ឆ្លងចាកទុក្ខ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ឆ្លងចាកទុក្ខ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ទានមិនស្មោះ | អស់បានបុណ្យ | កុនបំណង |
ចិត្តសៅហ្មង | ចងអំពល់ | វល់វក់វី | |
ឲ្យទានគេ | រេរកផល | សល់ជាពីរ | |
ប្រាប់គ្នាគ្នី | លីរែកពុន | ធ្ងន់តែទាន ។ | |
២ | ឥតអាឡោះ | ស្មោះអំណោយ | ឲ្យអាណិត |
ទានដួងចិត្ត | ស្និទ្ធសទ្ធា | លាខ្មាសអៀន | |
បុណ្យកុសល | ផលបំណង | ឆ្លងដូចស្ពាន | |
បុណ្យនាំឈាន | យានចម្លង | ឆ្លងចាកទុក្ខ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ គោរព – កំណាព្យខ្មែរ