ដីខ្មែរ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ដីខ្មែរ – កំណាព្យខ្មែរ | ||
១ | កាលនោះដីខ្មែរធំល្វឺងល្វើយ | កូនចៅខ្មែរអើយបានភ្លេចខ្លួន |
មិនរក្សាជាតិអោយមាំមួយ | ទាំងសៀមទាំងយួនចូលឈ្លានពាន។ | |
២ | សៀមខ្ចីដីខ្មែរជាជម្រក | ពេលវាបានជ្រកវាបៀតបៀន |
ហើយវាថែមបង្កើតសង្រ្គាម | ចូលមកឈ្លានពានខ្មែរគ្មានសល់។ | |
៣ | ដីខ្មែរដែលធ្លាប់ធំល្វឺងល្វែង | ឥឡូវបាត់ឈឺងសល់សំណល់ |
ខ្មែរទាំងប៉ុន្មានគិតខ្វាយខ្វល់ | ដួងចិត្តវិលវល់ទុក្ខឥតល្ហែ។ | |
៤ | ប៉ុន្តែឥលូវខ្មែរគិតយល់ | តស៊ូឈ្មុះឈ្មល់ដើម្បីថែ |
ការពារមរតកដូនតាខ្មែរ | ថែកេរ្តិ៍ដំណែលអោយបានល្អ។ | |
5 | ការពារទឺកដីព្រៃព្រឺក្សា | ថែដែនរដ្ឋាគ្មានកករ |
ទោះដូរជីវិតអ្នកមានក្រ | ក៏ខ្មែរស៊ូតថែដែលណាពៅ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ កតញូ – កំណាព្យខ្មែរ