Tuesday , April 9 2024

គោមួយក៏យប់ គោដប់ក៏យប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោមួយក៏យប់ គោដប់ក៏យប់ ៖ ការ​រក​ភាព​រីកចម្រើន​ក្នុង​ពេល​តែ​មួយ ។

គោមួយក៏យប់ គោដប់ក៏យប់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គោមួយក៏យប់ គោដប់ក៏យប់

អត្ថានុរូប

អ្នក​កង្វាល​ម្នាក់​ឃ្វាល​គោ​១​ក្បាល​តាំង​ពី​ព្រឹក​ដល់​ល្ងាច ។ ប្រសិន​បើ​គេ​ឃ្វាល​គោ​១០​ក្បាល ក៏​តាំង​ពី​ព្រឹក​ដល់​ល្ងាច​ដូច​គ្នា ។ ដូច្នេះ​គេ​គួរ​តែ​ឃ្វាល​គោ​១០​ក្បាល​តែ​ម្ដង​ទៅ​វា​បាន​ចំណេញ​ច្រើន​ជាង ព្រោះ​គោ​១​ក៏​យប់ គោ​១០​ក៏​យប់​ដែរ ។

អត្ថប្បដិរូប

មុខ​របរ​រក​ស៊ី បើ​គេ​លក់​របស់​១​មុខ​បាន​ក្នុង​មួយ​ថ្ងៃ គេ​គួរ​តែ​លក់​ឲ្យ​បាន​១០​មុខ ព្រោះ​បាន​ផល​ចំណេញ​ច្រើន​ជាង​មួយ​មុខ ដោយ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​ដូច​គ្នា ។ ឧទាហរណ៍ ៖

អ្នកលក់​ផ្លែឈើ​ម្នាក់ អង្គុយ​លក់​ផ្លែក្រូច​មួយ​កញ្ជើ​តាំង​ពី​ព្រឹក​ដល់​ល្ងាច ។ ដូច្នេះ គេ​គួរ​លក់​ផ្លែ​ទៀប ល្មុត ល្ហុង ។ល។ ឲ្យ​បាន​១០​មុខ​ទៀត ។

អ្នកលក់​គ្រឿង​ទេស​ម្នាក់ លក់​ឥវ៉ាន់​ច្រើន​មុខ ។ គេ​ចំណេញ​មួយ​មុខ​បន្តិច​មែន តែ​ច្រើន​មុខ​ទៅ​គេ​បាន​ចំណេញ​ច្រើន ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *