រក្សាទ្រព្យធន – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

រក្សាទ្រព្យធន – កំណាព្យខ្មែរ | |||
| ១ | សណ្តាប់ធ្នាប់ល្អ | ទុកដាក់បវរ | កក់ក្តៅចិន្តា |
| សព្វទាំងទ្រព្យធន | គាប់គុណរក្សា | ភ្លៀងព្យុះម្តេចម្តា | |
| បក់បោកបែកបាក់ ។ | |||
| ២ | ក្នុងក្រៅប្រយ័ត្ន | កុំឱ្យបង់បាត់ | ថែគ្រប់ជាន់ថ្នាក់ |
| គាប់គិតរក្សា | បង្ការទុកដាក់ | ដាច់ដោចបែកបាក់ | |
| បង្កអន្តរាយ ។ | |||
| ៣ | ប្រហែសបង់បាត់ | កូនត្រូវប្រយ័ត្ន | ឆ្ងាយជិតរៀងអាយ |
| ទ្រព្យធនគង់ជាប់ | គង់ទ្រព្យសប្បាយ | ញាតិមិត្តជិតឆ្ងាយ | |
| កោតក្រែងសរសើរ ។ | |||
| ៤ | ល្បិចបោកចោរប្លន់ | បើកូនអាប់អន់ | រងគ្រប់ដំណើរ |
| បាត់បង់ទ្រព្យធន | ក្រោយមុនគិតសើ | មួនមាំដេកដើរ | |
| គង់វង្សក្សេមក្សាន្ត ។ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ កូនអើយស្តាប់ពុក – កំណាព្យខ្មែរ