Tuesday , September 26 2023

បណ្តាំពុកម៉ែ – កំណាព្យខ្មែរ

បណ្តាំពុកម៉ែ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

បណ្តាំពុកម៉ែ – កំណាព្យខ្មែរ

បណ្តាំពុកម៉ែ – កំណាព្យខ្មែរ

កុំខ្ជិលនាំក្រណាស្ងួនភ្ងាកុំធ្វើខ្ជីខ្ជានាំអសោច
ប្រសិនខ្ជះខ្ជាយនាំហិនហោចដាច់ដោចខ្លោចផ្សាណាចរណៃ ។
ប្រហែសប្រហោងតោងប្រយ័ត្នប្រហែសបង់បាត់ផលកម្រៃ
ប្រហែសច្រើនដងនាំក្សិណក្ស័យហិនហោចចង្រៃមិនស្រាកស្រាន្ត ។
វិជ្ជាជាទ្រព្យជាប់អាត្មាចោរចង់ប្រាថ្នាក៏មិនបាន
វិជ្ជាជួយឱ្យរស់ក្សេមក្សាន្តជីវិតចរថ្កានថ្កើងកិត្តិយស ។
ប្រសិនមិនចេះត្រូវប្រឹងរៀនចង់ធ្វើអ្នកមានធំខ្ពង់ខ្ពស់
ព្យាយាមរៀនសូត្រសាងកេរ្តិ៍ឈ្មោះឧស្សាហ៍សាបព្រោះសាងកុសល ។
ទាន់ខ្លួននៅក្មេងក្រេបចំណេះកូនកុំប្រហែសនាំវិកល
ប្រហែសបាត់បង់អំណោយផលខូចខាតខ្វាយខ្វល់នាំស្តាយក្រោយ ។

កំណាព្យពេញនិយមបន្ទាប់ ៖ លោកឪពុក អ្នកម្តាយ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *