រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ ៖ ទឹកជ្រោះប៊ូស្រា មានទីតាំងស្ថិតនៅ ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។ ទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកជ្រោះប៊ូស្រាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹក, ជិះខ្សែរ៉ក, ខ្យូសញុំអី, Picnic និងចំណុចផ្សេងៗទៀត។ ទឹកជ្រោះប៊ូស្រាមានទីតាំងស្ថិតនៅ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។ ទឹកជ្រោះនេះជាតំបន់ទេសចរណ៍ល្អជាងគេក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះដ៏ទាក់ទាញនេះត្រូវបានចែកចេញជាបីដំណាក់។ ដំណាក់ទី១ ហូរធ្លាក់ក្នុងកម្ពស់៨ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង១៥ម៉ែត្រ នៅរដូវវស្សា និងកម្ពស់ពី១០ទៅ១៥ម៉ែត្រ នៅរដូវប្រាំង។ ដំណាក់ទី២ ហូរធ្លាក់ពីកម្ពស់១៥ ទៅ២០ម៉ែត្រ និងមានមុខកាត់ទទឹង២០ម៉ែត្រនៅរដូវវស្សា និងកម្ពស់ពី១៨ ទៅ២៥ម៉ែត្រ ដែលមានមុខកាត់ ១៣ម៉ែត្រ នៅរដូវប្រាំង ទឹកធ្លាក់ទី២នេះ មានចម្ងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។ ដំណាក់ទី៣ ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ …
អានបន្ត »រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ
រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ ៖ សមុទ្រឈើជាកន្លែងកម្សាន្តមួយ ដែលមានភ្នំ ព្រៃឈើចម្រុះ ដុះលូតលាស់ខៀវស្រងាត់គយគន់ពីលើខ្នងភ្នំទៅឆ្ងាយដាច់កន្ទុយភ្នែក និង មានចលនាប្រៀបបាននឹង រលកទឹកសមុទ្រ ដូច្នេះហើយ ទើបគេហៅថាសមុទ្រឈើ។ អ្នកទេសចរចូលចិត្តមកលំហែកាយនៅទីនោះ ដើម្បីស្រូបយកខ្យល់អាកាសពេលព្រឹក និង ពេលល្ងាច ដែលបរិយាកាសនៅទីនោះបានញុំាងឱ្យអ្នកទេសចរជាតិ ក៏ដូចជាអន្តរជាតិ មានភាពសប្បាយក្រៃលែង ។ នៅតំបន់រមណីយដ្ឋានសមុទ្រឈើមានទេសភាពស្រស់បំព្រងគ្រប់រដូវកាល ហើយនៅពេល ដែលយើងបានធ្វើដំណើរ ដោយរថយន្តឡើងទៅដល់តំបន់សមុទ្រឈើហើយគឺនៅជុំវិញទីនោះ មើលទៅមានទេសភាពព្រៃឈើដូចទឹករលកមានលាយឡំជាមួយផ្សែងអព្ទ។ សមុទ្រឈើគឺជាកន្លែងកម្សាន្តបែបធម្មជាតិមួយ សម្រាប់ជួយលួងលោមបំបាត់នូវភាពនឿយហត់របស់អ្នកទេសចរ ហើយអ្វីដែលរឹតតែធ្វើឱ្យយើងមិនអាចបំភ្លេចបានទៀតនោះគឺការទស្សនាចលនារេរាំ យ៉ាងរស់រវើកនៃចុងព្រៃព្រឹក្សា។ រមណីយដ្ឋានសមុទ្រឈើមានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម នៅខាងលិចក្រុងសែនមនោរម្យប្រមាណជា៤គីឡូម៉ែត្រតែប៉ុណ្ណោះ។ នៅទីនេះមានអ្នកទេសចរមកលេងច្រើនជារៀងរាល់ថ្ងៃមិនថា តែភ្ញៀវក្នុងស្រុកនោះទេ សូម្បីតែជនបរទេស ក៏មានចំណាប់អារម្មណ៍ខ្លាំងនឹងរមណីយដ្ឋាន សមុទ្រឈើនេះដែរ។ សមុទ្រឈើគឺគ្រាន់តែជាកន្លែង លំហែកាយ និង ជាទីឆ្លងកាត់មួយ សម្រាប់លោកអ្នក ដែលមានបំណងចង់ជម្រុះចោលនូវភាពស្មុគស្មាញ ពីព្រោះកម្រាលព្រំបៃតងនៅសមុទ្រឈើបានចោលសម្រស់គ្រប់រដូវកាល លាតសន្ធឹងនៅលើខ្ពង់រាបជ្រលងភ្នំទាំងឡាយ ជំនោរខ្យល់បក់មកលើវាលស្មៅ ព្រៃ ឈើទាំងនោះ មើលទៅមានចលនា …
អានបន្ត »រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ ៖ ខេត្ត មណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលជាតំបន់ដីក្រហម ហើយក៏ជាខេត្តមួយ ដែលមានធនធានធម្មជាតិ កំណត់រ៉ែមាស ត្បូង៘ មណ្ឌលគិរី សំបូរជាពិសេសព្រៃឈើ ដែលមានតម្លៃ សត្វព្រៃដ៏ច្រើនប្រភេទ និងបន្សល់នូវពូជសត្វដំរីជាច្រើនក្បាលផងដែរ។ នៅមុននៅឆ្នាំ១៩៦០ ខេត្តមណ្ឌលគិរីជាផ្នែកមួយរបស់ខេត្តក្រចេះ តែក្រោយមកសម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះទ័យ កាត់ចេញពីខេត្តក្រចេះ និងដាក់ឈ្មោះថា ខេត្តមណ្ឌលគិរី។ ខេត្តមណ្ឌលគិរី មានចម្ងាយ ៣៨០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងជើង ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ខាងកើត និងខាងត្បូង ជាប់នឹងប្រទេសវៀតណាម និងប៉ែកខាងលិចខេត្តមណ្ឌលគិរី ជាប់នឹងខេត្តក្រចេះ។ មណ្ឌលគិរីជាខេត្តដែលមានភ្នំច្រើន តែមានប្រជាពលរដ្ឋរស់នៅតិច។ ខេត្តនេះ មានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋចំនួន ៦០.៨១១ នាក់ ដែលរួមមាន ១៤ជាតិសាសន៍ …
អានបន្ត »