Friday , April 19 2024

គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  គ្មានទីណាប្រសើរជាងផ្ទះយើងទេ ៖ អ្វី​ដែល​ជា​កម្មសិទ្ធ​របស់​យើង​ប្រសើរ​ជាង​របស់​គេ ។

គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គ្មានទីណាប្រសើរជាងផ្ទះយើងទេ

ប្រាសាទ វិមាន ភូមិគ្រឹះ ដ៏​ស្កឹមស្កៃ ជា​កម្មសិទ្ធ​របស់​គេ​ក៏​នៅ​តែ​ចាញ់​ខ្ទម​កំព្រួក​របស់​យើង​ដែរ ។ ព្រោះ​វិមាន​អស់​ទាំង​នោះ យើង​មិន​អាច​ទៅ​ស្នាក់​នៅ ឬ​ទៅ​ជ្រក​ភ្លៀង​ម្ដងម្កាល​បាន​ទេ ។

ម្យ៉ាងទៀត បើ​មាន​បង​ប្អូន​ជា​គហបតី ហៅ​យើង​ឲ្យ​ទៅ​នៅ​លេង​បួន​ដប់​ថ្ងៃ ។ គេ​ផ្គត់​ផ្គង់​បាយ​ទឹក​គ្មាន​ឲ្យ​ខ្វះ​អ្វី ។ យើង​មិន​អាច​នៅ​ឲ្យ​គ្រប់​ដប់​ថ្ងៃ​បាន​ដែរ ។ ផ្ទះ​គេ​ស្អាត​ឥត​ខ្ចោះ ប៉ុន្តែ​បើ​យើង​នៅ​យូរ យើង​រឹត​តែ​ធុញ​ថប់​ក្នុង​អារម្មណ៍​ខ្លាំង​ជានិច្ច​ដែរ ។ ព្រោះ​ផ្ទះ​គេ​មិន​មែន​ជា​ផ្ទះ​របស់​យើង​ទេ ។ ផ្ទះ​គេ​ស្អាត​ពេក ឥវ៉ាន់​ប្រើប្រាស់​ទំនើប​ទាន់​សម័យ តែ​យើង​មិន​ហ៊ាន​កាន់ ឬ​ប៉ះពាល់​ឲ្យ​ពេញ​ដៃ​ជើង​ឡើយ ។

ដូច្នេះ ទីកន្លែង​ណា​ឲ្យ​តែ​របស់​គេ ទោះបី​ជា​ល្អ​ប្រណីត​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិន​ប្រសើរ​ជាង​ខ្ទម​កំព្រួក​របស់​យើង​ដែរ ។ ព្រោះ​ខ្ទម​របស់​យើង ទោះ​យើង​ចង់​ដេក ដើរ ឈរ អង្គុយ គ្រប់​ឥរិយាបថ ក៏​គ្មាន​ខ្លាច​ក្រែង​ចិត្ត​អ្នកណា គឺ​មាន​សេរីភាព​ពេញ​បរិបូណ៌ ។ ត្រង់​ការ​មាន​សេរីភាព​ពេញ​លេញ និង​គ្មាន​ខ្លាច​អ្នកណា ហ្នឹង​ហើយ​ជា​សុភមង្គល​របស់​យើង ដែល​លោក​ហៅ​ថា «គ្មាន​ទីណា​ប្រសើរ​ជាង​ផ្ទះ​យើង​ទេ» ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គ្រូទាយ ម្តាយថា – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *