Thursday , February 29 2024

ចាញ់បានទៅព្រះ ឈ្នះបានទៅមារ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចាញ់បានទៅព្រះ ឈ្នះបានទៅមារ ៖ ឥទ្ធិពល​ខន្តី​បារមី​នៃ​ព្រះពិជិតមារ​ធ្វើ​ឲ្យ​អាឡវក​យក្ស​បរាជ័យ ។

ចាញ់បានទៅព្រះ ឈ្នះបានទៅមារ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចាញ់​បាន​ទៅ​ព្រះ ឈ្នះ​បាន​ទៅ​មារ

នៅ​សម័យ​មួយ ព្រះពិជិតមារ​ទ្រង់​យាង​ទៅ​សម្រួល​ព្រះឥរិយាបថ​ក្នុង​ពិមាន​របស់​អាឡវក​យក្ស ជិត​ក្រុង​អាឡវី ។ អាឡវក​យក្ស​បាន​នាំ​ពួក​សេនា​រេហ៍ពល​ភ្លូត​ទឹក​ភ្លូក​ដី មក​ធ្វើ​ចំបាំង​ជាមួយ​ព្រះអង្គ អស់​មួយ​រាត្រីកាល ។ ប៉ុន្តែ​ក្រុងមារ​មិន​អាច​យក​ជ័យជំនះ​លើ​ព្រះអង្គ​បាន​ឡើយ ។

ព្រះអង្គ​បាន​យក​ធម៌ «ខន្តី​បារមី» មក​ទប់ទល់​នឹង​ក្រុងមារ ។ លុះ​គ្រា​បឋម​ពោធិកាល ក្រុងមារ​បាន​ចូល​ទៅ​ជិត​ព្រះអង្គ រួច​ស្រែក​បង្គាប់​ថា «នែ ! សមណៈគោត្ដម ចូរ​អ្នក​ជៀស​ចេញ​ពី​ទី​នេះ​ទៅ» ។ ព្រះអង្គ​តប​ថា «ល្អ​ហើយ ! ល្អ​ហើយ !» រួច​ក៏​ស្ដេច​យាង​ចេញ​ទៅ ។ ក្រុង​មារ​បង្គាប់​ព្រះអង្គ​ឲ្យ​ចូល​មក​វិញ ។ ព្រះអង្គ​ក៏​យាង​ចូល​មក​វិញ ។ ក្រុងមារ​បង្គាប់​បែប​នេះ អស់​វារៈ​បី​ដង ។ ព្រះអង្គ​ធ្វើ​តាម​ទាំង​អស់ ។

ត្រង់​វគ្គ​នេះ​ហើយ​ដែល​លោក​ច្បិច​យក​មក​ធ្វើ​ជា​ពាក្យ​ទូន្មាន​ថា «ចាញ់​បាន​ទៅ​ព្រះ ឈ្នះ​បាន​ទៅ​មារ» ។ ប៉ុន្តែ ការណ៍​ពិត ព្រះអង្គ​គ្រាន់​តែ​បន្ទន់​ចិត្ត​ក្រុងមារ​ឲ្យ​រំងាប់​អារម្មណ៍​ក្រេវក្រោធ ដើម្បី​ទូន្មាន​ប៉ុណ្ណោះ​ទេ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចិត្តជាទេវទត្ត មាត់ជាទេវតា – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *