យើងត្រូវខំរៀន – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

យើងត្រូវខំរៀន – កំណាព្យខ្មែរ | |||
| ១ | ចង់ឈ្នះអ្នកខ្លៅ | ប្រឹងរៀនអោយក្ដៅ | កុំអោយឆៅខ្លោច |
| កុំអោយគេអាច | យកទៅកម្លោច | ប្រយ័ត្នអសោច | |
| កេរ្តិ៍ម៉ែឪខ្លួន។ | |||
| ២ | ប្រឹងរៀនប្រឹងកត់ | ប្រឹងអោយម៉ត់ចត់ | អំណត់មាំមួន |
| ស្ដាប់ពាក្យទូន្មាន | អាចារ្យអោយក្បួន | យកមើលរៀងខ្លួន | |
| កើនច្រើនតម្រា។ | |||
| ៣ | កិច្ចការគ្រូអោយ | កូនកុំកន្តើយ | យកមកសិក្សា |
| ស្វាធ្យានរៀនសូត្រ | អោយបានសព្វណា | ចេះច្រើនកាលណា | |
| អនាគតល្អក្រៃ។ | |||
| ៤ | សៀវភៅមានច្រើន | អានហើយចម្រើន | ចេះមិនសំចៃ |
| ក្បូនខ្នាតអក្សរ | អាចរកកម្រៃ | អោយយើងរាល់ថ្ងៃ | |
| បើចេះប្រាកដ។ | |||
| ៥ | ពាក្យគ្រូទូន្មាន | កូនយកទៅរៀន | ត្រិះរិះម៉ត់ចត់ |
| ហើយនិងវិភាគ | មិនត្រូវខ្លាចហត់ | ពាក្យមួយម៉ាត់គត់ | |
| មានន័យខ្លឹមសារ។ | |||
| ៦ | យើងត្រូវខំរៀន | ស្ដាប់គ្រូបង្រៀន | អក្សរអក្ខរា |
| រៀនលេខនព្វន្ត | រៀនសព្វសាស្រ្ដា | រៀនតាមតម្រា | |
| ដើរតាមគន្លង។ | |||
| ៧ | សិស្សគ្រប់ទាំងអស់ | ទាំងប្រុសទាំងស្រី | តែងតែមានឆ្គង |
| តែគេលៃលក | កែអោយគ្មានហ្មង | ||
| លេចឡើងជារូប។ | |||
| ៨ | នេះហើយទង្វើ | ដែលយើងគួរធ្វើ | ផ្ដល់ជាគំរូ |
| ដល់កម្ពុជបុត្រ | កុំអោយនៅយូរ | អោយអភិរូហ៍ | |
| ចម្រុងចម្រើន៕ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ គុណម្តាយឪពុក – កំណាព្យខ្មែរ