មន្តស្នេហ៍ស័ក្តិសិទ្ធិ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

មន្តស្នេហ៍ស័ក្តិសិទ្ធិ – កំណាព្យខ្មែរ | |||
| ១ | ស្នេហ៍ពាក្យពេចន៍ល្អ | ស្នេហ៍រូបបវរ | ស្នេហ៍ភាពក្រពុំ |
| ស្នេហ៍ចិត្តស្មោះសរ | ស្នេហ៍ល្អរម្យទម | ស្នេហ៍ស្និទ្ធរស់ជុំ | |
| ស្នេហ៍ញាតិបងប្អូន ។ | |||
| ២ | ស្នេហាពុកម៉ែ | ស្នេហ៍លោកថ្នមថែ | ស្នេហ៍ចិញ្ចឹមកូន |
| ស្នេហ៍យាយស្នេហ៍តា | ស្នេហាមិនសូន្យ | ស្នេហ៍ពិតដូចក្បូន | |
| ស្នេហ៍ជូនដល់ត្រើយ ។ | |||
| ៣ | ស្នេហ៍តួនាទី | ស្នេហ៍ខំសម្ភី | ស្នេហ៍ធ្វើឲ្យល្ហើយ |
| ស្នេហ៍គាប់ស្នេហ៍គុណ | ស្នេហ៍ទុនដល់ត្រើយ | ស្នេហ៍បានល្អហើយ | |
| ស្នេហ៍ផលគុណភាព ។ | |||
| ៤ | ស្នេហ៍ថែទ្រព្យា | ស្នេហ៍ទុកដាក់ជា | ស្នេហ៍មិត្តនាំលាភ |
| ស្នេហ៍មានមង្គល | ស្នេហ៍យល់ខ្ពស់ទាប | ស្នេហ៍ស្មោះជ្រួតជ្រាប | |
| មន្តស្នេហ៍ស័ក្តិសិទ្ធិ ។ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ មោហោស្នេហា – កំណាព្យខ្មែរ