Wednesday , April 10 2024

ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញដំរីជុះ កុំជុះតាមដំរី ៖ ខ្លួន​ក្រ កុំ​ត្រដរ​ធ្វើ​ត្រាប់​តាម​អ្នក​មាន ។

ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ឃើញដំរីជុះ កុំជុះតាមដំរី

អត្ថានុរូប

សត្វ​ដំរី​មាន​មាឌ​ធំ ដូច​នេះ​លាមក​វា​ក៏​ធំ​ដែរ ។ ឯ​ឆ្កែ​មាន​មាឌ​តូច លាមក​ក៏​តូច​តាម​មាឌ​វា​ដែរ បើ​ចង់​ឲ្យ​លាមក​ធំ​ដូច​ដំរី​ទៅ​មិន​បាន​ទេ ។

អត្ថប្បដិរូប

សត្វ​ដំរី​នៅ​ពេល​នេះ លោក​ប្រៀបប្រដូច​ទៅ​នឹង​អ្នក​មាន​ធនធាន​ច្រើន មាន​ប្រាក់​កាស​ច្រើន ។ ធម្មតា អ្នក​មាន​ប្រាក់​ច្រើន ពេល​ចាយ​ក៏​ច្រើន​ដែរ គឺ​ចាយ​ធំ ។ ព្រោះ​គេ​អាង​មាន​លុយ​ច្រើន មិន​ព្រួយ​កង្វល់​នឹង​ខ្វះ​ខាត ។ ចំណែក​អ្នក​ដែល​ខ្វះខាត បាន​ព្រឹក​ខ្វះ​ល្ងាច បើ​ឃើញ​អ្នក​មាន​ចាយ​លុយ​បែប​ធូរៗ កុំ​យក​តម្រាប់​តាម​គេ ចាយ​លុយ​បែប​ធូរៗ​ដូច​គេ ។ នេះ​ហើយ​ដែល​លោក​ថា ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី ។ ម្យ៉ាង​ទៀត មាន​កូន​ខ្លះ​មាន​មិត្តភក្តិ​សុទ្ធ​តែ​ជា​កូន​អ្នកមាន ឃើញ​គេ​ចាយ​លុយ​ពេញ​ដៃ ក៏​មក​ជំរិត​ឪពុក​ម្ដាយ​យក​លុយ​ទៅ​ចាយ​ពេញ​ដៃ​ដូច​គេ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ដែរ បើ​គេ​មិន​រត់​ចោល​សាលា​ក៏​រត់​ចោល​ផ្ទះ​ដែរ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃាត់មិនបាន ច្រានមិនទៅ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *