Wednesday , March 27 2024

ទន់ភ្លន់ជាសីលគុណ – កំណាព្យខ្មែរ

ទន់ភ្លន់ជាសីលគុណ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

ទន់ភ្លន់ជាសីលគុណ – កំណាព្យខ្មែរ

ទន់ភ្លន់ជាសីលគុណ – កំណាព្យខ្មែរ

ផ្អែមល្ហែមទន់ភ្លន់សីលគាប់គួរគន់ថ្កើងដោយយសលាភ
បដិបត្តិល្អបវរជ្រួតជ្រាបឡើងខ្ពស់ផុតទាប
លាភស័ក្តិថ្កើងថ្កាន ។
ឆ្គាំឆ្គងមិនសមគ្មានអ្នកមើលចំខ្វះមិត្តរាប់អាន
ព្រោះខ្វះក្តីល្អខ្វះក្រទាំងប្រាណមិនបានសុខសាន្ត
សាងប្រាណថោកទាប ។
ឱនជូនបងប្អូនសីលគុណជាក្បូនឆ្ពោះទៅជោគលាភ
ថ្កុំថ្កើងខ្ពង់ខ្ពស់ឈានហួសទំនាបសាងល្អរៀងរាប
រស់មានមង្គល ។
ចង់ឡើងទ្រនំចង់បានខ្ពស់ធំច្រឡំឈ្វេងយល់
ស្តែងឫទ្ធិអំណាចកោងកាចអំពល់រែងសោយទុក្ខទល់
អាប់ឱនថោកទាប ។

កំណាព្យពេញនិយមបន្ទាប់ ៖ ឥទ្ធិពលសុរា – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *