Thursday , November 21 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖ កន្សែងសប៉ាក់ ១ – កន្សែងសប៉ាក់អូនចាក់ផ្ទាល់ដៃ រយព្រួយរយភ័យកាលស្រីឲ្យបង កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង លាក់ភ្នែកអ្នកផងខ្លាចគេស្គាល់ស្រី ២ – ឥឡូវឃ្លាតប្រាណបានតែកន្សែង លើកឡើងប្រឡែងកន្សែងមិនស្ដី បើនឹងហែកចោលនៅស្ដាយក្លិនស្រី ក្លិនថ្មោងក្លិនថ្មីដូចក្លិនផ្កាស្លា បន្ទរ – វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ រឿងស្ម័គ្ររឿងស្មោះស្នាមអនុស្សា លើកកន្សែងជូតទឹកភ្នែកទុក្ខា ពេលអានអក្ខរាចិត្តសែនអំពល់ ៣ – ឆ្ងាយអើយសែនឆ្ងាយៗលែងយល់ហើយ ទន្លាប់ទុំអើយម្ដេចជ្រុះឆ្ងាយគល់ ចន្ទ្រាឆ្ងាយដីបងឆ្ងាយនិមល ម៉ឺនសែនអំពល់ជាមួយកន្សែង ៕ ចម្រៀងខ្មែរ៖ កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អានបន្ត »

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កម្មកាយមិនទៀង​ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖​ កម្មកាយមិនទៀង ១ – អនិច្ចាកម្មកាយប្រែក្លាយមិនទៀងអើយ ជួនរាំងជួនភ្លៀងជួនថ្ងៃជួនយប់ ជួនជាខ្លួនដឹងក៏ខំប្រឹងទប់ ក៏គង់ជំពប់រកចៀសពុំបានអើយ ២ – ដូចខ្លែងដាច់ខ្សែតាមតែនឹងធ្លាក់អើយ គ្មានទីពំនាក់ពឹងពាក់ផ្ញើប្រាណ អនិច្ចាខ្លែងធ្លាប់តែហោះហើរបាន គ្រានេះធ្លាក់ប្រាណជាអនាថា បន្ទរ – យល់តែក្ដីទុក្ខគ្រប់ៗដង្ហើម ប្រមាត់សួតថ្លើមហើមស្រាំប្រេះឆា ជីវិតផ្លាស់ប្ដូរប្រែឥតខ្លឹមសារ ព្រោះចាញ់ស្នេហាដែលចិត្តបំណង ៣ – រស្មីជីវិតងងឹតសូន្យសុងអើយ ធ្លាក់ក្នុងអន្លង់ជ្រោះទុក្ខមួហ្មង ក្ដីអស់សង្ឃឹមជាខ្សែចំណង តាមចងឲ្យចាញ់ហើយក្នុងជាតិនេះ ៕ ចម្រៀងខ្មែរ៖ កុំឲ្យទាស់ភ្នែកញាតិ – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

អានបន្ត »

កុំឲ្យទាស់ភ្នែកញាតិ – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

កុំឲ្យទាស់ភ្នែកញាតិ – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

ចុចស្តាប់ចម្រៀង កុំឲ្យទាស់ភ្នែកញាតិ – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា អត្ថបទ ចម្រៀងខ្មែរ ៖ កុំឲ្យទាស់ភ្នែកញាតិ ១ – អាយុដប់ប្រាំបីអឺយ ចូលវ័យក្រមុំអើយ អាយុដប់ប្រាំបីអឺយ ចូលវ័យក្រមុំ ប្រុសៗចោមរោមជិតជុំ អឺអឺយសុំក្ដីស្នេហា ប្រុសៗចោមរោមជិតជុំ អឺអឺយសុំក្ដីស្នេហា ២ – ក្រមុំនៅស្រុកស្រែអឺយ ខុសពីស្រុកផ្សារអើយ ក្រមុំនៅស្រុកស្រែអឺយ ខុសពីស្រុកផ្សារ គោរពមាតាបិតា អឺអឺយមេបាចាស់ទុំ គោរពមាតាបិតា អឺអឺយមេបាចាស់ទុំ ៣ – មិនដែលហ៊ានប្រព្រឹត្តអឺអឺយ ឲ្យខុសក្រឹត្យក្រមអើយ មិនដែលហ៊ានប្រព្រឹត្តអឺអឺយ ឲ្យខុសក្រឹត្យក្រម កុំឲ្យគេថាក្រមុំ អឺអឺយខ្វះព្រហ្មចារី កុំឲ្យគេថាក្រមុំ អឺអឺយខ្វះព្រហ្មចារី ៤ – បើសិនជាស្រលាញ់អឺអឺយ ពេញចិត្តនឹងស្រីអើយ បើសិនជាស្រលាញ់អឺអឺយ ពេញចិត្តនឹងស្រី សូមប្រុសចូលដណ្ដឹងស្ដី អឺអឺយតាមប្រពៃណីខ្មែរ សូមប្រុសចូលដណ្ដឹងស្ដី អឺអឺយតាមប្រពៃណីខ្មែរ …

អានបន្ត »

កុំទាន់ថើបអូន – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

កុំទាន់ថើបអូន – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

ចុចស្តាប់ចម្រៀង កុំទាន់ថើបអូន – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា អត្ថបទ ចម្រៀងខ្មែរ ៖ កុំទាន់ថើបអូន កុំទាន់ថើបអូន ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និង បន្ទរដោយអ្នកស្រី តារា ចោមចន្ទ បទភ្លេង និង ទំនុកច្រៀងដោយលោក វ៉ោយ ហូរ សម្រួលតន្ត្រីដោយលោក ហាស់ សាឡន ១ – បងកុំថើបអូនអី កុំអីណាប្រុសស្នេហ៍ អូនមិនឲ្យថើបទេ ខ្មាសគេណាព្រលឹង បើអូនមិនឲ្យថើប កុំថើបហើយកុំខឹង កុំសម្លក់សម្លឹង កុំខឹងចង់ថើបអី បន្ទរ – ទេមិនឲ្យមិនឲ្យថើបទេ ហ៊ូ!ៗៗៗ ទេមិនឲ្យមិនឲ្យថើបទេ ស្នេហ៍កុំបង្ខំ (ពីរដង) ២ – បើបងចង់ថើបស្រី មានអីណាបងណា ឲ្យតែព្រមរៀបការ ជីវាថើបតាមចិត្ត កុំទាន់ថើបឥឡូវ …

អានបន្ត »

កុំនឹកអូនអី – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

កុំនឹកអូនអី - ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

ចុចស្តាប់ចម្រៀង កុំនឹកអូនអី – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា អត្ថបទ ចម្រៀងខ្មែរ ៖ កុំនឹកអូនអី ១ – គន់មើលមេឃៗអើយខ្ពស់ឆ្ងាយ គន់មើលទៅផ្កាយៗអើយនៅឆ្ងាយអនេក (ពីរដង) ទឹករលកបក់បោកផ្លេកៗ នឹកឡើងសង្វេគៗស្ទើរបែកឱរា ស្រណោះដៃថ្លៃធ្លាប់ស្រវា តែអនិច្ចាស្នេហាយើងរលាយហើយ ២ – អូនឃ្លាតឆ្ងាយនៅស្ដាយរូបថ្លៃ កុំនឹកអូនអីណាថ្លៃៗមាសអូនអើយ (ពីរដង) កម្មពង្រាត់ឲ្យព្រាត់គ្នាហើយ ជាតិនេះជាតិក្រោយមាសអូនអើយអូនសូមផ្សង សុំឲ្យបានជួបដូចបំណង បានជួបបងជួបលុះរៀងរាបអើយ ចម្រៀងខ្មែរបន្ទាប់ ៖ កុំនៅអាល័យ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

អានបន្ត »

កុំនៅអាល័យ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

កុំនៅអាល័យ - ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

ចុចស្តាប់ចម្រៀង កុំនៅអាល័យ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា អត្ថបទ ចម្រៀងខ្មែរ ៖ កុំនៅអាល័យ កុំនៅអាល័យ ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា ទំនុកច្រៀង និង ដឹកភ្លេងដោយ ថុង អុងឃីន ១ – ពាក្យដែលយើងស្បថស្បែ ប្រែជាបាត់ស្ងាត់សូន្យ ចោលក្លិនឲ្យអូន នឹកស្ដាយដល់ស្នេហ៍ អូនស៊ូទ្រាំចាំបណ្ដាំ ឥតមានណាយពីបង អូនស្ដាយពេកកន្លង ដោយសារស្នេហាយើងមួយ អា ហា… ហា ហា… សង្សារដែលឃ្លាតទៅឆ្ងាយ អូននឹកស្ដាយគ្មានពេលណាយ ជាតិនេះអភ័ព្វ ៗ ព្រោះតែស្នេហាបែកទៅឆ្ងាយ ២ – ឱ!សូមបងវិលមកវិញ អូនចាំទាំងទោម្នេញ ឬបងបំភ្លេចតែចិត្តអូននឹកនៅ លើរូបបងជានិច្ច សូមចិត្តបងអាណិត ដល់ចិត្តអូនផង នឹកដល់គ្រាដែលកន្លង អា ហា… ហា …

អានបន្ត »

កេងកងអភ័ព្វ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

កេងកងអភ័ព្វ - ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា

ចុចស្តាប់ចម្រៀង កេងកងអភ័ព្វ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា បទភ្លេងដោយ៖ លោកស៊ិន ស៊ីសាមុត ទំនុកច្រៀងដោយ៖ ម៉ៅ ឡៅពី ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា អត្ថបទ ចម្រៀងខ្មែរ ៖ កេងកងអភ័ព្វ ១-កេងកងបាត់កូនបោកខ្លួនស្រែកយំអឺយ ស្រែកយំ សួលើទ្រនំ ស្វែងរកបុត្រភ្ងាបុត្រភ្ងា ធ្លាប់ចាំសំបុកទទួលអាហារ និត្យនៅនិន្ទ្រា ក្រោមស្លាបរាល់ថ្ងៃ ២-បែរទៅគូគាប់បែរស្លាប់ចាកឋានអឺយ ចាកឋាន ដោយសារដៃព្រាន លួចបាញ់ប្រល័យ ប្រល័យ មុននឹងស្លាប់ចោលផ្ដាំមើលបុត្រថ្លៃ កម្មអ្វីចង្រៃបាត់កូនទៅណា បន្ទរ-បង្គងធ្លាប់សួតាមពួរវល្លិ៍ជ្រៃ សំបុកកាច់ថ្មីលើខ្ទមអ្នកតា ឱ!កូនសម្លាញ់ ទុកស្មើសង្ខារ តើលោកអ្នកណាយកកូនខ្ញុំទៅ? ៣-ឱ!សត្វលោកអើយ នេះហើយវាសនាអឺយ វាសនា រឿងអនាថា លោកាទៀងនៅទៀងនៅ ព្រាត់ប្ដីព្រាត់កូន ព្រាត់សូន្យហ្មងសៅ ជីវិតគិតទៅរស់នៅមិនទៀង ចម្រៀងខ្មែរ៖ ព្រាត់ភ្នំសំពៅ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

អានបន្ត »

រឿងតម្លង់៧សន្តាន – រឿងព្រេងខ្មែរ

រឿងតម្លង់៧សន្តាន – រឿងព្រេងខ្មែរ

រឿងតម្លង់៧សន្តាន – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​បុរស​ប្តី​ប្រពន្ធ នាំ​គ្នា​ទៅ​សួរ​បង​ប្អូន​នៅ​ភូមិ​ត្រៃ​សណ្តែក ​ដើរៗទៅ​ប្រទះ​នឹង​អាតម្លង់ ៧ សន្តាន កំពុង​តែ​ទឹម​គោ​ភ្ជួរ​ស្រែ ។ បុរស​ប្តី​ប្រពន្ធ​នោះ សួរ​ថា «អ្នក​អើយ​អ្នក! ផ្លូវ​ណា​កាត់​ត្រង់​ទៅ​លើ​ភូមិ​ព្រៃ​សណ្តែក ត្បិត​ខ្ញុំ​ខាន​មក​យូរ​ឆ្នាំ​ហើយ មិន​ដឹង​ជា​ផ្លូវ​ណាកាត់​ទៅ​ឲ្យ​ត្រង់ ?»។ កូន​ក្រោល​បង្គោល​ស្នឹង អាក្រហម​មួយ​នេះ ម្តាយ​ក្មេក​គាត់​ចែក ឯ​អា​ស្នែង​កន្ទែក​ឪ​អញ​គាត់​ឲ្យ អញ​មិន​លួច​គោ​របស់​អាណា​មក​ទឹម​ទេ» ។ ឯបុរស​ប្តី​ប្រពន្ធ​ដែល​សួរ​ផ្លូវ​នោះ ឮហើយ​និយាយ​គ្នា​ថា «អ្នក​នេះ យើង​សួរ​ផ្លូវ​គាត់ៗ​និយាយ​ពី​គោ ហើយ​ស្តី​គំរោះ​គំរើយ​ឲ្យ​យើង​ផង ណ្ហើយ​គេហ៍! យើង​កុំ​ខ្ចី​សួរ​វា យូរ​ឆាប់​គង់​តែ​នឹង​ទៅ​ដល់​ផ្ទះ​បង​ប្អូន​មិន​ខាន» ហើយ​ក៏​បណ្តើរ​គ្នា​ហួស​ទៅ ។ ឯអាតម្លង់​៧សន្តាន​នោះ ក៏​ខំ​ភ្ជួរ​ស្រែ​មិន​ឈប់ ដល់​ពេល​ថ្ងៃ​ជិត​ត្រង់ មេ​តម្លង់​ជាប្រពន្ធ​ក៏​ទូល​បាយ​ទៅ​ឲ្យ​ប្តី​បរិភោគ លុះ​ទៅ​ដល់​ក៏​ដាក់​ល្អី​បាយ​ក្រោមម្លប់​ឈើ នៅ​ភ្លឺ​ស្រែ ។ ប្តី​ឃើញ​ប្រពន្ធ​យក​បាយ​មក​ឲ្យ ក៏​ឈប់​ភ្ជួរ​ស្រែ បរិភោគ​បាយ និយាយ​ទាំង​ខឹង​ប្រាប់​ប្រពន្ធ​ថា ៖ «មាន​បុរស​ប្តី​ប្រពន្ធ​បណ្តើរ​គ្នា​មក​ពី​ណា​ចោទ​ប្រកាន់​ថា អញ​លួច​គោ​វា ឯគោ …

អានបន្ត »

រឿងអាសំគមបាញ់លលក – រឿងព្រេងខ្មែរ

រឿងអាសំគមបាញ់លលក – រឿងព្រេងខ្មែរ

រឿងអាសំគមបាញ់លលក – រឿងព្រេងខ្មែរ ៖ មាន​មនុស្ស​ម្នាក់ ជា​កូន​នៃ​អ្នក​ត្រកូល​ក្រី​ក្រ, បុរស​នេះ តាំង​ពី​ចម្រើន​ធំ​ឡើង គ្មាន​រក​ស៊ី​អ្វី​សោះ​ ខំ​ប្រឹង​សង្វាត​តែ​ខាង​ការ​បរ​បាញ់ ទាល់​តែ​ស្ទាត់​ជំនាញ, បើ​បុរស​នោះ​បាញ់​តម្រង់​សត្វណា ចង់​ឲ្យ​ត្រូវ​ក្បាល ត្រូវ​ក ឬ​ទ្រូង រមែង​ត្រូវ​តាម​បំណង, តែ​រូប​ឆោម​លោម​ពណ៌​បុរស​នោះ អាក្រក់​មាឌ​ស្គម​កំព្រឹង សក់​ក្រញាង មុខ​ក្រញុះ អ្នក​ស្រុក​គេ​ដាក់​ឈ្មោះ​ហៅ​ថា «អាសំគម​បាញ់​លលក» ព្រោះ​វា​តែង​ដើរ​បាញ់​លលក​រាល់​ថ្ងៃ ។ ថ្ងៃ​មួយ​ អាសំគម​បាញ់​លលក លី​ស្នា​ដើរ​ទៅ​ស្វែង​រក​បាញ់​លលក បាន​ប្រទះ​ឃើញ​ភូមិ​សេដ្ឋី​១ មាន​ដើម​ឈើ​ដុះ​ត្រសាយ​ត្រសុំ​ដង្គំ​ដង្គោល ជា​ទី​លំ​នៅ​នៃ​បក្សី​មាន​លលក​ជា​ដើម ។ សេដ្ឋី​នោះ​ជា​អ្នក​សម្បូណ៌​សំបុក​សម្បត្តិ ព្រម​ទាំង​មាន​កូន​ក្រមុំ​ពីរ​នាក់​ផង ។ អាសំគម​បាញ់​លលក លី​ស្នា​ដើរ​សរសៀរ​តាម​របង​ភូមិ​សេដ្ឋី ក៏​ជួប​ជា​កូន​ស្រី​សេដ្ឋី​ទាំង​ពីរ​បណ្តើរ​គ្នា​លេង​តាម​សួន​ច្បារ ក្នុង​ភូមិ​របស់​ខ្លួន ដ៏​ដេរ​ដាស​ដោយ​ផ្ការីក​ស្គុស​ស្គាយ​ផ្សាយ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ នៅ​ពេល​ព្រឹក​ព្រហាម។​អាសំគម​បាញ់​លលក​ដើរ​សរសៀរ​តាម​ភូមិ ងើយ​មើល​លើ ក្រែង​មាន​សត្វ​លលក​ទំ​នៅ​ចុង​ឈើ ។ កាល​បើ​អាសំគម​បាញ់​លលក ងាក​ភ្នែក​ចុះ​ឡើង ចោល​កន្ទុយ​ភ្នែក​ទៅ​ក្នុង​ភូមិ, ខ្សែ​ភ្នែក​ក៏​រត់​ទៅ​ប៉ះ​ទង្គិច​នឹង​រូប​រាង​នាង​ក្រមុំ​ទាំង​ពីរ ដែល​ប្រកប​ដោយ​គ្រឿង​តែង​ប្រាណ មាន​លំអ​ស្រស់​ស្រងៅ ទាំង​មាន​ព្រលឹង​សាច់​ទ្រលុក​ទ្រលន់ …

អានបន្ត »

រឿងតាច័ន្ទរំលៀក – រឿងព្រេងខ្មែរ

រឿងតាច័ន្ទរំលៀក – រឿងព្រេងខ្មែរ

រឿងតាច័ន្ទរំលៀក – រឿងព្រេងខ្មែរ ៖ មានរឿងមួយ ដំណាលថា : កាលនោះ មានព្រៃមួយធំ មានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។ គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទ ដែលចូលទៅបោចវល្លិ ។ តាចន្ទ ឃើញវាមុន ហើយគាត់រកពុទ្ធោថា ៖ “ឱ ! ពុទ្ធោៗ អើយ ! ឆ្នាំនេះឆ្នាំខាល ទឹកបែកពាសវាល ស្លាប់ខ្លាដំរី ស្លាប់អស់បក្សា ម្រឹគាបក្សី ស្លាប់ខ្លាដំរី គ្មានគង់តូចមួយ ។ ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនចៅ អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ! ក្នុងឆ្នាំខាលនេះ នឹងស្លាប់អស់ហើយ គ្មានគង់ទេ ។” តាចន្ទ និយាយរកពុទ្ធោយ៉ាងនេះ ជាច្រើនដង ខ្លាស្ដាប់បានឮច្បាស់ …

អានបន្ត »