Wednesday , April 24 2024

តត្រងត្រាប់ ស្តាប់ស្នេហ៍ស្និទ្ធ – កំណាព្យខ្មែរ

តត្រងត្រាប់ ស្តាប់ស្នេហ៍ស្និទ្ធ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

តត្រងត្រាប់ ស្តាប់ស្នេហ៍ស្និទ្ធ - កំណាព្យខ្មែរ

តត្រងត្រាប់ ស្តាប់ស្នេហ៍ស្និទ្ធ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

កាយកៀកកិតស្និទ្ធស្នេហាថ្លាដោយគុណ
មិនទម្រន់ទន់ទទូរគ្រូតម្រាប់
ភ័ក្ត្ររួសរាយលាយញញឹមផ្ទឹមរ៉ាយរ៉ាប់
ផ្អែមសូរសព្ទចាប់ចិត្តស្នេហ៍ថែក្នុងចិត្ត ។
សទ្ធាចិត្តស្អិតដោយគុណធ្ងន់ចិន្តា
ធម៌ថ្លៃថ្លាការចម្រើនកើនអាណិត
អំពើល្អតត្រងត្រាប់ស្តាប់ជក់ចិត្ត
ល្អប្រណីតស្និទ្ធសព្វឋានបានមង្គល ។

កំណាព្យពេញនិយមបន្ទាប់ ៖ ឆីមិនឈប់ យប់មិនគ្រាន់ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *