Tuesday , April 9 2024

យ៉ាប់យូរយារ លាលោកីយ៍ – កំណាព្យខ្មែរ

យ៉ាប់យូរយារ លាលោកីយ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

យ៉ាប់យូរយារ លាលោកីយ៍ - កំណាព្យខ្មែរ

យ៉ាប់យូរយារ លាលោកីយ៍ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ឃើញស្រឡាញ់ក្នាញ់សម្រស់ស្រស់ពិសី
គួរបេតីស្តីទន្ទេញពេញស្នេហា
ស្រីប្រុសស្នេហ៍ខ្សែជីវិតពិតជីវ៉ា
ល្បែងស្នេហាការស្រឡាញ់ចាញ់ដល់ស្លាប់ ។
ទុនស្នេហ៍តូចខូចមិនធំពុំចាញ់ច្រើន
ស្នេហ៍កំណើនកើនចាញ់គេទ្វេចុកចាប់
ស្នេហ៍ទន់ជ្រាយលាយតម្រេកដេកផ្ងារផ្កាប់
អស់ចំណាប់យ៉ាប់យូរយារលាលោកីយ៍ ។

កំណាព្យពេញនិយមបន្ទាប់ ៖ លើសអាហារ ការមិនល្អ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *