Saturday , December 21 2024

ប្រាសាទបុរាណ

ប្រាសាទព្រះខ័ន – ប្រាសាទខ្មែរ

ប្រាសាទព្រះខ័ន - ប្រាសាទខ្មែរ

ប្រាសាទព្រះខ័ន – ប្រាសាទខ្មែរ ៖ ប្រាសាទ​ព្រះខ័ន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ ប្រាសាទ​វង់​ធំ​ក្នុង​ទឹក​ដី​នៃ​ខេត្ដ​សៀមរាប​ មាន​ចម្ងាយ​៣​គម ពី​ប្រាសាទ​បាយ័ន និង​១,៥​គម ពី​ទ្វារ​ដីឆ្នាំង​(ទ្វារ​អង្គរធំ​ទិស​ខាង​ជើង) ។ ឈ្មោះ​នៃ​ប្រាសាទ​នេះ​មាន​ន័យ​ថា​ ​“ដាវ” ។ តាម​ការ​ស្រាវជ្រាវ​នៅ​សម័យ​បច្ចុប្បន្ន​គេ​យល់​ថា​ ​កាលពី​អតីតកាល​សំណង់​នៃ​ប្រាសាទ​ព្រះខ័ន​ គឺ​ជា​កន្លែង​ដាក់​គ្រឿង​សឹក​សង្គ្រាម ។​ ​ដូច្នេះ​ព្រះ​ខ័ន​ជា​ឈ្មោះ​សម័យ​ទំនើប​នៅ​រក្សា​ឈ្មោះ​ទីក្រុង​ពី​បុរាណ​ ដែល​មាន​ឈ្មោះ​ថា “ជ័យស្រី”​ មាន​ន័យ​ថា ​“ព្រះខ័ន”​ និង​មាន​ន័យ​ម្យ៉ាងទៀត​ថា​ ​“ម្លូ” ។ ប្រាសាទ​ព្រះខ័ន​កសាង​ឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ នៅ​ចុង​សតវត្សរ៍​ទី​១២​ ​ក្នុង​គ.ស​១១៩១​ ​ដើម្បី​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន ។ ព្រះអង្គ​បាន​កសាង​ព្រះ​បរម​រូប​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន​ទី​២​ជា​ព្រះ​ វរបិតា ជា​ទេវរាជ​តំណាង​ព្រះ​ពោធិសត្វ​លោកេស្វរៈ ដូចគ្នា​នឹង​ប្រាសាទ​តាព្រហ្ម ដែល​ព្រះអង្គ​បាន​កសាង​ព្រះ​បរម​រូប​ព្រះ​វរមាតា ជ័យរាជ​ចូឌាមណី ជា​ទេវរាជ​តំណាង​ព្រះនាង​ប្រាជ្ញាបារមីតា ។ ប្រាសាទ​ព្រះខ័ន​មាន​រាង​៤​ជ្រុង​ទ្រវែង​ បណ្ដោយ​៨០០​ម៉ែត្រ​ ​និង​ទទឹង​៧០០​ម៉ែត្រ ដែល​មាន​ស្រះបោក្ខរណី (គូទឹក) ​ទ័ព​ជុំវិញ​ ​ស្ថិត​នៅ​លើ​ផ្ទៃដី​ចំនួន​៥៦​ហិកតា ។ ប្រាសាទ​នេះ​មាន​កំពែង​​បួន​ជាន់ មាន​គោបុរៈ​ចូល​ប្រាសាទ​តាម​ទិស​ទាំង​បួន …

អានបន្ត »

ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ

ប្រាសាទបន្ទាយស្រីដំដែក - ប្រាសាទខ្មែរ

ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ ៖ ប្រាសាទ​បន្ទាយស្រី​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ បន្ទាយស្រី​ ​ឃុំ​ដំដែក​ ​ស្រុក​សូទ្រនិគម​ ​ក្នុង​បរិវេណ​វត្ដ​ប្រាសាទ​បន្ទាយស្រី​ ចម្ងាយ​ប្រមាណ ​៣៤ ​គីឡូម៉ែត្រ នៅ​ទិស​ខាងកើត​ទីរួមខេត្ដ​សៀមរាប​ ​និង​មាន​ទី​តាំង​នៅ​ចំណុច​ ​UTM (X: 131521, Y: 10407207) ។ ប្រាសាទ​នេះ​ជា​សំណង់​ទោល​បែរ​មុខ​ទៅ​ទិស​ខាងកើត​ និង​មាន​ហោត្រៃ (មន្ទីរ​តម្កល់​គម្ពីរ​ផ្សេងៗ, បណ្ណាល័យ) ​ពីរ​បែរមុខ​ទៅ​ទិស​ខាងលិច ដែល​បច្ចុប្បន្ន​រលំ​បាក់​បែក​អស់​ហើយ ។ សម្ភារៈ​សំណង់​មាន​ថ្មភក់​ ​ថ្ម​បាយក្រៀម​ ​និង​ឥដ្ឋ​ ​ហើយ​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង​បណ្ដាល​មក​ពី​ធម្មជាតិ​ ​និង​មនុស្ស​ជីក​កកាយ​រក​វត្ថុ​បុរាណ​ និង​ការ​បោះបង់​ចោល​មិន​មាន​ថែរក្សា​ឱ្យ​បាន​ដិត​ដល់​ជា​យូរ​មក​ហើយ ។ ប្លង់​តូប​ប៉ម​កណ្ដាល​មាន​រាង​ការ៉េ​មាន​ទ្វារ​ចូល​បួន​ទិស​ ​និង​រានហាល​រាង​កាកបាទ​ ​សង់​នៅ​ទី​ទម្រ​ពីរ​ជាន់​ ​និង​មាន​កំពែង​ព័ទ្ធ​ជុំវិញ​បី​ជាន់ ។ អត្ថបទ​លោក​ ​Lunet​ ​de​ ​La​ ​jonqiére​ ​បាន​រៀបរាប់​ត្រឹមតែ​កំពែង​ទី​១​ ​និង​ទី​២​ប៉ុណ្ណោះ ។ នេះ​ប្រហែលជា​លោក​មិន​បាន​សង្កេត​ឃើញ​ស្នាម​ទាំងនោះ​ទេ ។ ប្រាសាទ​បន្ទាយស្រី​ពុំ​មាន​សិលាចារឹក​ប្រាប់​អំពី​ …

អានបន្ត »

ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ

ប្រាសាទព្រះឥន្ទកោសីយ៍ - ប្រាសាទខ្មែរ

ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ ៖ ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលិច​ដង​ស្ទឹង​សៀមរាប​ពី​ស្ពាន​ថ្ម​ព្រះរាជ​ដំណាក់ ទៅ​ជិត​ដល់​អភិរក្ស​អង្គរ មាន​ស្ពាន​ឈើ​មួយ (បច្ចុប្បន្ន​កំពុង​សាងសង់​ជា​ស្ពាន​បេតុង) ឆ្លង​ទៅ​ដល់​មុខ​វត្ត​ព្រះឥន្ទកោសីយ៍ ស្ថិត​ក្នុង​ភូមិ​ដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ដ​សៀមរាប ។ ប្រាសាទ​ព្រះឥន្ទកោសីយ៍​គឺ​ជា​ប្រាសាទ​តូច​មួយ​ស្ថិត​ខាងកើត​ព្រះវិហារ​វត្ត ។ ឈ្មោះ​ប្រាសាទ​នេះ ជួនកាល​ឃើញ​គេ​សរសេរ​ថា «ព្រះឥន្ទកោសិយ» ដែល​ពាក្យ «កោសិយ» នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត មាន​ន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែ​ឈ្មោះ​ដែល​មាន​ជា​ផ្លូវការ​សរសេរ​នៅ​លើ​ឃ្លោងទ្វារ​វត្ត និង​សាលា​បឋម​សិក្សា​គឺ «ព្រះឥន្ទកោសីយ៍» ។ ប្រាសាទ​ព្រះឥន្ទកោសីយ៍​សាងសង់​ឡើង​បែរ​មុខ​ទៅ​ទិស​ខាងកើត មាន​ប្រាង្គ​២ ប្រាង្គ​តូច​ស្ថិត​នៅ​ខាង​ជើង និង​ប្រាង្គ​ធំ​ស្ថិត​នៅ​ខាងត្បូង ។ នៅ​ពី​លើ​ផ្ដែរ​ប្រាង្គ​ធំ មាន​ចម្លាក់​អាទិទេព​នៃ​សាសនា​ព្រាហ្មណ៍ គឺ​ព្រះនរាយណ៍ ព្រះព្រហ្ម និង​ព្រះឥសូ និង​ចម្លាក់​ស្ដីពី​ការ​កូរ​សមុទ្រ​ទឹកដោះ ។ ចំណែក​ឯ​ចម្លាក់​នៅ​លើ​ហោជាង​ដែល​ធ្វើ​អំពី​បាយអ របេះ​ធ្លាក់​ស្ទើរ​អស់​មើល​រូប​មិន​យល់ ។ នៅ​ក្នុង​ប្រាង្គ​ធំ​នេះ​ពុំ​មាន​តម្កល់​ទេវរូប​អ្វី​ទេ ខុស​ពី​ប្រាង្គ​តូច​ដែល​មាន​តម្កល់​ព្រះពុទ្ធរូប​ជា​ច្រើន​សណ្ឋាន​ប្លែកៗ​ពី​គ្នា ។ គួរ​ឲ្យ​ចម្លែក​ដែរ …

អានបន្ត »

ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ

ប្រាសាទវត្តអធ្វា - ប្រាសាទខ្មែរ

ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ ៖ ប្រាសាទ​វត្ត​អធ្វា​ស្ថិត​នៅ​ចម្ងាយ ៧ គម ខាង​ត្បូង​ក្រុង​សៀមរាប តាម​ផ្លូវ​ខាងលិច​ដង​ស្ទឹង​ចុះ​ពី​ផ្សារ​ចាស់​ទៅ​ភ្នំ​ក្រោម នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤ និង​លេខ​ ៥ មាន​ផ្លូវ​មួយ​បែក​ចេញ​ទៅ​ទិស​ខាង​លិច ត្រង់​ផ្លូវ​បែក​នេះ​មាន​ខ្លោង​ទ្វារ​មួយ​ដាក់​ឈ្មោះ​ថា “វត្ត​អធ្វា” ។ ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ប្រមាណ ៥០០ ម៉ែត្រ គេ​នឹង​ទៅ​ដល់​វត្ត​មួយ​ឈ្មោះ​ វត្ត​អធ្វា វត្ត​នេះ​គេ​កសាង​នៅ​ជាប់​នឹង​កំពែង​ប្រាសាទ​ទិស​ខាង​ជើង ។ ប្រាសាទ​វត្ត​អធ្វា មាន​សណ្ឋាន​ទ្រង់​ទ្រាយ​ស្ទើរ​ដូច​ប្រាសាទ​អង្គរវត្ត កសាង​បែរ​មុខ​ទៅ​ទិស​ខាង​លិច​ដូច​គ្នា មាន​កំពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ​ជុំ​វិញ ។ ប្រាសាទ​ធំ​ស្ថិត​នៅ​ចំកណ្ដាល​មាន​ទ្វារ​ ៤ មាន​យ៉​លយ​ចេញ​ទៅ​ខាង​លិច មាន​ប្រាង្គ​ស្ថិត​នៅ​គ្រប់​ជ្រុង​អនុទិស ។ ទោះ​បី​ជា​ពុំ​សូវ​មាន​ក្បាច់​ក្បូរ​រចនា ក៏​ប្រាសាទ​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ។ នៅ​ប្រាសាទ​នេះ​ពុំ​មាន​សិលា​ចារិក​ដែល​អាច​ឲ្យ​គេ​ដឹង​ពី​ពេល​វេលា​ជាក់​ លាក់​នៃ​ការ​សាងសង់​ទេ ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា​ប្រាសាទ​នេះ​ស្ថិត​ក្នុង​រចនាបថ​អង្គវត្ត​ដោយសារ ​កំពូល​ប្រាង្គ ។ ដូច្នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​វត្ត​អធ្វា​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ នៅ​ចុង​សតវត្ស​ទី​១១ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ។ ប្រាសាទ​វត្ត​អធ្វា​សង់​នៅលើ​ផ្ទៃ​រាបស្មើ មាន​ប្រាង្គ​កណ្តាល​អមដោយ​សំណង់​៤ ដាក់​ឲ្យ​បែរ​ទៅ​ទិស​ខាងលិច​ដូច​អង្គរវត្ត​ដែរ​។ …

អានបន្ត »

ប្រាសាទបាតជុំ – ប្រាសាទខ្មែរ

ប្រាសាទបាតជុំ - ប្រាសាទខ្មែរ

ប្រាសាទបាតជុំ – ប្រាសាទខ្មែរ ៖ ប្រាសាទ​បាតជុំ​កសាង​ឡើង​តាម​រចនា​បថ​ ប្រែរូប​ដោយ​ព្រះបាទ​រាជិន្ទ្រា​វរ្ម័ន នៅ​ពាក់កណ្ដាល​សតវត្ស​ទី១០ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រាសាទ​នេះ​ស្ថិត​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប ចុះ​ពី​ផ្លូវ​វង់​ធំ​ចន្លោះ​ប្រាសាទ​ប្រែរូប និង​ស្រះស្រង់​ប្រហែល ១ គម ។ ប្រាសាទ​បាតជុំ​មាន​ប្រាង​កំពូល​បី ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​ដំបូង​មួយ​ដែល​ត្រូវ​បាន​គេ​កសាង​ឡើងក្នុង​កំឡុង​ពេល​ដែល​ព្រហ្មញ្ញសាសនា​កំពុង​តែ​មាន​ឥទ្ធិពលខ្លាំង​ក្លា ។ ប្រាសាទបាតជុំ មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលា​ចូលតាមផ្លូវបុរាណ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប។ ប្រាសាទនេះ​ស្ថាបនា​ឡើង​អំពី​ឥដ្ឋ មាន​បី​តួប៉ម បែរ​មុខទៅទិស​ខាង​កើត​។ យោងសិលាចារឹកសរសេរក្នុងឆ្នាំ ៩៥៣គស. បានឱ្យឈ្មោះប្រាសាទក្នុងសម័យកាលនោះថា សោគតាស្រម និងបានរៀបរាប់អំពី​​ កាស្ថាបនា​ប្រាសាទនេះថា បានក​សាង​ឡើង ដោយមន្រ្តី​ខាងពុទ្ធសាសនាម្នាក់ដែលជា រាជកុលមហា​មន្ត្រីឈ្មោះ កវិន្រ្ទារីមថន ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន គឺព្រះពោធិសត្វលោកេស្វរៈ និងព្រះនាងប្រាជ្ញាបារមិតា នៅក្នុងរាជ​ព្រះបាទរាជេន្ទ្រវរ្ម័ន សោយ​រាជ្យចន្លោះឆ្នាំ (៩៤៤-៩៦៨) នៃគ្រិស្តសករាជ។ គួរបញ្ជាក់ផងដែរថា ថ្វីបើក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័នទី២ គោរព​ព្រហ្មញសាសនា …

អានបន្ត »

ប្រាសាទប្រីយ៍ – ប្រាសាទខ្មែរ

ប្រាសាទប្រីយ៍ - ប្រាសាទខ្មែរ

ប្រាសាទប្រីយ៍ – ប្រាសាទខ្មែរ ៖ ប្រាសាទ​ប្រី​យ៍ក​សាង​ឡើង​តាម​រចនាបថ​បា​យ័ន្ត​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​នៅ​ចុង​សតវត្ស​ទី​១២​ ​និង​ដើម​សតវត្ស​ទី​១៣​ ​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា ។ ប្រាសាទ​នេះ​ស្ថិត​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​ ​ម្ដុំ​ ប្រាសាទនាគព័ន្ធ​ ​(វង់​ធំ​) ។ ប្រាសាទ​ប្រី​យ៍​មាន​ទំហំ​តូច​ ​និង​មានការ​បាក់បែក​អស់​ជា​ច្រើន​ ​នៅ​សល់​តែ​តួ​ប្រាសាទ​កណ្ដាល​ ​បណ្ណាល័យ​ ​និង​កំពែង​ព័ទ្ធ​ជុំវិញ​ ​។ បរិវេណ​ប្រាសាទ​មាន​សភាព​ស្ងប់ស្ងាត់​ ​កម្រ​នឹង​មាន​អ្នក​ទេសចរណ៍​ចូល​ទៅ​ទស្សនា ៕ ប្រាសាទ​ប្រីយ៍ មានទីតាំងស្ថិតនៅ ​តំបន់​អង្គរ​​ ​ម្ដុំ​ប្រាសាទនាគព័ន្ធ​ ​(វង់​ធំ​) ខេត្តសៀមរាប និងមានចម្ងាយប្រហែល ១៥គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។ ប្រាសាទ​ប្រីយ៍ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ និងសញ្ញាសំគាល់។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទ​ប្រីយ៍ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ មើលរចនាប្រាសាទ និងចំណុចផ្សេងៗទៀត។ ប្រាសាទ​ប្រីយ៍មានទីតាំងស្ថិតនៅ ​តំបន់​អង្គរ​​ ​ម្ដុំ​ប្រាសាទនាគព័ន្ធ​ ​(វង់​ធំ​)ខេត្តសៀមរាប និងមានចម្ងាយប្រហែល ១៥គីឡូម៉ែត្ ពីរង្វង់មូលនាគព័ន្ធ។ ប្រាសាទ​ប្រី​យ៍​មាន​ទំហំ​តូច​ ​និង​មានការ​បាក់បែក​អស់​ជា​ច្រើន​ ​នៅ​សល់​តែ​តួ​ប្រាសាទ​កណ្ដាល​ …

អានបន្ត »

ប្រាសាទក្រោលគោ – ប្រាសាទខ្មែរ

ប្រាសាទក្រោលគោ - ប្រាសាទខ្មែរ

ប្រាសាទក្រោលគោ – ប្រាសាទខ្មែរ ៖ ប្រាសាទ​ក្រោល​គោ​កសាង​ឡើង​តាម​រចនាបថ​បាយ័ន្ត​​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ នៅ​ចុង​សតវត្ស​ទី១២ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រសាទ​នេះ​ស្ថិត​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប ម្ខាង​ផ្លូវ​ទល់​មុខ​នឹង​ផ្លូវ​ចូល​ទៅ​កាន់​​ប្រាសាទ​នាគព័ន្ធ (វង់​ធំ) ។ ប្រាសាទ​ក្រោល​គោ​មាន​ប្រាង្គ​តែ​មួយ​ស្ថិត​នៅ​ចំកណ្ដាល ព័ទ្ធ​ជុំ​វិញ​ដោយ​កំពែង​​ថ្ម​បាយ​ក្រៀម​ពីរ​ជាន់ ។ ក្បាច់​ចម្លាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ភាគ​ច្រើន​បាក់​ធ្លាក់ និង​ត្រូវ​បាន​គេ​គរ​ទុក​នៅ​លើ​ដី ។ ពុំ​សូវ​មាន​អ្នក​​ទេសចរណ៍​ចូល​ទៅ​ទស្សនា​ប្រាសាទ​ក្រោល​គោ​ទេ ។ ថ្វីត្បិតតែជាប្រាសាទបុរាណ ដែលកសាងដោយថ្មភក់ក្តី ក៏ប្រាសាទក្រោលគោហាក់មិនសូវទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរចូលទៅទស្សនាប៉ុន្មានឡើយ ពោលគឺឃើញតែគេនាំគ្នាសម្រុកទៅទស្សនាតាមបណ្តាប្រាសាទផ្សេងៗទៅវិញ ។ មិនដឹងថា បណ្តាលមកពីបរិវេណប្រាសាទនោះតូចជាងប្រាសាទនានា ឬក៏ដោយសារឈ្មោះរបស់ ប្រាសាទនោះ ទើបធ្វើឱ្យភ្ញៀវទេសចរហាក់ពុំមានការចាប់អារម្មណ៍ជាមួយប្រាសាទនេះ ? ។ ជាក់ស្តែងនៅពេលចូលទៅដល់ទីតាំងប្រាសាទគេពិតជាសង្កេតឃើញថា មានសភាពស្ងប់ស្ងាត់មើលទៅគួរឱ្យស្រងេះស្រងោចពេកក្រៃ ។ បើពិនិត្យជារួមប្រាសាទក្រោលគោសាងសង់ឡើង ដោយថ្មភក់ និង មានចម្លាក់បុរាណល្អប្រណិតដូច ប្រាសាទបុរាណនានាផងដែរ ។ ប្រាសាទក្រោលគោ​គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ​ដែលត្រូវបានកសាងឡើងនៅ​ចុង សតវត្សទី ១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ។ ប្រាសាទនេះ​មានទីតាំងស្ថិតនៅចម្ងាយ២គីឡូម៉ែត្រ ពីប្រាសាទតាសោម …

អានបន្ត »

ប្រាសាទតុប – ប្រាសាទបុរាណ

ប្រាសាទតុបខាងលិច - ប្រាសាទបុរាណ

ប្រាសាទតុប – ប្រាសាទបុរាណ ៖ នៅ​ពេល​មើល​ប្លង់​​ប្រាសាទ​នៅ​ក្នុង​បរិវេណ​អង្គរធំ ខ្ញុំ​​បាន​ចាប់​អារម្មណ៌​នឹង​ប្រាសាទ​ចំនួន​០២​ឈ្មោះ​តុប​ដូច​គ្នា ដែល​មួយ​ស្ថិត​នៅ​ផ្នែក​ខាងកើត និង​មួយ​ទៀត​នៅ​ផ្នែក​ខាងលិច មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​ទៅ​កាន់​ទ្វារ​ជ័យ និង​ទ្វារ​ខាងលិច ។ ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​ទាំង​ពីរ​នេះ​គ្មាន​ស្លាក​ប្រាប់​ទិស ឬ​សញ្ញា​សម្គាល់​ឡើយ ក្រៅ​ពី​បង្គោល​បេតុង​ចំនួន​០២ ធ្វើ​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​រក​ផ្លូវ​ឃើញ​ដើម្បី​ចូល​ទៅ​កាន់​ប្រាសាទ ។ លាក់​ខ្លួន​ជ្រក​ក្រោម​ព្រឹក្សា​នៃ​ព្រៃ​អង្គរធំ ប្រាសាទ​តុប​កម្រ​នឹង​មាន​អ្នកទេសចរ​ចូល​ទៅ​ទស្សនា​ណាស់ ។ ប្រាសាទ​តុប​ខាងលិច ប្រាសាទ​តុប​ខាលិច ចុះ​ក្នុង​បញ្ជី​សារពើភណ្ឌ​លេខ​៤៨៦ កាល​ដើម​ឡើយ​មាន​តួ​ប៉ម​ទោល​តែឯង សង់​នៅ​លើ​ខឿន​ខ្ពស់​ប៉ុណ្ណោះ ។ គេ​យល់​ថា សម័យ​ដែល​សង់​នោះ​គឺ​សតវត្ស​ទី​១០ ថ្វី​ត្បិត​តែ​នៅ​ទីនេះ​គេ​មាន​ឃើញ​សិលាចារឹក​មួយ​ពី​សតវត្ស​ទី​៩​ក៏​ ដោយ ។ ប្រាសាទ​ទាំង​មូល​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ ជា​លទ្ធផល​នៃ​ការ​កែ​បន្ថែម​បន្ថយ​ដែល​ធ្វើ​ឡើង​ចាប់​ពី​សតវត្ស​ទី​១៣​ដល់​ សតវត្ស​ទី​១៧ ។ ក្នុង​ពេល​នោះ ខឿន​ដើម​ឡើយ​ជា​ថ្ម​បាយក្រៀម​សុទ្ធសាធ​ត្រូវ​គេ​ព័ទ្ធ​គ្រប​លម្អ​ដោយ​ថ្ម​ ភក់​មួយ​ជាន់​ពីលើ ។ តួ​ប៉ម​ទោល​ក៏​គេ​កែកុន​ដែរ ដោយ​រក្សា​ទុក​នូវ​ផ្នែក​ចម្លាក់​ផ្សេងៗ ដូចជា​ផ្ដែរ និង​សសរ​ដែល​ឆ្លាក់​លើ​ថ្ម​ភក់​ពណ៌​ផ្កាឈូក ។ គេ​បាន​បន្ថែម​តួ​ប៉ម​០២​ទៀត​ឲ្យ​រត់​ជួរ​ជាមួយ​តួ​ប៉ម​ទោល (ឥឡូវ​ក្លាយ​ជា​តួប៉ម​កណ្ដាល) មួយ​ខាងជើង មួយ​ទៀត​ខាងត្បូង ។ តួ​ប៉ម​ទាំងអស់​នោះ​សុទ្ធ​តែ​មាន​ចម្លាក់​រូប​ព្រះពុទ្ធសាសនា ។ …

អានបន្ត »

ប្រាសាទនគរបាជ័យ – ប្រសាទបុរាណ

ប្រាសាទនគរបាជ័យ – ប្រសាទបុរាណ

ប្រាសាទនគរបាជ័យ – ប្រសាទបុរាណ ៖ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ មួយ​នេះ​ស្ថិត​នៅ​ចម្ងាយ ២២ គ​.​ម ពី​ទីរួមខេត្ត​កំពង់ចាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ហើយពី​ភ្នំពេញ​ទៅ​រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ ១២២ គ​.​ម និង​បត់​ឆ្វេង​ដៃ ២០០​ម ទៀត​។ ប្រាសាទ​នេះ បាន​ចែក​ចេញ​ជា ទី​១, ទន្លេ​អុំ ស្ថិត​នៅ​ខាងកើត​នៃ​ប្រាសាទ មាន​ទំហំ ៤០០ ម គុណ ៥០០ ម ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០​ម ពី​ប្រាសាទ​ ថែវ​ទី​មួយ មាន​ទំហំ ៤២១ ម គុណ ៣៧១ ម ដែល​រៀបចំ និង​កសាង​ឡើង​ពី​ថ្មបាយក្រៀម មាន​កម្ពស់ ២,៩ ម និង​កម្រាស់ ២,៤ ម​។ ទទឹង​ច្រកចូល​មាន​ប្រវែង ២​ម​។ ប៉ុន្តែ​បច្ចុប្បន្ន​ថែវ​នេះ បាក់បែក​អស់​មួយ​ចំនួន​ធំ​ហើយ​។ នៅ​ក្នុង​បរិវេណ​នៃ​ថែវ​ទី​មួយ​មាន …

អានបន្ត »

ភ្នំហាន់ជ័យ – ប្រសាទបុរាណ

ភ្នំហាន់ជ័យ – ប្រសាទបុរាណ

ភ្នំហាន់ជ័យ – ប្រសាទបុរាណ ៖ រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ស្ថិត​នៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម មាន​ចម្ងាយ​២០​គីឡូ ម៉ែត្រ ពី​ក្រុង​កំពង់ចាម​។ នៅ​លើ​ភ្នំ​មាន​ប្រាសាទបុរាណ និង​សមិទ្ធផល​ជា​ច្រើន​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ទៅ​កម្សាន្ត ។ លោក​ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ឲ្យ​ដឹង​កាល​ពេល ថ្មី​ៗ​កន្លង​មក​ថា ភ្នំ​ហាន់ជ័យ​ស្ថិត​នៅ​ប្រប​តាម​បណ្តោយ​ទន្លេមេគង្គ មាន​កម្ពស់់​៦៣​ម៉ែត្រ ដោយ​តាម​ចង្កេះភ្នំ​មាន​ដើមឈើ​តូច​ធំ​បាន​ដុះ​ចោល​ម្លប់ ហើយ​ក៏​មាន​ប្រាសាទបុរាណ​ចំនួន​៣ ដែល​បាន​កសាង​ដោយ​បុព្វបុរស​ជំនាន់​ដើម​បន្សល់​ទុក​មក​ដល់​សព្វ​ថ្ងៃនេះ ក្នុង​នោះ​មាន​ខ្លះ​ចាស់​ទ្រុឌទ្រោម​ដែល​តម្រូវ​ឲ្យ​មានការ​ជួសជុល​ជា​បន្ទាន់ ។ យោង​តាម​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​ខេត្តកំពង់ចាម រៀបរាប់​ថា នៅ​លើ​ភ្នំ​ហាន់ជ័យ​មាន​ព្រះ​វិហារ និង​ប្រាសាទ​គុក​ខាងត្បូង ដែល​បាន​ស្ថាបនា​ឡើង​អំពី​ឥដ្ឋតាន់​បុរាណ ដែល​មាន​ទំហំ​៧​ម៉ែត្រ​បួន​ជ្រុង និង​កម្ពស់​១២​ម៉ែត្រ កសាង​ឡើង​ក្នុង​សតវត្ស​ទី​៧ រជ្ជកាល​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១ បច្ចុប្បន្ន​ប្រាសាទ​នេះ​មាន​លក្ខណៈ​ទ្រុឌទ្រោម​ទៅ​ហើយ ។ ក្នុង​ចំណោម​ប្រាសាទ​ឥដ្ឋ និង​ថ្ម​ជា​ច្រើន​ដែល​មិន​អាច​កំណត់​ចំនួន​ឲ្យ​បាន​ប្រាកដ​មាន​ប្រាសាទ​តែ​៣​ទេ ដែល​រក្សា​រូបរាង​ល្អ​ប្រសើរ​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ហាន់ជ័យ បច្ចុប្បន្ន ។ ក្រៅពី​នេះ​គេ​សង្កេត​ឃើញ​តែ​តួ​ប្រាសាទ និង​គ្រឹះ​ឥដ្ឋ​នៃ​សំណង់​ប្រាសាទបុរាណ​តែ​ប៉ុណ្ណោះ ។ ក្រុម​ប្រាសាទ​ទាំងនោះ​ត្រូវ​បាន​កសាង​ឡើង ក្នុង​អន្តរ​កាលសម័យ​នគរ​ភ្នំ​និង​ចេ​ន​ឡា ។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ជួសជុល​ប្រាសាទ​ហាន់ជ័យ​ខាងជើង​ហៅ​ប្រាសាទគុកព្រះធាតុ​នៅ​ឆ្នាំ​១៩៩៤ ។ …

អានបន្ត »