Wednesday , October 30 2024

ព្រះវិហារ – កំណាព្យខ្មែរ

ព្រះវិហារ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ព្រះវិហារ – កំណាព្យខ្មែរ

ព្រះវិហារ – កំណាព្យខ្មែរ

ឳះឳ!ប្រាសាទលើបុព្វតាព្រះវិហារថ្លាល្អក្រាស់ក្រៃ
នេះហើយជាត្បូងកែវចរណៃដែលមានតម្លៃរបស់ខ្មែរ។
ដូនតាខ្មែរយើងបានដាដាប់ឆ្លាឆ្លាក់រំលេចហើយថែមថែ
បូជាកាយចិត្តដើម្បីខ្មែរនោះយើងត្រូវថែអោយបានល្អ។
ប្រាប្រាង្គមានក្បូរក្បាច់រចនាល្អស្អាតអស្ចារ្យឥតកករ
មានទាំងរូបព្រហ្មព្រាហ្មណ៍កេណ្ណរចាយរាងលម្អលើសិលា។
ព្រៃឈើដុះលាស់ត្រសំក្រៃក្រោមប្រាង្គចរណៃនៃខេមរា
ជាពណ៌បៃតងល្អអស្ចារ្យនេះហើយបុព្វតានៃកម្ពុជា។
វីរជនការពារស្រុកទេសយើងឈរកាន់កាំភ្លើងកៀនបុព្វតា
ចិត្តអង់អាចក្លាហានមហស្ចារ្យាថែដែនរដ្ឋាខេមរាយើង។
ជីបៗសម្លេងចាបយោបំពួកវានោះយំលើវេហា
កើតការរំភើបដល់សោតាទេសចរណ៍ក្ញៀវក្ញាលេងសប្បាយ៕

កំណាព្យពេញនិយមបន្ទាប់ ៖ ព្រះវិហារ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *