏ល្អអស្ចារ្យមួយ ដែលកម្ររកទីណាមកប្រៀបប្រដូចទីនេះបានឡើយ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះ ប្រាកដជាមានអារម្មណ៍ប្លែក និង សប្បាយរីករាយឥតឧបមា ដោយមានទេសភាពយ៉ាងល្អស្អាត និង ឆ្នេរខ្សាច់យ៉ាងសក្បុសគួរឱ្យចង់គយគន់ក្រៃលែង ។

រមណីយដ្ឋានកោះស្តេច - តំបន់ធ្នេរសមុទ្រ

តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅប្រកបរបរចិញ្ចឹមជីវិត និង គ្របដណ្តប់ដោយមហាសាគរដ៏ធំល្វឹងល្វើយនៃដែនសមុទ្រខេត្តកោះកុង ។ នៅជុំវិញកោះស្តេចប្រកបទៅដោយសម្រស់ទេសភាពឆ្នេរខ្សាច់យ៉ាងសស្អាត និង ប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តនៅទីនោះ ។

រមណីយដ្ឋានកោះស្តេច - តំបន់ធ្នេរសមុទ្រ

កោះស្តេចមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះគឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។

រមណីយដ្ឋានកោះស្តេច - តំបន់ធ្នេរសមុទ្រ

អ្នកភូមិកោះស្តេច ដែលរស់នៅលើកោះស្តេចនេះមានជីវភាពយ៉ាងសកម្មបំផុតនឹងអាជីពជាអ្នកនេសាទ និង បម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត ។ កោះស្តេចជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាពរួមផ្សំជាមួយនឹងធនធានធម្មជាតិមានផ្កាថ្ម ត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ បានធ្វើឱ្យទីនោះមិននៅឯកោទៀតឡើយ ។

រមណីយដ្ឋានកោះស្តេច - តំបន់ធ្នេរសមុទ្រ

កោះស្តេចមានសម្រស់ស្រស់ស្អាត គ្រប់ដណ្តប់ដោយផ្ទៃដីប្រមាណជិត ១០ គីឡូម៉ែត្រការ៉េ ហើយកាលពីពេលថ្មីៗនេះ ខាងមន្ទីរទេសចរណ៍ខេត្ ក៏បានរៀបចំឱ្យមានសហគមន៍អេកូទេសចរណ៍មួយនៅដែនកោះស្តេចនេះ ប៉ុន្តែដោយសារតែមិនដំណើរការក៏បានលុបចោលវិញ ។

ទោះបីជាកោះស្តេចមើលទៅមានលក្ខណៈអំណោយផលយ៉ាងខ្លំាងខាងវិស័យទេសចរណ៍របស់ខេត្តក៏ដោយ ក៏ដែនដីកោះប្រកបដោយសម្រស់ធម្មជាតិមួយនេះ គឺមិនមានអ្វីសម្បូរបែបក្រៅតែពីផ្ទះអ្នកនេសាទសមុទ្ររស់នៅយ៉ាងមានរបៀបរយ សង់តម្រៀបលើកោះប្រមាណជា ២០០ គ្រួសារ ។ នៅទីនោះមានបឹងកាឡូសម្រាប់ភ្ញៀវទេសចរស្នាក់នៅ រួមទាំងការលក់ដូរម្ហូបអាហារបន្តិចបន្តួច និង ដើមរុក្ខជាតិដុះលម្អពណ៌បៃតងខ្ចី ។

រមណីយដ្ឋានកោះស្តេច - តំបន់ធ្នេរសមុទ្រ

ការទៅកម្សាន្តនៅលើដែនកោះ ដ៏ស្រស់បំព្រងនេះ លោកអ្នកនឹងបានសប្បាយជាមួយការងូតទឹកសមុទ្រ មើលផ្កាថ្ម និង ប្រឡែងលេងជាមួយហ្វូងមច្ឆាសមុទ្រ តូចៗ និង ដើរលើឆ្នេរខ្សាច់ក្នុងអារម្មណ៍មួយដ៏រំភើប ។

រមណីយដ្ឋានកោះស្តេច - តំបន់ធ្នេរសមុទ្រ

កោះស្តេចជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានឆ្នេរខ្សាច់វែង និង ជាតំបន់សម្បូរទៅដោយប្រព័ន្ធជីវចម្រុះមានផ្កាថ្ម តី្រសមុទ្រ និង ធម្មជាតិយ៉ាងស្រស់ត្រកាល នៅពេលភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់នោះ ហើយចុះទឹកជម្រៅពី ១ ម៉ែត្រ ទៅ ២ ម៉ែត្រ នឹងអាចមើលឃើញផ្កាថ្មជាច្រើនប្រភេទនៅក្នុងតំបន់នោះ ៕

អត្ថបទពេញនិយមបន្ទាប់ ៖ ប្រាសាទនគរបាជ័យ – ប្រសាទបុរាណ

អំពី រក្សា

សូមអានអត្ថបទនេះ

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ ៖ កោះទន្សាយ​មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។ ទីនេះ​ជារមណីដ្ឋានធម្មជាតិ​ដ៏ល្អប្រណិត​របស់ទីក្រុង ដែល​មាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរខ្សាច់​ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន ជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល …

Leave a Reply

Your email address will not be published. Required fields are marked *