Thursday , November 21 2024

តំបន់សមុទ្រ

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ ៖ កោះ​ឋានសួគ៌ បាន​ក្លាយ​ជា​រមណីយដ្ឋាន​លម្ហែ​កាយ​បែ​ប​ធម្មជាតិ ដោយ​មាន​ឆ្នេរ​ភ្លោះ​ខ្សាច់​ស​ក្បុស​អម​ដោយ​ដើម​ដូង​ជា​ច្រើន និង​ព័ទ្ធ​ដោយ​ភ្នំ​ដែល​មាន​ដើម​ឈើ​ពណ៌​បៃតង​ដ៏​ស្រស់​ស្អាត​ទៀត​ផង។ កោះ​ឋាន​សួគ៌​ស្ថិត​នៅ​សង្កាត់​កោះរ៉ុង ដែល​មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះសីហនុ។ ហើយ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ អាច​សម្រាក​លម្ហែ​កាយ​ជាមួយ​ធម្មជាតិ​ដែល​មាន​ជំនោរ​សមុទ្រ​ដ៏​ត្រជាក់​នៅ​កោះ​ឋានសួគ៌ ដោយ​គ្រាន់​តែ​ធ្វើ​ដំណើរ​តាម​នាវា​ល្បឿន​លឿន​ពី​ឆ្នេរ​អូរ​ឈើទាល​ប្រហែល​១​ម៉ោង និង​២០​នាទី​ប៉ុណ្ណោះ។ ដំណើរកម្សាន្តចាត់ទុកថា ជាពេលវេលាមួយដ៏រីករាយក្នុងការសម្រាកលម្ហែអារម្មណ៍ក៏ដូចជាការបន្ថែម​នូវ​ភាពផ្អែមល្ហែមដល់គូស្វាមីភរិយាថ្មី ហើយ​កាន់តែពិសេសនោះគឺការជ្រើសរើសទីកន្លែងកម្សាន្តដ៏​រ៉ូមែនទិក ដើម្បីឱ្យការសម្រាកនេះកាន់តែមានន័យ ។ ការពិតទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានតំបន់រមណីយដ្ឋានជាច្រើនកន្លែង ដែលយើងអាច ទៅកម្សាន្តបានយ៉ាងសប្បាយរីករាយ ព្រមទាំងចំណាយថវិកាតិចផងដែរ។ ដោយឡែកទឹកដី នៃខេត្តព្រះសីហនុឯនោះវិញ ក៏មានរមណីយដ្ឋានជាច្រើនកន្លែង ពិសេសសម្រាប់អ្នកដែលចូលចិត្ត​តំបន់សមុទ្ទប្រាកដជាមិនមើលរំលងពីទឹកដីដ៏ប្រណិតមួយនេះទេ។ ពេលឈាន​ជើងដល់​កំពង់ផែ​កោះ​ឋានសួគ៌ភ្លាម អ្នកទេសចរគ្រប់រូបប្រាកដជាកោតសរសើរពីសម្រស់​ទីលម្ហែថ្មីស័ក្ដិសមបំផុតសម្រាប់គូស្នេហ៍ ក្រុមគ្រួសារ និងមិត្ដភក្ដិ ហើយអ្វីដែល​ទាក់ចិត្ដ​ភ្ញៀវ​ដំបូងនោះ គឺទិដ្ឋភាព​ព្រៃដូង​រាប់ម៉ឺន​ដើម ​ដែល​ត្រូវបាន​ដាំជាជួរ​ៗយ៉ាងមាន​របៀប ព្រមជាមួយឆ្នេរ​ខ្សាច់​សម៉ដ្ឋខៃ ផ្ទៃ​ទឹកសមុទ្រ​ដ៏ថ្លា​ឈ្វេង ពិសេសការ​ទស្សនា​មច្ឆា​សមុទ្រ ផ្កាថ្ម ព្រែក​ទឹករាក់​ឆ្លុះឃើញ​ត្រីហែល​ជាក្រុមៗ ​ព្រៃភ្នំ​ធម្មជាតិ និងសំណង់​បឹងហ្គា​ឡូបំពាក់​ម៉ាស៊ីនត្រជាក់​សម្រាប់​ផ្ដល់​នូវផាសុកភាព​ជូនភ្ញៀវទេសចរផងដែរ។ បើទោះបីជា​រមណីយដ្ឋាន​ឯកជនមួយ​នេះ ទើប​តែបើកសម្ពោធ​សម្រាប់ការអញ្ជើញរបស់អ្នកទេសចរក្តី តែក៏ទទួលបានការទៅទស្សនាជាហូរហែ នោះក៏ព្រោះតែការ​ពេញចិត្ដនូវ​សម្រស់ធម្មជាតិ និង​សកម្មភាព​កម្សាន្ដ​ជាច្រើន​ ដែលបានត្រៀមសម្រាប់ភ្ញៀវគ្រប់រូបដូចជា ការ​ជិះ​ទូក​កាយ៉ាក់ក្បែរ​ចំណុច​ប្រសព្វ​រវាង​សមុទ្រ និង​ព្រែក។ …

អានបន្ត »

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ ៖ កោះទន្សាយ​មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។ ទីនេះ​ជារមណីដ្ឋានធម្មជាតិ​ដ៏ល្អប្រណិត​របស់ទីក្រុង ដែល​មាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរខ្សាច់​ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន ជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល បន្តិចម្តងៗ ហើយ ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសំរាប់ការហែលទឹកលេងកំសាន្ត។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។ ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹម​ក្នុង​ការ​ តស៊ូ​​ ដោយមានការបែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន ព្រះអង្គ​ក៏បានដឹកនាំ​អ្នកដែលនៅសេសសល់​ឆ្លងសមុទ្រ​មកដល់​កោះមួយ​នៅខាងមុខក្រុងកែប ហើយ​ក៏​បាន​ធ្វើ​ការ​រំសាយទ័ព​រនៅទី​នោះទៅ។ ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។ កោះទន្សាយមានផ្ទៃដីប្រមាណ ២គីឡូម៉ែត្រការ៉េ ។ ពីដើមជាកន្លែងកែប្រែអ្នកទោសឱ្យកសាងជីវភាពថ្មី និង នៅការពារទឹកដីកោះផង។ ហេដ្ឋារចនាសម្ព័ន​ទេសចរណ៍នៅកោះទន្សាយ​បាន​កសាង​ឡើង​នៅ​សម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម មានដូចជាផ្លូវរទេះសេះជុំវិញដីកោះ ម៉ូតែលសង់អំពីឈើប្រក់ស្បូវ ភោជនីដ្ឋានសង់អំពីរឈើប្រក់ស័ង្កសី ប្រព័ន្ធទឹកស្អាត និង …

អានបន្ត »

រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះស្តេច - តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ ៖ ភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុងហើយ ច្រើនតែមើលរំលងកោះស្តេច ។ តាមពិតកោះស្តេចគឺជារមណីយដ្ឋានដែនកោះ ដ៏ល្អអស្ចារ្យមួយ ដែលកម្ររកទីណាមកប្រៀបប្រដូចទីនេះបានឡើយ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះ ប្រាកដជាមានអារម្មណ៍ប្លែក និង សប្បាយរីករាយឥតឧបមា ដោយមានទេសភាពយ៉ាងល្អស្អាត និង ឆ្នេរខ្សាច់យ៉ាងសក្បុសគួរឱ្យចង់គយគន់ក្រៃលែង ។ តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅប្រកបរបរចិញ្ចឹមជីវិត និង គ្របដណ្តប់ដោយមហាសាគរដ៏ធំល្វឹងល្វើយនៃដែនសមុទ្រខេត្តកោះកុង ។ នៅជុំវិញកោះស្តេចប្រកបទៅដោយសម្រស់ទេសភាពឆ្នេរខ្សាច់យ៉ាងសស្អាត និង ប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តនៅទីនោះ ។ កោះស្តេចមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះគឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។ អ្នកភូមិកោះស្តេច ដែលរស់នៅលើកោះស្តេចនេះមានជីវភាពយ៉ាងសកម្មបំផុតនឹងអាជីពជាអ្នកនេសាទ និង បម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត ។ កោះស្តេចជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាពរួមផ្សំជាមួយនឹងធនធានធម្មជាតិមានផ្កាថ្ម ត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ …

អានបន្ត »