Sunday , December 22 2024

រឿងព្រេងខ្មែរ

ប្រមូលផ្តុំដោយ រឿងព្រេងខ្មែរ របស់ប្រជាជនខ្មែរ ទុកសម្រាប់ជាប្រយោជន៍ សម្រាប់ជាចំណេះដឹង ដល់ប្រជាពលរដ្ឋខ្មែរទូទៅ អានកម្សាន្ត ។

រឿងហោរនិងតាចាស់ដូនចាស់ – រឿងព្រេងខ្មែរ

រឿងហោរនិងតាចាស់ដូនចាស់ – រឿងព្រេងខ្មែរ

រឿងហោរនិងតាចាស់ដូនចាស់ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ​មាន​ហោរ​ម្នាក់​ជា​អ្នក​ទាយ គន់​គុរ​មើល​ឆុត​ណាស់ ហោរ​នោះ​នៅ​ស្រុក​ជា​មួយ​នឹង​តាចាស់​យាយ​ចាស់ ។ មាន​កាល​ថ្ងៃ​មួយ តាចាស់​ដូន​ចាស់​គាត់​នាំ​គ្នា​ទាំង​ពីរ​នាក់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ក្បែរ​ភូមិ​គាត់ ។ ពេល​នោះ​គាត់​រុត​បាន​ត្រីរស់​ ១ហើយ​និង​បាន​ទន្សាយ​លង់​ទឹក​១ ដល់​ល្ងាច​គាត់​ត្រឡប់​មក​ផ្ទះ​វិញគាត់​យក​ទន្សាយ​គ្រប​នឹង​អង្រុត​ទុក​នៅ​កណ្តាល​ច្បារ​បន្លែខាង​មុខ​ផ្ទះ​គាត់, ត្រី​រ៉ស់ គាត់​ដាក់​ទ្រុង​ប្រោះទុក​ក្នុង​ត្រពាំង​នៅ​ជិត​ច្បារ​បន្លែ​គាត់ ក្បែរ​កន្លែង​ទុក​ទន្សាយ។ ដល់​ព្រឹក​ឡើង តា​ចាស់​យាយ​ចាស់​គិត​គ្នា​ថា «យើង​ទៅ​រក​ហោរ​ទាយ​មើលថា​ព្រឹក​នេះ​យើង​បាន​ម្ហូប​អ្វី​ស៊ី? បើ​ហោរ​នោះ​ទាយ​ត្រូវ​សឹម​ជឿ​ថា​ពូកែ​មែន ព្រោះ​ចាប់​បាន​ត្រី​រ៉ស់​ ១ ទន្សាយ​១ បម្រុង​នឹង​ទុក​ធ្វើ​ម្ហូប​អាហារ​ស៊ី​ព្រឹក​នេះ​ហើយ» ។ ដល់​ព្រម​ព្រៀង​គ្នា​ស្រេច​ហើយ ក៏​ដើរ​ទៅ​លុះ​ទៅ​ដល់​មុខ​ផ្ទះ​ហោរ​នោះ តា​ចាស់​ក៏​ស្រែក​សួរ​ទៅ​ម្ចាស់​ផ្ទះ​ថា « អើ​អ្នក​អើយ! លោក​គ្រូ​នៅៗហ្នឹង​ឬ? »។ ម្ចាស់​ផ្ទះ​ក៏​ប្រាប់​មក​តា​ចាស់​ដូន​ចាស់​ថា «គាត់​នៅ​នេះមាន​ការ​អ្វី? តា​យាយ​អញ្ជើញ​ចូល​មក! »។ តា​ចាស់​យាយ​ចាស់​នោះ​គ្នា​ចូល​ទៅ​បន្តិច ហោរ​ដណ្តឹង​សួរ​មក​តា​យាយ​ថា «ចុះ​អញ្ជើញ​មក​នេះ មានការ​អ្វី?» ។ តា​ចាស់​យាយ​ចាស់ ជម្រាប​ទៅ​ហោរ​វិញ​ថា «ខ្ញុំ​មក​នេះ មាន​ការ​បន្តិច, សូម​លោកគ្រូ​មេត្តា​ករុណា​ចុះ» ។ ហោរ​សួរ​ថា «មាន​ការ​អ្វី? …

អានបន្ត »

រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ

រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ

រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ ៖ មាន​រឿង​និទាន​មួយ​ថា​ អណ្ដើក​ និង​ស្វា​ វា​សុំ​ធ្វើ​ដន្លង​គ្នា​ តែ​គ្មាន​កូន​ចៅ​ទៅ​ចង​ពន្ធ​អ្វី​ទេ​ គ្រាន់​តែ​និយាយ​ថា​ សុំ​គ្នា​ធ្វើ​ដន្លង ។ សត្វ​ទាំង​ពីរ​ ស្រឡាញ់​រាប់អាន​គ្នា​ ដូច​ដន្លង​អ្នក​ទាំង​ពួង​នោះ​ដែរ ។ លុះ​ចំណេរ​យូរ​ទៅ​ ដន្លង​ខាង​ស្វា​នោះ​ គេ​មាន​កូន​ត្រូវ​រៀប​ការ​ គេ​ហៅ​ភ្ញៀវ​ពួក​ស្វា​ សន្មត​ថ្ងៃ​នឹង​ស៊ី​ការ​ ទើប​នឹក​ឃើញ​អណ្ដើក​ជា​ដន្លង​ថា យើង​ការ​កូន​នេះ​ ហៅ​ភ្ញៀវ​អស់​ហើយ​ នៅ​តែ​អណ្ដើក​ជា​ដន្លង​ មិន​ទាន់​បាន​ទៅ​ប្រាប់​ឥឡូវ​ ជិត​ថ្ងៃ​ការ​ណាស់​ទៅ​ហើយ​ បើ​ដូច្នោះ​ឲ្យ​បំរើ​ទៅ​អញ្ជើញ​គាត់​ផង​ បំណាច់​យើង​រាប់អាន​គ្នា​ យូរ​ឆ្នាំ​ណាស់​មក​ហើយ គិត​ហើយ​ក៏​ចាត់​បំរើ​ឲ្យ​ទៅ​អញ្ជើញ ។ ថ្ងៃ​ដែល​គេ​ប្រជុំ​ញាតិ​ស៊ី​ការ​នោះ​ អណ្ដើក​ក៏​ទៅ​ដល់​ដែរ​ តែ​នឹង​ឡើង​ទៅ​ស៊ី​ផឹក​នឹង​គេ​មិន​រួច ។ ពួក​ស្វា​បាន​ឃើញ​ ក៏​ទៅ​ប្រាប់​ដន្លង​ស្វា​ថា ត្បិត​ដន្លង​អណ្ដើក​មក​ដល់​ហើយ​ នៅ​ឯ​ក្រោម​ដើម​ឈើ។ ដន្លង​ស្វា​ចុះ​មក​ ឃើញ​អណ្ដើក​ក៏​ប្រាប់​ថា​ដន្លង​ឯង​ ឡើង​មិន​រួច​នឹង​គេ​ មាន​តែ​ដន្លង​ឯង​ខាំ​វល្ល៍​នេះ​ចុះ​ យើង​នឹង​ស្រាវ​ឡើង​ ប៉ុន្តែ​បើ​មិន​ទាន់​ដល់​ទៅ​កន្លែង​ដែល​យើង​អង្គុយ​ទេ​ ដន្លង​ឯង​កុំ​និយាយ​ឲ្យ​សោះ​ ទោះ​បី​ឃើញ​អ្វី​ ឬ​គេ​ថា​អ្វី​ក៏​ដោយ, តែ​និយាយ​ធ្លាក់​មក​ស្លាប់​ហើយ …

អានបន្ត »

រឿងអន្ទង់វែងឆ្នាំងវែង – រឿងព្រេងខ្មែរ

រឿងអន្ទង់វែងឆ្នាំងវែង – រឿងព្រេងខ្មែរ

រឿងអន្ទង់វែងឆ្នាំងវែង – រឿងព្រេងខ្មែរ ៖ ក្នុង​កាល​កន្លង​ទៅ​ហើយ មាន​មនុស្ស​ពីរ​នាក់ ជា​ប្តី​ប្រពន្ធ ។ ថ្ងៃ​មួយ ប្តី​ចេញ​ទៅ​រក​អន្ទង់​ដើម្បី​ជា​អាហារ បាន​អន្ទង់​១ យក​មក​ប្រគល់​ឲ្យ​ប្រពន្ធ ប្រាប់​ថា «ចូរ​ឯង​យក​អន្ទង់​នេះ​ទៅ​ស្ល​ស៊ី» ។ ប្រពន្ធ​ឆ្លើយ​ថា «ចុះ​បើ​អន្ទង់​នេះ​វែង​ម្ល៉េះ បាន​ឆ្នាំង​វែង​ពី​ណា​នឹង​យក​មក​ស្ងោរ​អន្ទង់​នេះ​បាន?» ។ ប្តី​ឮ​ហើយ នឹក​ក្នុង​ចិត្ត​ថា «ប្រពន្ធអញ​ល្ងង់​អី​ម្ល៉េះ!» ហើយ​ប្រាប់​ប្រពន្ធ​ថា «បើ​ឯង​រក​ឆ្នាំង​វែង​ពុំ​បាន​ទេ ឯង​យក​អន្ទង់​នេះ​ទៅ​ព្យួរ​ទុក​ទៅ!» ។ ប្រពន្ធ​ក៏​យក​អន្ទង់​ទៅ​ព្យួរ​ទុក ហើយ​គេច​ទៅ​ដេក​បំបៅ​កូន​ក្នុង​មុង​ទៅ ។ ប្តី​ក៏​យក​អន្ទង់​នោះ​មក​កាប់​ចិញ្រ្ចាំ ហើយ​យក​ឆ្នាំង​មក​ដាក់​ស្ល-កកូរ, លុះ​ឆ្អិន​ក៏​ដោះ​ដួស រួច​ហៅ​ប្រពន្ធ​ឲ្យ​មក​ស៊ីៗ រួច​លាង​ចាន​ទុក តែ​សម្ល​អន្ទង់​នោះ​សល់​បន្តិច​នៅ​បាត​ឆ្នាំង, ប្តី​មិន​លាង​ឆ្នាំង​នោះ​ទេ ហើយ​ចេញ​ទៅ​ភ្ជួរ​ស្រែ​បាត់​ទៅ ។ ឯប្រពន្ធ ដឹង​ថា​ប្តី​ចេញ​ទៅ​បាត់​ហើយ នឹក​ដល់​សម្ល-​កកូរ​អន្ទង់​ដែល​ឆ្ងាញ់ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​យក​ឆ្នាំង​នោះ​មក​លិទ្ធ, ដល់​ខំ​លិទ្ធ​ណាស់​ទៅ ក្បាល​នាង​នោះ ចូល​ទៅ​ក្នុង​ឆ្នាំងៗ គ្រប​ជាប់​ពី​លើ, មិន​ដឹង​ធ្វើ​ដូច​ម្តេច​នឹង​យក​ឆ្នាំង​នោះ​ចេញ​បាន ក៏​វា​រទៅ​ពួន​ក្នុង​មុង ។ …

អានបន្ត »

រឿងអាប៉ោងនាងតី – រឿងព្រេងខ្មែរ

រឿងអាប៉ោងនាងតី – រឿងព្រេងខ្មែរ

រឿងអាប៉ោងនាងតី – រឿងព្រេងខ្មែរ ៖ ក្នុង​សម័យ​មួយ​នោះ ជា​រដូវ​ស្រូវ​ទុំ អាប៉ាង​ទៅ​ដេក​ចាំ​ស្រូវ​វា ទាំង​យប់​ទាំង​ថ្ងៃ មាន​ទាំង​ចាប៉ី​មួយ​ទៅ​ផង, វេលា​ថ្ងៃ​ឡើង ថែ​ទាំ​ស្រូវ ដល់​ពេល​យប់​តំនេរ តែង​ដេញ​ចាប៉ី ហើយ​ស្រែក​ច្រៀង​ផង។​ លុះ​ច្រៀង​រាប់​យប់​ទៅ មាន​ខ្មោច​ស្រី​ក្រមុំ​ម្នាក់​ឮ​សូរ​ចម្រៀង​ច្រៀង​ចាប៉ី​ពីរោះ​ពេក​ក៏​ដើរ​ ទៅ​ស្តាប់ ទៅ​អង្គុយ​អាំង​ភ្លើង​ក្រោម​ខ្ទម​អាប៉ាង យូរ​បន្តិច​ទៅ អាប៉ាង​ក្រឡេក​ទៅ​ក្រោម​ផ្ទះ ឃើញ​ខ្មោច​ដែល​តំណែង​ខ្លួន​នោះ​អង្គុយ​អាំង​ភ្លើង អាប៉ាង​សួរ​ទៅ​ថា «អាណា​អង្គុយ​ក្រោម​ខ្ទម​នេះ?» ។ មេ​ខ្មោច​ប្រាប់​ថា «ខ្ញុំ» ។ អាប៉ាង​ថា «ប្រហែល​ជា​ខ្មោច​ទេ» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្មោច​ថា​មិន​ខ្មោច»។ អាប៉ាង​សួរ​ថា «ហោង​ឯង​ឈ្មោះ​អី? មក​រក​អី?» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្ញុំ​ឈ្មោះ​តី, ខ្ញុំ​មក​ស្តាប់​ថា​ប៉ី»។ អាប៉ាង​ថា «ឡើង​មក! បើ​មក​ស្តាប់​ចាប៉ី » ។ មេ​ខ្មោច​ឡើង​ទៅ​អង្គុយ​ជិត​អាប៉ាងៗ ក៏​ស្រឡាញ់​គ្នា​យក​ជា​ប្តី​ប្រពន្ធ​ទៅ ។ ដល់​រួច​ស្រូវ មេ​ខ្មោច​នោះ សួរ​ទៅ​អាប៉ាង​ថា …

អានបន្ត »

រឿងអាឡេវ – រឿងព្រេងខ្មែរ

រឿងអាឡេវ – រឿងព្រេងខ្មែរ

រឿងអាឡេវ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ឈ្មោះ​អ្នក​ង៉េះ ប្រពន្ធ​នាង​ង៉ោះ មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អាឡេវ ។ កូន​នោះ លុះ​ធំ​ឡើង​អាយុ ៧ ឆ្នាំ ជា​ក្មេង​មាន​ប្រាជ្ញា​ដឹង​ថា​ម្តាយ​ឪពុក​ល្ងង់ មិន​ចេះ​ធ្វើ​ការ​រក​ស៊ី ជា​អ្នក​ក្រលំបាក វា​ក៏​និយាយ​នឹង​ម្តាយ ឪពុក​ថា «ម៉ែ​អើយ! ឪអើយ! ឥឡូវ​នេះ យើង​គ្មាន​របរ​ធ្វើ​ការ​រក​ស៊ី​អ្វី​នឹង​គេ​បាន​ជា​យើង​ក្រ, បើ​ដូច្នេះ ខែ​វស្សា​យើង​ធ្វើ​ស្រែ ខែ​ប្រាំង​យើង​ទៅ​ធ្វើ​ចម្ការ, ឯខ្ញុំទៅ​ធ្វើ​ស្រែ​ជា​មួយ​នឹង​ឪឯង បើ​យើង​អត់​ស្លា​ម្លូ​អង្ករ​ម្ហូប​ចំណី​អ្វី សឹម​ខ្ញុំ​មក​រក​យក​ពី​ផ្ទះ​នេះ ទៅ​ស៊ី» ។ អាឡេវ​និង​ឪពុក​ម្តាយ គិត​គ្នា​ព្រម​ហើយ ក៏រៀប​ប្រដាប់​ប្រដា​ឡើង​ទៅ​ធ្វើ​ស្រែ ។ លុះ​នៅ​ស្រែ​យូរ​ទៅ អាឡេវ​នឹក​ចង់​ស៊ី​នំ ហើយ​វា​គិត​ថា «បើ​ដូច្នេះ​អញ​នឹង​បញ្ឆោត​ម៉ែ​ឪ​អញ​យក​នំ​ស៊ី» គិត​ហើយ​ប្រាប់​ឪពុក​វា​ថា «ឪៗ! ខ្ញុំ​ទៅ​ផ្ទះ​យក​ស្លា​ម្លូ​មក​ស៊ី» ។ ឪពុក​ក៏​ឲ្យ​កូន​ទៅ​ផ្ទះ ។ អាឡេវ ដើរ​ទៅ​ដល់​កណ្តាល​ផ្លូវ​បាន​ឃើញ​វត្ត​លោក ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​រក​លោក​កោរ​សក់​ឲ្យ, លុះ​កោរ​រួច​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​លោក​ទៅ ។ …

អានបន្ត »

រឿងអ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល – រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖

រឿងអ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​ដើរ​ទៅ​ផ្លូវ​ឆ្ងាយ ជួន​យប់​ក្នុង​ព្រៃ​ងងឹត​ដើរ​ទៅ​មិន​រួច ក៏បបួល​គ្នា​ដេក​ក្នុង​ព្រៃ ។ អ្នក​ទាំង​ពីរ​នាក់ ចង់​ដេក​កណ្តាល​តែ​រៀង​ខ្លួន ប៉ុន្តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្តេច​នឹង​បាន​ដេក​កណ្តាល ។ បុរស​ទាំង​ពីរ​នាក់​គិត​គ្នា​ថា ” បើ​ដូច្នោះ យើង​ដេក​យក​ជើង​ទល់​គ្នា ” ហើយ​បុរស​ទាំង​នោះ ក៏​ដេក​យក​ជើង​ទល់​គ្នា​ទាំង​ពីរ​នាក់​ទៅ ។ ក្រោយ​មក​មាន​ខ្លា​មក​ឃើញ​មនុស្ស​ដេក​យក​ជើង​ទល់​គ្នា ហើយ​ទទូរ​សំពត់​ជិត មើល​មិន​ដឹង​ជា​សត្វ​អ្វីវែង​ដូច្នោះ ឆ្ងល់​ណាស់​ត្បិត​មិន​ដែល​ឃើញ ក៏​បបួល​អស់​សត្វ​ឯទៀត​ជា​ច្រើន មាន​ទាំង​ដំរី​ ក្របី គោ រមាស រមាំង ក្តាន់​ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់​សត្វ​ទាំង​អស់​មក​មើល គ្មាន​សត្វ​ណា​មួយ​ស្គាល់​សោះ ។ ក្រោយ​មក​ទៀត សត្វ​ទាំង​អស់​នោះ​គិត​គ្នា​ថា ” ឥឡូវ​នេះ នឹង​មាន​អ្នក​ឯណា​ស្គាល់​សត្វ​នេះ? ពួក​យើង​បបួល​គ្នា​មក​មើល​សត្វ​នេះ ច្រើន​ភាសា​ណាស់​ហើយ នៅ​សល់​សត្វ​អ្វី​ទៀត ដែល​មិន​ទាន់​បាន​មក​មើល? ” ។ …

អានបន្ត »

រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ

រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ

រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់នៅស្រុកមួយ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា ​អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ ។ ជួនជាថ្ងៃមួយនោះមានកម្លោះម្នាក់ រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ៗថា អើអញ​ឲ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែ ឯង​ត្រូវ​តម​ជេរ​ម្ដាយ​គេ ហើយទទួលបម្រើអញតាមពាក្យអញ ទើបបានអញឲ្យឯង ើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុន, លុះក្រោយទៅ​ឯងកុំថាអញកាចណា ។ កម្លោះនោះថាខ្ញុំបាទតមជេរម្ដាយគេបាន ហើយធ្វើការអ្វីៗ ក៏បានទាំងអស់ ខ្ញុំបាទទទួលសព្វគ្រប់ប្រការ តាមប្រសាសន៍លោកឪពុក; តានោះថា អើបើឯងតមជេរម្ដាយគេបានមែន ឯងទៅសិនចុះ ព្រឹកត្រូវឯងមកវិញពីព្រលឹម ។ កម្លោះនោះ ក៏លាវិលទៅផ្ទះវិញ ។ ព្រឹកឡើង កម្លោះនោះមកវិញ​ចូលទៅបម្រើឪពុកម្ដាយក្មេកៗនោះ ប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹក ឲ្យអ្នកកម្លោះនោះស៊ីៗរួចហើយតានោះ ក៏ប្រាប់ទៅកូនប្រសារថា នែកូន ! ចូរកូនទៅចាប់​ក្របីទៅភ្ជួរស្រែ, កូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំតេវៗ ហើយសឹមឯងដោះក្របី ។ …

អានបន្ត »

រឿងត្រពាំងបឹងតេ – រឿងព្រេងខ្មែរ

រឿងត្រពាំងបឹងតេ – រឿងព្រេងខ្មែរ

រឿងត្រពាំងបឹងតេ – រឿងព្រេងខ្មែរ ៖ នៅឃុំសង្កែសាទម ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ មានត្រពាំងមួយអ្នកស្រុកហៅថា “ត្រពាំងបឹងតេ” ។ ត្រពាំង នេះមានលក្ខណៈប្លែកដែលនាំឱ្យអ្នកស្រុកជិតខាង និងអ្នកដំណើរណាដែលបានទៅដល់ទីនោះ ចាប់អារម្មណ៏គ្រប់ៗគ្នា។ ទំហំត្រពាំង មិនជាធំប៉ុន្មានទេ ប្រមាណជាមាត់រង្វះ១០០ម៉ែត្រប៉ុណ្ណោះ។ មាត់ត្រពាំងជុំវិញ មានកក់ដុះខ្នាន់ខ្នាប់ ពុំដែលមានសត្វធាតុណាមួយចូលទៅស៊ីរុករានឡើយ ឯដីត្រង់កក់ដុះនោះមានសភាពទន់ជ្រាយល្មមដើរបានឥតផុងជើងទេ តែទៅដល់កណ្ដាលត្រពាំងបែរជាមានត្រឹបមួយដុំ ដុះស្មៅខ្លះ កក់ខ្លះ ហើយដីនោះជាភក់មមោកស្មោះ។ បើគេ ចង់ឆ្លងត្រឹបនោះ ទាល់តែយកឈើវែងៗដាក់គងរួចដើរសួរពីលើឈើនោះទើបបាន។ មានអ្នកស្រុកនិយាយបន្ថែម ទៀតថា កាលជំនាន់បារាំងនៅជាអាណាព្យាបាលប្រទេសខ្មែរ កាលនោះបារាំងទៅពិនិត្យមើលប្រុងនឹងធ្វើស្ពានឆ្លង ហើយបុកសសរស្ពានចំកណ្ដាលត្រពាំង។ ពេលនោះ គេឃើញមានផ្សែងហុយៗចេញពីត្រឹបនេះមក។ លុះគេពិនិត្យ សង្កេតក្នុងត្រឹបកណ្ដាលនេះ ឃើញមានថ្មខាងក្នុងពណ៌សក្បុស ហើយនៅចន្លោះៗថ្មនោះមានទឹកថ្លាហូររហែងៗចេញ ពីរន្ឋថ្មផង។ គម្រោងការស្ថាបនាស្ពានពីជំនាន់នោះ ក៏ពុំបានសំរេចឡើយ។ ដោយឃើញមានលក្ខណះប្លែក ហើយជាធម្មតានៅស្រុកខ្មែរយើង តែមានទីកន្លែងប្លែកៗយ៉ាងនេះ ប្រាកដជាមានរឿងព្រេងនិទានប្រចាំទីកន្លែងនោះជាមិនខាន ហេតុនេះក្រុមជំនុំទំនៀមទំលាប់ខ្មែរ ដែលត្រូវរាវរកឯកសារតម្កល់ទុក ក៏បានអំពាវនាវស៊ើបសួររករឿងព្រេង ស្ដីពី …

អានបន្ត »

រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ

រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ

រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ ៖ រឿង ត្រពាំង​ប៉ង់តាទិប (ខេត្ត​ព្រះវិហារ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៥៥ – ១៥៩ រឿង​រ៉ាវ​ផ្សេង​ៗ នៅ​ក្នុង​ខេត្ត​ថ្មី​ៗ សុទ្ធ​សឹង​តែ​ជា​គ្រឿង​ឆ្ងាញ់​ពិសា​របស់​អ្នក​ស្ដាប់​អ្នក​អាន ព្រោះ​ថា នៅ​តាម​ខេត្ត​ចាស់​ៗ នោះ មាន​អ្នក​ស្រុក​ច្រើន ការ​ទាក់​ទង​ខាង​គមនាគមន៍​ក៏​ច្រើន ម្ល៉ោះ​ហើយ រឿង​ព្រេង​ក្ដី ឬ កេរ្តិ៍​ដំណែល​អារ្យ​ធម៌​ចាស់​ៗ ក្ដី បាន​លេច​ឮ​សុសសព្វ​យូរ​ណាស់​មក​ហើយ ។ រី​ឯ​ខេត្ត​ថ្មី​ៗ វិញ ដែល​ពុំ​សូវ​មាន​អ្នក​ស្រុក​ទៅ-មក​ទាក់​ទង​គ្នា រឿង​រ៉ាវ​នៅ​ទី​នោះ ក៏​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ ដូច​យ៉ាង​រឿង​រ៉ាង​ក្នុង​ខេត្ត​ព្រះ​វិហារ​ជាដើម ។ ដោយ​ឯកសារ​នៅ​ស្ដួច​ស្ដើង យើង​ក៏​ប្រមែ​ប្រមូល​ព័ត៌មាន​ដែល​ប្រមូល​បាន​ខ្លះ​ៗ មក​ហើយ មក​អធិប្បាយ​ជា​មុន តាម​រយៈ​អស់​លោក-អ្នក​ដែល​ធ្លាប់​បាន​ទៅ​ដល់ ហើយ​មាន​ព្យាយាម​ស៊ើប​សួរ សរសេរ​តែង​ផ្ញើ​មក​ក្រុម​ជំនុំ​យើង ជា​បែប​ទំនៀម​រស់​នៅ​របស់​អ្នក​ស្រុក​ខ្លះ, ជា​រឿង​ព្រេង​ខ្លះ ។ ដូច​រឿង​ព្រេង​មួយ ដែល​យើង​លើក​មក​និទាន​នៅ​ពេល​នេះ ជា​សេចក្ដី​រាយ​ការណ៍​របស់​លោក ហ៊ុន-សាវី …

អានបន្ត »

រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ

រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ

រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ ៖ មាន​ពេល ១ ប្រាជ្ញា- សំណាង- ផល​ទាំង ៣​នាក់​បាន​មក​ប្រជុំ​គ្នា ប្រាជ្ញា​អាង​អួត​ឡើង​ថា ប្រាជ្ញា​មាន​រិទ្ធិ​ពូកែ​ជាង​សំណាង​នឹង​ផល សំណាង​អាង​អួត​ឡើង​ថា សំណាង​ថា​មាន​រិទ្ធិ​ធំ​ពូកែ​ជាង​ប្រាជ្ញា​នឹង​ផល ផល​អាង​អួត​ឡើង​ថា ផល​មាន​រិទ្ធិ​ជាង​ប្រាជ្ញា​នឹង​សំណាង នោះ​អ្នក​ទាំង ៣ នាក់​អាង​អួត​តែ​សព្វ​រៀង​ខ្លួន​មិន​ដឹង​ជា​អ្នក​ខាង​ណា​មាន​រិទ្ធិ​អានុភាព ​ជាង​ខាង​ណា មាន​សេចក្ដី​អំនួត​តែ​សព្វ​រៀង​ខ្លួន នោះ​អ្នក​ទាំង ៣ នាក់​ថា​បើ​ចង់​ដឹង​ឲ្យ​ល្បង​រិទ្ធ​គ្នា​មើល ឲ្យ​ដឹង​ជា​អ្នក​ណា​ពូកែ​ជាង​អ្នក​ណា នោះ​ប្រាជ្ញា- សំណាង- ផល ទាំង ៣ នាក់​ជំនុំ​ព្រម​តាំង​ល្បួង​រិទ្ធិ​ទាំង ៣ នាក់​បណ្ដើរ​គ្នា​ទៅ ក៏​មើល​ទៅ​ឃើញ​មាន​មនុស្ស ១ នាក់​ជា​អ្នក​ក្រ​កំសត់​នៅ​ខ្ញុំ​សេដ្ឋី ៗ ឲ្យ​បុរស​នោះ​ឃ្វាល​គោ​ក្របី រក​តែ​សំពត់​អាវ​នឹង​ស្លៀក​ពាក់​គ្មាន មនុស្ស​នោះ​ល្ងង់​មិន​ស្គាល់​ខុស​ត្រូវ ចេះ​ដឹង​តែ​ឃ្វាល​ក្របី នោះ​ប្រាជ្ញា- សំណាង​ទាំង​ពីរ​នាក់ បើ​ផល​អាង​អួត​ថា​ខ្លួន​គ្រាន់​បើ​ឲ្យ​ផល​ទៅ​ជួយ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី​ នោះ តើ​បាន​គ្រាន់​បើ​យ៉ាង​ដូចម្ដេច​ឡើង នោះ​ក៏​ផល​ក៏​បាន​ទៅ​ជួយ​មនុស្ស​នោះ …

អានបន្ត »