Thursday , March 28 2024

ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ ប្រមូលផ្សំដោយអត្ថបទដែលមានប្រយោជន័ស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជា កសិកម្ម សិប្បកម្ម ពិធីបុណ្យផ្សេងៗ សុខភាព និង សម្រស់ សម្រាប់ជាចំណេះដឹងដល់ជនជាតិខ្មែរស្វែងយល់។

ផលប្រយោជន៍របស់ផ្លែត្របែក – សុខភាពនិងសម្រស់

ផលប្រយោជន៍របស់ផ្លែត្របែក – សុខភាពនិងសម្រស់

ផលប្រយោជន៍របស់ផ្លែត្របែក – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវបានបង្ហាញថាផលប្រយោជន៏របស់ផ្លែត្របែកមានច្រើនយ៉ាងដូចជា៖ បង្កើនប្រព័ន្ធការពារ តើអ្នកដឹងទេថា ផ្លែត្របែក គឺជាប្រភពនៃវីតាមីន C ដែលមានច្រើនជាងគេបំផុត? ជា​ការពិតណាស់ផ្លែត្របែក មានផ្ទុកវីតាមីន C ចំនួន 4 ដងដែលមាននៅក្នុងក្រូច។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងជំងឺទូរទៅ និងធាតុបង្ការជំងឺផ្សេងៗជាច្រើនទៀត។ កាត់បន្ថយហានិភ័យនៃជំងឺមហារីក សារធាតុដ៏ទៃទៀតនៅក្នុងផ្លែត្របែក គឺអាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ ផ្លែត្របែកអាចទប់ស្កាត់ការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែម វត្តមានជាតិសរសៃ ធានាថាកម្រិតជាតិស្ករត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។ ធ្វើឲ្យបេះដូងមានសុខភាពល្អ ផ្លែត្របែកជួយបង្កើនតុល្យភាពសូដ្យូមនិងប៉ូតាស្យូមនៃរាងកាយ ដោយហេតុនេះហើយ បានវាអាចលំនឹងសម្ពាធ​ឈាមក្នុង អ្នកជំងឺលើសឈាម។ ផ្លែត្របែក ក៏ជួយកាត់បន្ថយកម្រិត កូលេស្តេរ៉ូលអាក្រក់​ផងដែរ ដែលរួមចំណែកដល់ការវិវត្តនៃជំងឺបេះដូង។ ផ្លែត្របែកដ៏អស្ចារ្យមួយនេះ ជួយបង្កើនកំរិតគុណភាពនៃកូលេស្តេរ៉ូលល្អឲ្យកាន់តែប្រសើរឡើង។ ព្យាបាលការទល់លាមក វាគឺជាប្រភពមួយនៃចំណីអាហារសរសៃ ដែលមានជាតិខ្លាញ់ច្រើនជាងគេ បើប្រៀបធៀបទៅនឹងផ្លែឈើដ៏ទៃទៀត ហើយញ៉ាំត្រឹមតែផ្លែត្របែក ១ផ្លែប៉ុណ្ណោះ អ្នកនឹងទទួលបានប្រហែល 12% នៃការទទួលទានជាតិសរសៃជារៀងរាល់ថ្ងៃ។ វាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពនៃការរំលាយអាហាររបស់អ្នក។ ជួយសុខភាពភ្នែក …

អានបន្ត »

គុណសម្បត្តិរបស់ស្ករស – សុខភាពនិងសម្រស់

គុណសម្បត្តិរបស់ស្ករស – សុខភាពនិងសម្រស់

គុណសម្បត្តិរបស់ស្ករស – សុខភាពនិងសម្រស់ ៖ គ្រាន់តែឃើញស្ករសភ្លាម មានមនុស្សមួយចំនួនអាចគិតថាវាមានគុណវិបត្តិ ច្រើនជាងគុណសម្បត្តិរបស់ស្ករស។ ឯអ្នកខ្លះក៏គិតដល់ថា វាអាចបង្កឱ្យមានជំងឺធាត់ ជំងឺទឹកនោមផ្អែម និងដង្កូវស៊ីធ្មេញជាដើម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ស្ករស នៅតែជាគ្រឿងផ្សំម្យ៉ាង ដែលជួយបង្កើននូវរសជាតិអាហារ ប្រចាំថ្ងៃរបស់យើង មិនអាចខ្វះបាន។ ក្នុងនោះប្រភេទស្ករ ដែលនៅក្នុងប្រទេសយើង និយមយកមកបរិភោគជាប្រចាំមាន ៣យ៉ាងនេះគឺ៖ ១. ស្ករក្រហម៖ ត្រូវបានបង្កើតឡើងពីស្ករអំពៅ ឬទឹកត្នោត ដោយបានកែច្នៃទៅ ជាផែន ឬជាដុំតូចៗ ដោយប្រើវិធីធម្មជាតិ។ វាអាចមានពណ៌ក្រហមក្រម៉ៅ លឿង ឬទឹកក្រូច និងមានសាច់ស្អិត។ ដូច្នេះស្ករត្នោត ឬស្ករអំពៅមានតម្លៃអាហាររូបត្ថម្ភ វីតាមីន ជាតិកាល់ស្យូម និងផូស្វ័រ យ៉ាងពេញលេញសម្រាប់សុខភាពរបស់មនុស្ស។ ២. ស្ករស៖ មានប្រភពមកពីស្ករក្រហម ដែលបានផលិតកែច្នៃតាមបច្ចេកទេសថ្មី ដោយត្រូវបានគេយកធ្វើឱ្យមានគ្រាប់តូចល្អិតៗ និងធ្វើឱ្យមានពណ៌ស ស្អាតគួរឱ្យចង់ទទួលទាន ហើយស្ករក្រហម និងស្ករស ផ្តល់ថាមពលស្មើគ្នា ដោយក្នុង១ស្លាបព្រា កាហ្វេ …

អានបន្ត »

ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់

ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់

ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់ ៖ ផលប្រយោជន៍របស់អំបិល​ពុំមែន​គ្រាន់តែ​ជា​គ្រឿងទេស​មួយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​នៅ​មាន​ប្រយោជន៍​យ៉ាងច្រើន​ផ្សេងទៀត ដែល​អ្នក​អាច​មិនដឹង ។​ ១.​វា​ធ្វើ​ឲ្យ​ឆាប់​ត្រជាក់​ ពេល​ក្លាស្សេ​របស់​អ្វីមួយ អ្នក​គ្រាន់តែ​បន្ថែម​អំបិល​បន្តិច​ទៅក្នុង​ធុង​ទឹកកក នោះ​វា​ធ្វើឲ្យ​របស់​ក្លាស្សេ​ត្រជាក់ លឿន​ជាង​ធម្មតា​ទ្វេដង ។​ ២.​សំអាត​ឆ្នាំងអ៊ុត​ ដើម្បី​កម្ចាត់​ចោល​ស្នាម​ប្រឡាក់​ជាប់​នៅ​បាតឆ្នាំង​អ៊ុន នោះ​ដំបូង​អ្នក​យក​ក្រដាស​មក​ក្រាល​លើ​ផ្ទៃ​រាបស្មើ បើ​កុងតាក់​ឲ្យ​ឆ្នាំងអ៊ុត​ក្តៅ​ខ្លាំង​បំផុត រួច​យក​ទៅ​អ៊ុត​ពីលើ​ក្រដាស​ស្តើង​ដែល​មាន​រោយ​អំបិល​ម៉ត់ វា​នឹង​ស្អាត​ដូចដើម​វិញ ។​ ៣.​កម្ចាត់​ក្លិនឆ្អាប ​ក្លិន​ឆួល​របស់​ខ្ទឹម​ដែល​ជាប់​ដៃ ក្រោយ​ពេល​អ្នក​ហាន់​ឬ​បក​ខ្ទឹម ឬ​ក្រោយ​ពេល​ធ្វើ​ត្រី​វា​នឹង​បន្សល់​ក្លិនឆ្អាប​ពិបាក​នឹង​លុបបំបាត់ ។ ដើម្បី​ដោះស្រាយ​ឲ្យបាន​លឿន ដំបូង​អ្នក​គ្រាន់តែ​ធ្វើឲ្យ​ដៃ​សើម​រួចយក​អំបិល​មក​ត្រដុស​ចុះឡើងៗ​មួយសន្ទុះ រួច​សឹម​លាង​ទឹក​នោះ​នឹង​បាត់​ក្លិនឆ្អាប​។​ ៤.​បណ្តេញ​ស្រមោច​ ដើម្បី​បណ្តេញ​ស្រមោច អ្នក​យក​ទឹក​៤​ចំណែក អំបិល​មួយចំណែក លាយ​ចូលគ្នា រួច​បាញ់​ចូល​ចំ​កន្លែង​ដែល​មាន​ស្រមោច ។ តាម​ផ្លូវ​ដើរ​របស់​ស្រមោច អ្នក​អាច​យក​អំបិល​គ្រាប់​ទៅ​រាយ​បន្តិចៗ​នោះ​វា​នឹង​ចាកចេញ​ចោល​បាត់ ។​ ៥.​បំបាត់​ការស្ទះ​បង្គន់ ​យក​ទឹកអំបិល​១/៤ លាយ​ជាមួយ Baking soda ១/៤ រួច​ចាក់​ចូលទៅ​ក្នុង​បង្គន់ ឬ​ចាក់​ចូល​កន្លែង​លាងចាន ។ ជំហាន​បន្ទាប់​អ្នក​ចាក់​បន្ថែម​ទឹកខ្មេះ ១/២ …

អានបន្ត »

អាហារការពារស្បែក – សុខភាពនិងសម្រស់

អាហារការពារស្បែក – សុខភាពនិងសម្រស់

អាហារការពារស្បែក – សុខភាពនិងសម្រស់ ៖ មិន​ចូលចិត្ត​ភាព​រអិលៗ​លើ​ស្បែក​ក្រោយពេល​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​មែន​ទេ​? កុំ​បារម្ភ​! អ្នក​មិន​ចាំ​ បាច់​ប្រើប្រាស់​ផលិត​ដើម្បី​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​នេះ​ច្រើន​ទៀត​ទេ​។ ក្រៅពី​ការ​ស្ថិតនៅក្នុង​ម្លប់​, ស្លៀកពាក់​ខោអាវ​ជិត​ស្បែក និង​ប្រើប្រាស់​សម្ភារៈ​ការពារ​ក​ម្ដៅ​ថ្ងៃ​ហើយ​នោះ ការរួមបញ្ចូល​របប​អាហារ​មួយចំនួន​ក៏​ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក និង​បញ្ហា​ស្បែក​ចាស់​ជាង​វ័យ​ដោយសារ​ការបំផ្លាញ​ពី​សំណាក់​ពន្លឺព្រះអាទិត្យ​ផងដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ការពារ​ស្បែក​ពី ពន្លឺព្រះអាទិត្យ ៖ ១. ការ៉ុត​​ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene​ដែល​ជួយ​ការពារ​ស្បែក​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ពន្លឺ ព្រះអាទិត្យ​ច្រើន​ហួស ឬ​ក្ដៅ​ខ្លាំង​។​ ២. ស្ត្រ​បឺ​រី​ ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល ជាប់ទាក់ទង​នឹង​កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​មិនអោយ​បង្ក​ការបំផ្លាញ​ដល់​ស្បែក​។​ ៣. តែ​បៃតង​ ​សារធាតុ Catechins និង tannins​ក្នុង​តែ​បៃតង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ ទប់ស្កាត់​ការបំផ្លាញ​លើ​ស្បែក​ពី​សំណាក់​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួល ទាន​តែ​បៃតង​អោយបាន​ពី ២ ទៅ ៣ ពែង​ក្នុង​មួយថ្ងៃ​។​ ៤. គ្រាប់​អាល់​ម៉ុ​ន​ ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​ស្បែក​។​ ៥. …

អានបន្ត »

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវបង្ហាញថាផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ។ ផ្លែម្នាស់ ជាផ្លែឈើដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ដ៏សំខាន់ដល់ សុខភាពផងដែរ ដូចជាបង្កើនប្រព័ន្ធភាពស៊ាំ សុខភាពផ្លូវដង្ហើម ជួយរំលាយអាហារ ពង្រឹងឆ្អឹង កាត់បន្ថយការរលាកសន្លាក់ ព្យាបាលការក្អក និងផ្តាសាយ និងការសម្រកទម្ងន់។ គុណតម្លៃនៃអារហារូបត្ថម្ភនៅក្នុងផ្លែម្នាស់ ផ្លែម្នាស់ មានសារធាតុជីវជាតិវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់ហ្គាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនសេ វីតាមីន B6។ ព្យាបាលជំងឺរលាកសន្លាក់ ការប្រើប្រាស់ម្នាស់ដែលត្រូវបានគេស្គាល់ច្រើនបំផុតទាក់ទងនឹងសុខភាពគឺ វាមានសមត្ថភាបក្នុងការកាត់បន្ថយការរលាកនៃសន្លាក់និងសាច់ដុំ។ ជំងឺរលាកសន្លាក់ដែលជាជំងឺ ធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ បង្កើនភាពស៊ាំនឹងជំងឺ ការទទួលទានផ្លែម្នាស់តែមួយផ្លែ នោះវាមានវីតាមីនសេ (C)ច្រើនជាង 130% នៃតម្រូវការប្រចាំថ្ងៃម្រាប់មនុស្ស។ វីតាមីន C ជួយក្នុងការកាត់បន្ថយជំងឺ និងបង្កើនប្រព័ន្ធភាពស៊ាំ តាមរយៈការជំរុញសកម្មភាពកោសិកាឈាមស និងដើរតួរជាអង់ទីអុកស៊ីដង់ ដើម្បីការពារប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរី (សារធាតុដែលធ្វើឲ្យខ្លួនយើងមានជំងឺ ផ្សេងៗជាច្រើន)។ ពន្លឿនការព្យាបាលមុខរបួស …

អានបន្ត »

វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់

វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់

វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់ ៖ បើសិនជា​អ្នក​ពិបាក​ចងចាំ​រឿង​ជាច្រើន ខាងក្រោម​នេះ គឺជាវិធីជួយសម្រួលដល់ការភ្លេចភ្លាំង​ងាយៗ​ដែល​អាចជួយ​សម្រួច​កា​រ​ចងចាំ​របស់​អ្នក​មកវិញ​បាន​៖ ​ចូរ​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​សកម្ម​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ ចូរ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ឲ្យ​បាន​ច្រើន និង​ញឹកញាប់​ ចូរ​រក្សា​ការរៀបចំ​របស់របរ​ឲ្យ​មាន​របៀបរៀបរយ​ជានិច្ច​ ចូរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ ចូរ​គ្រប់គ្រង​ជំងឺ​រ៉ាំរ៉ៃ​ឲ្យ​បានល្អ​។​ ​បើសិន​ជាការ​ភ្លេចភ្លាំង​របស់​អ្នក​ប៉ះពាល់​ដល់​សមត្ថភាព​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ទាំងស្រុង ឬ​សម្គាល់​ឃើញថា វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​៕ អត្ថបទពេញនិយមបន្ទាប់ ៖ វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់

អានបន្ត »

វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់

វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់

វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់ ៖ ការដែល​ទទួលដំណឹង​ថា អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ឬ​អាច​ប្រឈម​នឹង​ការបាក់​ឆ្អឹង​យ៉ាង​ងាយ​នោះ ពិតជា​ពិបាក​នឹង​ទទួលយក​ណាស់ និង​មិន​ហ៊ាន​ចាប់ផ្តើម​ហាត់ប្រាណ​ទៀត​ទេ ព្រោះតែ​ខ្លាច​ដួល​ទៅ​បណ្តាល​ឲ្យ​បាក់ឆ្អឹង​បាន ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ការហាត់​ប្រាណ​គឺជា​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ​ហើយ​ក្នុងដំណាក់កាល​មួយ​នេះ​។ បើសិនជា​អ្នក​ធ្លាប់​បាក់ឆ្អឹង​រួចហើយ វា​ពិតជា​អាច​កើតឡើង​ម្តងទៀត​នៅពេល​ហាត់ប្រាណ​។ ហេតុដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​វិធី​ហាត់ប្រាណ​ណា​ដែល​ស្រួល និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​វា​។ ​ការហាត់​ប្រាណ​ពិតជា​ជួយ​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​ច្រើនណាស់​។ វា​អាចជួយ​អ្នក​ពង្រឹង​ដល់​អារម្មណ៍​នៃ​ភាព​មាន​លំនឹង ដូច្នេះ​អ្នកនឹង​មិន​ងាយ​ដួល​ដោយ​ងាយ​ឡើយ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​ការហាត់​ប្រាណ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​បាន ហើយក៏​គួរតែ​សាកល្បង​ដែរ​៖ •​ ​ចូរ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ដែល​អាច​ធ្វើបាន​ក្នុង​ក្លិប ឬ​ទិញ​មក​ប្រើ​ក្នុងផ្ទះ​ក៏បាន ព្រោះ​វា​មិន​តម្រូវ​ឲ្យ​អ្នកធ្វើ​ការលើកដាក់​ធ្ងន់ៗ​ឡើយ​។​ •​ ​ការហាត់​ប្រាណ​ដែល​តម្រូវ​ឲ្យ​មានការ​បត់បែន​សន្លាក់​រាងកាយ​ច្រើន​ដូចជា ការហាត់​ក្បាច់​យូ​ហ្គា នឹង​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​ធូរស្រាល​ល្អ​ផង និង​ឆ្អឹង​រឹងមាំ​ផង​។​ •​ ​ការហាត់​ប្រាណ​ដែល​ទ្រ​ទម្ងន់​ខ្លួនឯង​ដូចជា ការរត់ រាំ ដើរ និង​ហែល​ទឹក ពិតជា​ល្អ​បំផុត​សម្រាប់​ផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង និង​សាច់ដុំ​។​ ​ជំងឺ​ពុក​ឆ្អឹង​អាចធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ​បាន​នៅពេល​អាយុ​កាន់តែច្រើន និង​ងាយ​បណ្តាល​ឲ្យ​មាន​របួស​ណាស់​។ តាមរយៈ​ការហាត់​ប្រាណ​ច្រើន​ប្រភេទ អ្នកនឹង​អាច​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​ដោយ​ខ្លួនឯង ហើយ​ចៀស​ផុតពី​ការបាក់​ឆ្អឹង​បាន​ច្រើន​បំផុត​ផងដែរ​។​ពិតណាស់ អ្នក​ត្រូវតែ​ជ្រើសរើស​ការហាត់​ប្រាណ​ណា​ដែល​ស័ក្តិសម​នឹង​អ្នកផង​។ ចូរ​ប្រាកដថា មិនត្រូវ​បង្ខំ​ខ្លួនឯង​ធ្វើ​អ្វីមួយ​ខ្លាំងក្លា​ពេក​នៅពេល​ទើបតែ​ចាប់ផ្តើម​នោះទេ​៕ អត្ថបទពេញនិយមបន្ទាប់ ៖ វិធីស្រកទំងន់ក្រោយមានរដូវ …

អានបន្ត »

វិធីស្រកទំងន់ក្រោយមានរដូវ – សុខភាពនិងសម្រស់

វិធីស្រកទំងន់ក្រោយមានរដូវ - សុខភាពនិងសម្រស់

វិធីស្រកទំងន់ក្រោយមានរដូវ – សុខភាពនិងសម្រស់ ៖ អ្នក​អាច​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ ហើយ​ថែម​ទាំង​អាច​ជោគជ័យ​បើ​អ្នក​ក្តោប​ក្តាប់​ពេលវេលា​បាន​ល្អ​ក្រោយ​​ពេល​មក​រដូវ ។ ដូចនេះ​តើ​ពេល​ណា​ជា​ពេលវេលា​ដែល​សក្តិ​សម​បំផុត​នោះ? ចម្លើយ​គឺ​ថ្ងៃ​ទី​២​បន្ទាប់​ពី​អ្នក​អស់​រដូវ ។ តើ​គួរ​ធ្វើ​ដូច​ម្តេច​ខ្លះ ? 1.​អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ពេក​នៅ​ថ្ងៃ​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ផ្អែម​ច្រើន​ដែរ ព្រោះ​វា​សុទ្ធតែ​ងាយ​ធ្វើ​ឱ្យ​អ្នក​ធាត់​បាន ។ 2.​អ្នក​ត្រូវ​តែ​ហាត់ប្រាណ​នៅ​ថ្ងៃ​ទី​ពីរ​នោះ ដោយ​ធ្វើ​ចលនា​មួយ​ចំនួន​ដែល​អ្នកចេះ ហើយ​អាហារ​ពេល​ព្រឹក និង​ពេល​យប់​អ្នក​អាច​បរិភោគ​តែ​បន្លែ និង​ផ្លែ​ឈើ​ទេ អាហារ​ថ្ងៃត្រង់ អ្នក​អាច​បរិភោគ​បាយ​បាន ។ 3.​ ​អ្នក​អាច​ធ្វើការ​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​លោត​បាន​នៅ​មុន​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​ដើម្បី​រំលាយ​​អាស៊ីត​ខ្លាញ់​ទាំងឡាយ​ដែល​មាន​ក្នុង​សារពាង្គកាយ​អ្នក ប៉ុន្តែ​ត្រូវ​តែ​ចង​ចាំ​ថា​ត្រូវធ្វើ​ចលនា​លោត​នេះ​នៅ​មុន​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក មិន​ត្រូវធ្វើ​ក្រោយ​ពេល​អាហារ​ពេល​ព្រឹក​ឡើយ ។ 4.​ក្រោយ​ពេល​ដែល​អ្នក​អនុវត្ត​ចប់ អ្នក​អាច​ធ្វើ​ម្តងទៀត​នៅ​អាទិត្យ​ក្រោយ ដោយ​អនុវត្ត​តាម​ចំណុច​ទី​១ ទី​២ និង​ទី​៣​ឡើង​វិញ ប៉ុន្តែ​នៅ​មុន​ពេល​មក​រដូវ និង​ក្នុង​ពេល​មក​រដូវ អ្នក​មិន​ត្រូវ​អនុវត្ត​ឡើយ ព្រោះ​អ្នក​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ទេ ហើយ​វា​អាច​ប៉ះពាល់​សុខភាព​អ្នក​ទៀត​ផង ៕ អត្ថបទពេញនិយមបន្ទាប់ ៖ សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់

អានបន្ត »

ទំនៀមទម្លាប់និងប្រពៃណី

ទំនៀមទម្លាប់និងប្រពៃណី កម្ពុជាមានប្រវត្ដិសាស្រ្តដ៏សម្បូរបែបដែលមានតាំងពីរាប់សតវត្សមកហើយ។ តាមរយៈការរួមបញ្ជូលគ្នារវាងព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ។ កម្ពុជាជាប្រជាជាតិមួយដែលអោយតម្លៃខ្ពស់លើសិល្បៈវប្បធម៌ និងទំនៀមទំលាប់របស់ខ្លួន។ ភ្ញៀវទេសចរនឹងបានឃើញអំពីចរិកលក្ខណៈល្អៗ ដែលបង្ហាញពីភាពទន់ភ្លន់ រស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា នៅពេលដែលពួកគេជួបគ្នា។ កិច្ចស្វាគមន៍ ប្រជាជនកម្ពុជា តាមធម្មតាបង្ហាញគារវៈកិច្ចស្វាគមន៍ដោយការសំពះ ដែលដំបូងលើកម្រាមដៃទាំងពីរផ្គុំគ្នា នៅមុខទ្រូង ជាមួយនឹងការអោនលំទោន និងស្វាគមន៍យ៉ាងទន់ភ្លន់ដោយនិយាយ “ជម្រាបសួរ”។ ហើយការសំពះខ្មែរមាន ៥បែបគឺ ចុងម្រាមកណ្ដាលត្រឹមទ្រូង៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលជាត្រឹមដើមទ្រូង ជាការសំពះដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដីជាដើម និងសម្រាប់អ្នក ដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង ។ ចុងម្រាមកណ្ដាលត្រឹមមាត់​៖​ ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលត្រឹមមាត់ជាការសំពះ អ្នកមានវ័យចំណាស់ជាង ថៅកែ ឬ ចៅហ្វាយនាយ ។ ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ៖ ផ្ដុំបាតដៃជាសណ្ឋាបផ្កាឈូកក្រពុំដាក់ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ ក្បាលរាងឪនបន្ដិចសំពះ ឪពុក ម្ដាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬ អ្នកមានគុណ ។ ចុងម្រាមកណ្ដាលត្រឹមចិញ្ចើម៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាក្រពុំ …

អានបន្ត »

សណ្ឋានដីកម្ពុជា

សណ្ឋានដីកម្ពុជា ៖ កម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅភាគខាត្បូងនៃទី្វបអាស៊ី ដែលមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ​ និងឈូងសមុទ្រប្រទេសថៃ។ កម្ពុជាមានផ្ទៃដីលាតសន្ធឹងចំនួន ១៨១ ០៣៥គីឡូម៉ែតការេ ហើយស្ថិតនៅតំបន់ត្រូពិច។ តំបន់ភាគច្រើននៃប្រទេសកម្ពុជាមានទំហំធំធេងណាស់ ហើយនៅចំកណា្ដលមាន ទន្លេសាប់និងទន្លេមេគង្គ។ ឆ្នេរសមុទ្រកម្ពុជាមានប្រវែង៤៤០គីឡូម៉ែត លាតសន្ធឹងពីចាំយាម (ព្រំដែនថៃ) ដល់ហាទៀង (ព្រំដែនវៀតណាម) មានលក្ខណៈរឆេចរឆូច ប្រកបដោយឆ្នេរថ្ម ឆ្នេរខ្សាច់ និងឆ្នេរភក់។  ឈូងសមុទ្រប្រទេសកម្ពុជា មានជម្រៅទឹកមធ្យមមិនលើសពី៥៦ម៉ែតឡើយ និងមានជំនោរ និងលំនាចពីរដងក្នុងរយៈពេល២៤ម៉ោង។ លក្ខណៈសម្បត្តិធម្មជាតិដ៏ល្អប្រសើរនៃតំបន់មាត់សមុទ្រ អនុគ្រោះច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ ដំណាំចំការធំៗ រោងចក្រឧស្សាហកម្ម សកម្មភាពកំពង់ផែ ទេសចរណ៍ នេសាទ និងទំនាញយករ៉ែ។ តំបន់ប្រជុំភ្នំ ជួរភ្នំដងរែក ៖ ជាព្រំដែនរួមរវាងកម្ពុជា ថៃ។ ជួរភ្នំនេះ សណ្ដូកពីកើតទៅលិច ចាប់ពីជ្រលងទន្លេមេគង្គ ដល់ជ្រលងទន្លេចៅផ្រះយ៉ានៃប្រទេសថៃ។ វាមានបណ្ដោយប្រហែល៣០០គីឡូម៉ែត និងរយៈកំពស់ចុះជាលំដាប់ពីកើតទៅលិចគឺពី៧០០ម៉ែត ទៅ៣០០ម៉ែត។ តំបន់នេះមានព្រៃក្រាស់បង្គួរដែលសម្បូរពូជឈើល្អៗ និងសត្វព្រៃច្រើនប្រភេទ។ រតនា។ …

អានបន្ត »