Friday , May 29 2020

ចិត្តជាទេវទត្ត មាត់ជាទេវតា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចិត្តជាទេវទត្ត មាត់ជាទេវតា ៖ មនោកម្ម និង​វចីកម្ម ពុំ​ស្រប​គ្នា ។

ចិត្តជាទេវទត្ត មាត់ជាទេវតា – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចិត្តជាទេវទត្ត មាត់ជាទេវតា

ចិត្តជាទេវទត្ត

ភិក្ខុ​ទេវទត្ត ត្រូវ​ជា​ព្រះអនុជ​អយ្សិកា (ប្អូន​ជីដូន​មួយ​នឹង​ព្រះសម្ពុទ្ធ​ផ្នែក​ខាង​ព្រះវរមាតា) ។ ភិក្ខុ​ទេវទត្ត​នេះ​បាន​សម្រេច​ឈាន​លោកិយ​អាច​ធ្វើ​ដំណើរ​តាម​អាកាស​បាន ។ ប៉ុន្តែ​ដោយ​ទេវទត្ត​នេះ​មាន​មហិច្ឆិតា​លោភលន់​ហួស​ប្រមាណ ដោយ​មាន​ចិត្ត​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ព្រះពុទ្ធ ក៏​ព្យាយាម​ធ្វើ​គត់​ព្រះពុទ្ធអង្គ ដើម្បី​ខ្លួន​បាន​ឡើង​ធ្វើ​ជា​ព្រះពុទ្ធ​ជំនួស ។

ដូច្នេះ ឈាន​លោកិយ​របស់​ទេវទត្ត​ក៏​អន្ដរធាន​បាត់​អស់​ទៅ ។ ដោយ​មនោកម្ម គឺ​ចិត្ត​ខ្មៅ ចិត្ត​បាប​របស់​ទេវទត្ត​យ៉ាង​នេះ​ហើយ ទើប​បុរាណាចារ្យ​ពោល​ថា ចិត្ត​អាក្រក់​ដូច​ទេវទត្ត ។

មាត់ជាទេវតា

ទេវតា គឺ​ជា​បុគ្គល​ដែល​សោយ​នូវ​បុញ្ញកម្ម​របស់​ខ្លួន​នៅ​ស្ថាន​ទេវលោក ។ នៅ​ក្នុង​អក្សរសិល្ប៍​ខ្មែរ គេ​ទុក​ទេវតា​ជា​និមិត្តរូប​តំណាង​ឲ្យ​ភាវៈ​ល្អ ។ ដូច្នេះ លោក​ប្រៀប​ប្រដូច​ទៅ​នឹង​មនុស្ស​ដែល​មាន​វាចា​ពីរោះ ផ្អែម​ល្ហែម​នោះ​ថា មាត់​ជា​ទេវតា ។

មនុស្ស​ណា​មាន​ចិត្ត​អាក្រក់ តែ​សម្ដី​ខាង​ក្រៅ​ផ្អែម​ដូច​ទឹក​ឃ្មុំ លោក​ថា ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង្កឹះមួយបាច់ កាច់មិនបាក់ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *