Tuesday , March 26 2024

ងើយស្កក ឳនដាក់គ្រាប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ងើយស្កក ឳនដាក់គ្រាប់ ៖ ក្រអឺត​ក្រទម​បាត់​លាភ រាប​ទាប​បាន​លុយ ។

ងើយស្កក ឳនដាក់គ្រាប់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ងើយស្កក ឳនដាក់គ្រាប់

អត្ថានុរូប ងើយស្កក

ធម្មតា ស្រូវ​ដែល​មាន​ដើម​ត្រង់ៗ​ឡើង​លើ​ចង្អុល​មេឃ​នោះ មក​ពី​ដើម​វា​ស្រាល ព្រោះ​ពុំ​មាន​គ្រាប់ ។ ស្រូវ​បែប​នេះ​គេ​ហៅ​ថា ស្រូវ​ស្កក​គ្មាន​ផល​អ្វី​ទេ ។

ឳនដាក់គ្រាប់

គេ​សម្គាល់​ឃើញ​ថា ស្រូវ​ណា​ដែល​ឱន ឬ​ក្រាប​ទៅ​លើ​ដី គឺ​ស្រូវ​នោះ​មាន​គ្រាប់​ល្អ ធ្វើ​ឲ្យ​ដើម​ធ្ងន់​ងើប​ពុំ​រួច ។ ស្រូវ​បែប​នេះ ហើយ​ដែល​លោក​ថា ឱន​ដាក់​គ្រាប់ គឺ​ស្រូវ​បាន​ផល​ល្អ ។

អត្ថប្បដិរូប

ពាក្យ​ថា «ងើយ​ស្កក» លោក​ចង់​ប្រៀប​ប្រដូច​ទៅ​នឹង​មនុស្ស​ខ្លះ​ដែល​ក្រអឺត​ក្រទម​អើត​ស្ងើន គ្មាន​ចេះ​ឱន​លំទោន​ចំណុះ​អ្នកណា ។ គឺ​ជា​មនុស្ស​អាត្មា​និយម គេ​តែង​គិត​ថា គ្មាន​អ្នក​ណា​ប្រសើ​រជាង​អញ ។ មនុស្ស​ប្រភេទ​នេះ បើ​មាន​ការ​ត្រូវ​ពឹង​ពាក់​គេ​ដោយ​ធុរៈ​អ្វី​មួយ​ក៏​គ្មាន​អ្នក​ណា​ជួយ​យក​អាសា ជួយ​ឈឺ​ឆ្អាល​ដែរ ។ កាល​ណា​គេ​ខ្វះ​ញាតិមិត្ត​នេះ​ហើយ ធ្វើ​ឲ្យ​គេ​ខ្វះ​អ្វីៗ​ទាំង​អស់ ។

ឯ​ពាក្យ​ថា «ឱន​ដាក់​គ្រាប់» គឺ​លោក​ចង់​ប្រៀប​ប្រដូច​ទៅ​នឹង​មនុស្ស​ដែល​មាន​ឥរិយាបថ​សុភាព​រាបសា ចេះ​ឱន​លំទោន គោរព​ចាស់​ព្រឹទ្ធាចារ្យ ស្គាល់​ញាតិ​មិត្ត​អ្នក​ភូមិ​ផង​ទាំង​ពួង ។ គេ​ជា​មនុស្ស​មាន​គុណធម៌​ខ្ពស់ និង​ជា​ទីស្រលាញ់​រាប់​អាន​ពី​សំណាក់​មហាជន​ទូទៅ ។ កាល​ណា​គេ​មាន​មនុស្ស​រាប់​អាន​ចូល​ចិត្ត​ច្រើន គឺ​គេ​មាន​អ្វីៗ​ទាំង​អស់ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *