Tuesday , October 1 2024

រកផលជាតិក្រោយ – កំណាព្យខ្មែរ

រកផលជាតិក្រោយ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

រកផលជាតិក្រោយ – កំណាព្យខ្មែរ

រកផលជាតិក្រោយ – កំណាព្យខ្មែរ

ទុក្ខអ្នកសុំទានខ្ញុំយល់ច្បាស់ពិតវេទនាណាស់ពុំមានស្បើយ
ប្រៀបជាសមុទ្រពុំយល់ត្រើយអ្នកសុំទានអើយសែនវេទនា។
ថ្ងៃបន់យប់បន់អង្វរព្រះសូមជួបប្រទះភ័ព្វវាសនា
បានរស់ដូចគេក្នុងលោកាមិនបានវីឡាក៏មិនថ្វី។
សុំត្រឹមខ្ទមមួយជាជម្រកគ្រួសារបានជ្រករួមភក្តី
ជួបជុំបងប្អូនញាតិប្រុសស្រីបញ្ចៀសដេកដីក្នុងពេលនេះ។
សុំត្រឹមតិចតួចតែប៉ុណ្ណឹងគ្មានទេវតាដឹងជួយត្រិះរិះ
ប្រហែលផលកម្មតាមមកជិះជាតិមុនជាតិនេះធ្វើមិនល្អ។
ផលកម្មតបស្នងគ្មានអ្នកដឹងមានតែខំប្រឹងកែលំអ
ទុកផលជាតិក្រោយថ្កើងបវរកុំឲ្យក្រីក្រព្រោះវេរា៕

កំណាព្យពេញនិយមបន្ទាប់ ៖ ឈប់ខឹងបងទៅ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *