បើសិនមានថ្ងៃស្អែក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

បើសិនមានថ្ងៃស្អែក – កំណាព្យខ្មែរ | ||
| ១ | បើសិនបងមានសល់ថ្ងៃស្អែក | រៀមសូមរំលែកជូនស្រស់ស្រី |
| នូវការថ្នាក់ថ្នមពីហឫទ័យ | សមចិត្តបេតីស្រស់ពំងារ។ | |
| ២ | បើសិនបងមានសល់ថ្ងៃស្អែក | សូមកុំឲ្យបែកមុំសោភា |
| សូមយើងបានរស់នៅក្បែរគ្នា | ជាគូទ័យាសុខក្សេមក្សាន្ត។ | |
| ៣ | បើសិនបងមានសល់ថ្ងៃស្អែក | រៀមបងសូមស្រែកប្រកាសថ្កាន |
| ថាបងស្នេហ៍អូនលុះអវសាន្ត | គ្មានថ្ងៃប្រែប្រាណពីពៅឡើយ។ | |
| ៤ | បើសិនបងមានសល់ថ្ងៃស្អែក | បងសូមរំលែកចិត្តបងហើយ |
| បេះដូងបងកាត់ជូនត្រាណត្រើយ | ជាតិនេះជាតិក្រោយស្នេហ៍តែអូន៕ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ផ្កាដុះវាលស្រែ – កំណាព្យខ្មែរ