ញញឹម – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
ញញឹម – កំណាព្យខ្មែរ | |||
១ | ញញឹមរួសរាយ | វាចាពណ្ណរាយ | រាសីខ្ពង់ខ្ពស់ |
ញញឹមទាក់ទាញ | ទំនាញកេរ្តិ៍ឈ្មោះ | ថ្កុំថ្កើងកិត្តិយស | |
រស់រានបវរ ។ | |||
២ | ញញឹមជូនញាតិ | រីករាយខ្មីឃ្មាត | ញាតិមិត្តត្រេកអរ |
ញញឹមធ្វើការ | ចិន្តាស្មោះសរ | កាក់កបកុះករ | |
កើតកើនមង្គល ។ | |||
៣ | ញញឹមរក្សា | ទ្រព្យធនសក្តា | គង់សោះអំពល់ |
ញញឹមមេត្តា | ករុណាយោគយល់ | ញញឹមនិមល | |
សព្វសត្វមនុស្សា ។ | |||
៤ | ញញឹមអំណរ | មុទិតាធម៌ | ចម្រើនសុខា |
ញញឹមស្មោះស្មើ | ស្មោះស្មើលោកា | ចិត្តឧបេក្ខា | |
ញាតិមិត្តស្ម័គ្រស្មោះ ។ | |||
ញញឹមសប្បាយ | ទុក្ខទោសប្រែក្លាយ | សុខសាន្តឥតខ្ចោះ | |
ញញឹមចាកទុក្ខ | ទឹកមុខថ្លាស្រស់ | កាយគាប់ទាំងអស់ | |
សិរីសួស្តី ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ សើច – កំណាព្យខ្មែរ