Thursday , April 11 2024

ផ្កាឈូក – កំណាព្យខ្មែរ

ផ្កាឈូក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ផ្កាឈូក – កំណាព្យខ្មែរ

ផ្កាឈូក – កំណាព្យខ្មែរ

ផ្កាឈូករីកស្រស់លើផ្ទៃបឹងភ្នែកគន់សំលឹងឥតមានណាយ
សោភ័ណបុប្ផាល្អឆោមឆាយនាំចិត្តសប្បាយណាយទុក្ខា។
ផ្កាឈូកវរលក្ខណ៍ដុះពីភក់គួរធំអាក្រក់ដិតនាសា
ប្រែជាឱសថប្រោសចិន្តាអារម្មណ៍ស្រស់ថ្លាត្បិតពិដោរ។
ផ្កាឈូករហង់ក្នុងគង្គារេរាំកាយាតាមជំនោរ
រាយពាសផ្ទៃបឹងរីកហែរហូរទេសភាពពេញពោរហាក់សួគ៌ា។
ឈូករីកប៉ប្រឹមញញឹមស្រស់កវីខ្ញុំរស់លែងកំព្រា
បានឈូកកំដរដួងចិន្តាទឹកខ្មៅប៉ាការស់និរន្តន៍អើយ៕

កំណាព្យពេញនិយមបន្ទាប់ ៖ បេះដូងបងសម្រាប់អូន – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *