Saturday , April 20 2024

គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ ៖ អំពើ​អាក្រក់​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អំពើ​ល្អ ។

គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់

បុគ្គល​ម្នាក់ៗ​ខំប្រឹង​សន្សំ​ប្រាក់​បន្តិច​ម្ដងៗ គេ​ត្រូវ​ប្រើ​ពេល​យ៉ាង​យូរ​ណាស់​ទម្រាំ​សាង​សង់​ជា​ផ្ទះ​មួយ​ខ្នង​បាន ។ ប៉ុន្តែ​បើ​មាន​អគ្គីភ័យ​ឆាប​ឆេះ ផ្ទះ​នោះ​ក៏​អន្តរាយ​រលាយ​សូន្យ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​បំផុត ។

ដូច្នេះ ការ​សាងសង់ ឬ​សន្សំ​នូវ​អំពី​ល្អ គេ​ត្រូវ​ប្រើ​ពេល​យូរ​ដូច​គ្នា ។ ប៉ុន្តែ គុណសម្បត្តិ​យ៉ាង​ធំ​នេះ បើ​មាន​គុណវិបត្តិ​មួយ​ជ្រៀត​ចូល​ទៅ វា​នឹង​ធ្វើ​ឲ្យ​រលាយ​គុណសម្បត្តិ​នោះ​អស់​រលីង​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​បំផុត​ដែរ ។ ប្រៀប​ដូច​តំណក់​ទឹក​ពណ៌​ខ្មៅ​មួយ​តំណក់​សម្រក់​ចូល​ក្នុង​ទឹក​ថ្លា​កន្លះ​កែវ ទឹក​ថ្លា​នោះ​ក៏​ស្រអាប់​ភ្លាម ។ ករណី​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ អំពើ​ល្អ​ទោះបី​ជា​មាន​ច្រើន​ដល់​ម្ល៉ា ក៏​ចាញ់​អំពើ​អាក្រក់​ដែល​មាន​តែ​បន្តិច​បន្តួច​ដែរ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *