យកមិត្តល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

យកមិត្តល្អ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | ស្តែងឫកពា | នាលោកីយ៍ | ស្ដីកោងកាច |
| ស្តែងអំណាច | បាចគ្រោតគ្រាត | ញាតិមិនកោត | |
| ឆ្មើងមិនដឹង | ប្រឹងទ្រគោះ | ព្រោះឆៅឆោត | |
| ជួច្រឡោត | ផ្តោតកម្លៅ | ក្ដៅក្តុកក្ដួល ។ | |
| ២ | មាក់ងាយគេ | ទ្វេយល់ខុស | ចុះរាសី |
| ទោះប្រុសស្រី | ស្ដីអាក្រក់ | ល្អក់ខ្មៅខ្មួល | |
| គ្មានញាតិមិត្ត | គិតតែឯង | តែងតែដួល | |
| ទោះបាវឈ្នួល | ស្រួលរាប់រក | យកមិត្តល្អ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ យ៉ាប់យូរយារ លាលោកីយ៍ – កំណាព្យខ្មែរ