Wednesday , April 17 2024

យើងត្រូវខំរៀន – កំណាព្យខ្មែរ

យើងត្រូវខំរៀន – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

យើងត្រូវខំរៀន – កំណាព្យខ្មែរ

យើងត្រូវខំរៀន – កំណាព្យខ្មែរ

ចង់ឈ្នះអ្នកខ្លៅប្រឹងរៀនអោយក្ដៅកុំអោយឆៅខ្លោច
កុំអោយគេអាចយកទៅកម្លោចប្រយ័ត្នអសោច
កេរ្តិ៍ម៉ែឪខ្លួន។
ប្រឹងរៀនប្រឹងកត់ប្រឹងអោយម៉ត់ចត់អំណត់មាំមួន
ស្ដាប់ពាក្យទូន្មានអាចារ្យអោយក្បួនយកមើលរៀងខ្លួន
កើនច្រើនតម្រា។
កិច្ចការគ្រូអោយកូនកុំកន្តើយយកមកសិក្សា
ស្វាធ្យានរៀនសូត្រអោយបានសព្វណាចេះច្រើនកាលណា
អនាគតល្អក្រៃ។
សៀវភៅមានច្រើនអានហើយចម្រើនចេះមិនសំចៃ
ក្បូនខ្នាតអក្សរអាចរកកម្រៃអោយយើងរាល់ថ្ងៃ
បើចេះប្រាកដ។
ពាក្យគ្រូទូន្មានកូនយកទៅរៀនត្រិះរិះម៉ត់ចត់
ហើយនិងវិភាគមិនត្រូវខ្លាចហត់ពាក្យមួយម៉ាត់គត់
មានន័យខ្លឹមសារ។
យើងត្រូវខំរៀនស្ដាប់គ្រូបង្រៀនអក្សរអក្ខរា
រៀនលេខនព្វន្តរៀនសព្វសាស្រ្ដារៀនតាមតម្រា
ដើរតាមគន្លង។
សិស្សគ្រប់ទាំងអស់ទាំងប្រុសទាំងស្រីតែងតែមានឆ្គង
តែគេលៃលកកែអោយគ្មានហ្មង
លេចឡើងជារូប។
នេះហើយទង្វើដែលយើងគួរធ្វើផ្ដល់ជាគំរូ
ដល់កម្ពុជបុត្រកុំអោយនៅយូរអោយអភិរូហ៍
ចម្រុងចម្រើន៕

កំណាព្យពេញនិយមបន្ទាប់ ៖ គុណម្តាយឪពុក – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *