Wednesday , April 17 2024

រក្សាទ្រព្យធន – កំណាព្យខ្មែរ

រក្សាទ្រព្យធន – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

រក្សាទ្រព្យធន – កំណាព្យខ្មែរ

រក្សាទ្រព្យធន – កំណាព្យខ្មែរ

សណ្តាប់ធ្នាប់ល្អទុកដាក់បវរកក់ក្តៅចិន្តា
សព្វទាំងទ្រព្យធនគាប់គុណរក្សាភ្លៀងព្យុះម្តេចម្តា
បក់បោកបែកបាក់ ។
ក្នុងក្រៅប្រយ័ត្នកុំឱ្យបង់បាត់ថែគ្រប់ជាន់ថ្នាក់
គាប់គិតរក្សាបង្ការទុកដាក់ដាច់ដោចបែកបាក់
បង្កអន្តរាយ ។
ប្រហែសបង់បាត់កូនត្រូវប្រយ័ត្នឆ្ងាយជិតរៀងអាយ
ទ្រព្យធនគង់ជាប់គង់ទ្រព្យសប្បាយញាតិមិត្តជិតឆ្ងាយ
កោតក្រែងសរសើរ ។
ល្បិចបោកចោរប្លន់បើកូនអាប់អន់រងគ្រប់ដំណើរ
បាត់បង់ទ្រព្យធនក្រោយមុនគិតសើមួនមាំដេកដើរ
គង់វង្សក្សេមក្សាន្ត ។

កំណាព្យពេញនិយមបន្ទាប់ ៖ កូនអើយស្តាប់ពុក – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *