គុណម្តាយ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

គុណម្តាយ – កំណាព្យខ្មែរ | |||
| ១ | បុណ្យបាបត្រូវខុស | សុខទុក្ខកំហុស | មានគ្រប់រូបា |
| សម្បត្តិកំណើត | តែងកើតធម្មតា | មនុស្សរែងប្រាថ្នា | |
| ផលបុណ្យមិនខុស ។ | |||
| ២ | គុណគាប់កុសល | គួរកបកើតដល់ | ទប់ស្កាត់កំហុស |
| ស្លាប់ស្លុងមិនគិត | ងងឹតធ្វើខុស | កម្មផលដាំដុះ | |
| រងអកុសល ។ | |||
| ៣ | កូនខ្លះសប្បាយ | រីករាយជេរម្តាយ | ភ្លេចគិតហេតុផល |
| លុះរងគ្រោះកាច | ភ័យខ្លាចបាបផ្តល់ | ពោលពាក្យកុសល | |
| ហៅម្តាយឱ្យជួយ ។ | |||
| ៤ | កូនសុខសប្បាយ | រឭកគុណម្តាយ | គុណលោកជំនួយ |
| គុណម៉ែធំធ្ងន់ | សីលគុណលើកស្ទួយ | បាបទោសភ័យព្រួយ | |
| មិនមានឡើយណា ។ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ កូនអើយម៉ែផ្តាំ – កំណាព្យខ្មែរ