Sunday , March 26 2023

គ្រូកាច សិស្សខូច – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រូកាច សិស្សខូច ៖ កំណាច​ខុស​បែប​បទ​នាំ​ឲ្យ​សិស្ស​ខូច ។

គ្រូកាច សិស្សខូច – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គ្រូកាច សិស្សខូច

កាល​ពី​សម័យ​មុន​យូរ​បន្តិច​ហើយ គ្រូ​បង្រៀន​មិន​ថា ព្រះសង្ឃ ឬ​គ្រហស្ថ​ទេ តែង​កាចៗ​ខ្លាំង​សម្បើម ។ ក្នុង​ជំនាន់​នោះ សិស្ស​ខ្លាច​គ្រូ​ជាង​ឪពុក​ម្ដាយ​ទៅ​ទៀត ។ ឪពុក​ម្ដាយ​ខ្លះ​យក​កូន​ទៅ​ផ្ញើ​នឹង​ព្រះសង្ឃ ឬ​លោក​គ្រូ​ឲ្យ​នៅ​រៀន​តែង​និយាយ​ថា «សូម​ផ្ញើ​កូន​ឲ្យ​រៀន​សូត្រ​ផង ដោយ​សុំ​តែ​ភ្នែក និង​ឆ្អឹង​ទេ» ក្នុង​ន័យ​នេះ​គឺ​សុំ​ឲ្យ​វាយ​យ៉ាង​ណា​កុំ​ឲ្យ​ខ្វាក់​ភ្នែក និង​បាក់​ឆ្អឹង ។ ម៉្លោះ​ហើយ គ្រូ​វាយ​សំពង​តាម​ចិត្ត ។ សិស្ស​ខ្លះ​មិន​ហ៊ាន​ទាំង​មើល​មុខ​គ្រូ​ចំ​ផង ។ សិស្ស​ណា​មាន​ប្រាជ្ញា រៀន​ឆាប់​ចេះ​ឆាប់​យល់​ពុំ​សូវ​ត្រូវ​រំពាត់​ទេ ។ សិស្ស​ណា​អាប់​ប្រាជ្ញា រៀន​ខ្សោយ គ្រូ​វាយ​សំពង​ឥត​ប្រណី ។

ដោយ​កំណាច និង​គ្រូ​ខ្វះ​គរុកោសល្យ​ផង​នោះ សិស្ស​ក៏​បែក​ប្រាជ្ញា​ខូច ។ គេ​រក​មធ្យោបាយ​ភូត​ភរ​កុហក​គ្រូ​ថា ថ្ងៃ​នេះ​ចុកពោះ​ណាស់​រៀន​មិន​កើត​ទេ ។ ខ្លះ​ថា​ឪពុក​ម្ដាយ​ឈឺ ។ ខ្លះ​ខ្លាច​គ្រូ​ពេក​រត់​ចោល​សាលា​តែ​ម្ដង ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *