ប្រវត្តិសាស្រ្តកម្ពុជា មានជាង ២០០០ ឆ្នាំមកហើយ។ រីឯការប្រើប្រាស់តួអក្សរក៏មានចំណាស់ដូចគ្នាដែរ ទោះបីជានាគ្រាបឋមនៃប្រវត្តិសាស្ត្រ ការអប់រំការបង្រៀនអក្សរ ឬការផ្សព្វផ្សាយ និងការប្រើប្រាស់តួអក្សរពុំទាន់មានលក្ខណៈទូលំទូលាយក៏ដោយ។ នៅលើជ្រោយឥណ្ឌូចិន ជនជាតិខ្មែរជាជនជាតិចាស់ជាងគេដែលស្ថិតនៅក្នុងអម្បូរមន-ខ្មែរ ហើយជនជាតិនេះមានវប្បធម៌-អារ្យធម៌របស់ខ្លួនផ្ទាល់យ៉ាងហោចណាស់ក៏ប្រហែល ១ លានឆ្នាំ និង ៦៨០.០០០ ឆ្នាំមុនគ.សមកហើយដែរ។ វប្បធម៌នេះមានការវិវត្តពីសម័យមួយទៅសម័យមួយពីភាពសម្បូរបែបដល់ភាព លូតលាស់រុងរឿងលើគ្រប់វិស័យ។ ដោយផ្អែកលើព្រឹត្តិការណ៍ធំៗ ដែលជាសមិទ្ធផលនៃសង្គម កាលប្រវត្តិសាស្ត្រកម្ពុជាត្រូវគេបែងចែកជាពីរសម័យកាល គឺសម័យបុរេប្រវត្តិសាស្ត្រ និងសម័យប្រវត្តិសាស្ត្រ។ គេអាចចែកកាល ឬយុគនីមួយៗខាងលើនេះជាច្រើនកង់ថែមទៀត ដូចជាសម័យថ្មបរមបុរាណ សម័យថ្មក្រួសបំបែក សម័យលោហធាតុ សម័យប្រវត្តិសាស្ត្រយុគបុរាណ យុគកណ្តាល និងយុគទំនើប។ សម័យកាលទី ២ នៃប្រទេសកម្ពុជាចាប់ផ្តើមឡើងនៅស.វទី ១ នៃគ.ស គឹជាសម័យប្រវត្តិសាស្ត្រ។ ក្នុងសម័យនេះខ្មែរយើងមានអក្សរប្រចាំជាតិរបស់ខ្លួនដោយអ្នកដឹកនាំ បានខ្ចីតួអក្សរឥណ្ឌាមកចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ខ្លួន។ ប៉ុន្តែការប្រើប្រាស់តួរអក្សរនៅពុំទាន់បានផ្សព្វផ្សាយចូលគ្រប់ ច្រកល្ហកពេញប្រទេសនៅឡើយទេ។ បុរេប្រវត្តិសាស្ត្រ ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ ឆ្នាំ ម.គ. និងគ្រឿងស្មូនមានចាប់តាំងពី …
អានបន្ត »ដើមកំណើតជនជាតិខ្មែរ
ដើមកំណើតជនជាតិខ្មែរ ៖ បញ្ហាដើមកំណើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេល ដែលគេធ្វើការសិក្សាស្រាវជ្រាវពីអរិយធម៌ ឬ ពីប្រវិត្តិសាស្ត្រខ្មែរ។ យ៉ាងណាមិញជាតិ ឬ ពូជអំបូរជាមូលធម៌មួយយ៉ាងសំខាន់ ជួយបំភ្លឺអ្នកប្រាជ្ញក្នុងការសិក្សាស្រាវជ្រាវពីអរិយធម៌របស់ជនជាតិណាមួយ។ ចំពោះខ្មែរយើង ការយល់មិនច្បាស់ពីអត្តសញ្ញាណ នេះហើយជាហេតុនាំអោយអ្នកសិក្សាខ្លះ មានការភ័ន្តច្រលំរហូតដល់ទាញភ្ជាប់ជាតិខ្មែរទៅនឹងជាតិណាមួយដែលយល់ថាមានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ។ ជាយូរយារណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរបានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះហើយបានបញ្ចេញជាយោបល់ ឬ សម្មតិកម្មប្លែកៗគ្នា ហើយជួនកាលក៏ផ្ទុយគ្នាស្រឡះតែម្ដង។ ប៉ុន្តែយើងអាចប្រមូលយោបល់ ឬ សម្មតិកម្មទាំងនោះបានជា៣ប្រភេទ៖ ១. យោបល់ដែលយល់ថាខ្មែរគឺឥណ្ឌា ឬ ថាខ្មែរ និង ឥណ្ឌាជាជាតិតែមួយ ទស្សនៈបែបនេះលោកឧកញ្ញា ឈឹម ក្រសេម បានបញ្ជាក់យ៉ាងពិស្ដារក្នុងសៀវភៅ ពង្សាតាខ្មែរ ភាគទី១ បោះពុម្ភនៅភ្នំពេញ គ.ស ១៩៧១។ លោកបានសរសេរជាអាទិថា តាមដែលបានស្រាវជ្រាវតាមផ្លូវប្រវត្តិសាស្ត្រមកហើយ ប្រាកដថាក្នុងដែលឥណ្ឌាភាគខាងត្បូង ដែលផុតអំពីមធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់រវាងកណ្ដាលនៃប្រទេសនោះ គឺត្រង់ដែលហៅថា ទក្ខិណាបថ ឬ ទស្សិណាទ្ធិគោលមានប្រទេសមួយឈ្មោះ កុមេរុ ជាប្រទេសធំមានប្រជាជនកុះករច្រើន ខ្មែរយើងដើមឡើយ មុនដែលផ្សាយមកនៅក្នុងកម្ពុរដ្ឋ-អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះៗជាប្រទេសរបស់ខ្មែរពីបុរាណកាលមក។ …
អានបន្ត »ទំនៀមទម្លាប់និងប្រពៃណី
ទំនៀមទម្លាប់និងប្រពៃណី កម្ពុជាមានប្រវត្ដិសាស្រ្តដ៏សម្បូរបែបដែលមានតាំងពីរាប់សតវត្សមកហើយ។ តាមរយៈការរួមបញ្ជូលគ្នារវាងព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ។ កម្ពុជាជាប្រជាជាតិមួយដែលអោយតម្លៃខ្ពស់លើសិល្បៈវប្បធម៌ និងទំនៀមទំលាប់របស់ខ្លួន។ ភ្ញៀវទេសចរនឹងបានឃើញអំពីចរិកលក្ខណៈល្អៗ ដែលបង្ហាញពីភាពទន់ភ្លន់ រស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា នៅពេលដែលពួកគេជួបគ្នា។ កិច្ចស្វាគមន៍ ប្រជាជនកម្ពុជា តាមធម្មតាបង្ហាញគារវៈកិច្ចស្វាគមន៍ដោយការសំពះ ដែលដំបូងលើកម្រាមដៃទាំងពីរផ្គុំគ្នា នៅមុខទ្រូង ជាមួយនឹងការអោនលំទោន និងស្វាគមន៍យ៉ាងទន់ភ្លន់ដោយនិយាយ “ជម្រាបសួរ”។ ហើយការសំពះខ្មែរមាន ៥បែបគឺ ចុងម្រាមកណ្ដាលត្រឹមទ្រូង៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលជាត្រឹមដើមទ្រូង ជាការសំពះដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដីជាដើម និងសម្រាប់អ្នក ដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង ។ ចុងម្រាមកណ្ដាលត្រឹមមាត់៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលត្រឹមមាត់ជាការសំពះ អ្នកមានវ័យចំណាស់ជាង ថៅកែ ឬ ចៅហ្វាយនាយ ។ ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ៖ ផ្ដុំបាតដៃជាសណ្ឋាបផ្កាឈូកក្រពុំដាក់ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ ក្បាលរាងឪនបន្ដិចសំពះ ឪពុក ម្ដាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬ អ្នកមានគុណ ។ ចុងម្រាមកណ្ដាលត្រឹមចិញ្ចើម៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាក្រពុំ …
អានបន្ត »សណ្ឋានដីកម្ពុជា
សណ្ឋានដីកម្ពុជា ៖ កម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅភាគខាត្បូងនៃទី្វបអាស៊ី ដែលមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ និងឈូងសមុទ្រប្រទេសថៃ។ កម្ពុជាមានផ្ទៃដីលាតសន្ធឹងចំនួន ១៨១ ០៣៥គីឡូម៉ែតការេ ហើយស្ថិតនៅតំបន់ត្រូពិច។ តំបន់ភាគច្រើននៃប្រទេសកម្ពុជាមានទំហំធំធេងណាស់ ហើយនៅចំកណា្ដលមាន ទន្លេសាប់និងទន្លេមេគង្គ។ ឆ្នេរសមុទ្រកម្ពុជាមានប្រវែង៤៤០គីឡូម៉ែត លាតសន្ធឹងពីចាំយាម (ព្រំដែនថៃ) ដល់ហាទៀង (ព្រំដែនវៀតណាម) មានលក្ខណៈរឆេចរឆូច ប្រកបដោយឆ្នេរថ្ម ឆ្នេរខ្សាច់ និងឆ្នេរភក់។ ឈូងសមុទ្រប្រទេសកម្ពុជា មានជម្រៅទឹកមធ្យមមិនលើសពី៥៦ម៉ែតឡើយ និងមានជំនោរ និងលំនាចពីរដងក្នុងរយៈពេល២៤ម៉ោង។ លក្ខណៈសម្បត្តិធម្មជាតិដ៏ល្អប្រសើរនៃតំបន់មាត់សមុទ្រ អនុគ្រោះច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ ដំណាំចំការធំៗ រោងចក្រឧស្សាហកម្ម សកម្មភាពកំពង់ផែ ទេសចរណ៍ នេសាទ និងទំនាញយករ៉ែ។ តំបន់ប្រជុំភ្នំ ជួរភ្នំដងរែក ៖ ជាព្រំដែនរួមរវាងកម្ពុជា ថៃ។ ជួរភ្នំនេះ សណ្ដូកពីកើតទៅលិច ចាប់ពីជ្រលងទន្លេមេគង្គ ដល់ជ្រលងទន្លេចៅផ្រះយ៉ានៃប្រទេសថៃ។ វាមានបណ្ដោយប្រហែល៣០០គីឡូម៉ែត និងរយៈកំពស់ចុះជាលំដាប់ពីកើតទៅលិចគឺពី៧០០ម៉ែត ទៅ៣០០ម៉ែត។ តំបន់នេះមានព្រៃក្រាស់បង្គួរដែលសម្បូរពូជឈើល្អៗ និងសត្វព្រៃច្រើនប្រភេទ។ រតនា។ …
អានបន្ត »